អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសគឺការចាក់ដូសទី ៣ ដូសទី ៤ គឺជាសិទ្ធិនិងផលប្រយោជន៍ផ្ទាល់ខ្លួនផងក៏ជាការទទួលខុសត្រូវចំពោះសហគមន៍ទៀតផង
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសគឺការចាក់ដូសទី ៣ ដូសទី ៤ គឺជាសិទ្ធិនិងផលប្រយោជន៍ផ្ទាល់ខ្លួនផងក៏ជាការទទួលខុសត្រូវចំពោះសហគមន៍ទៀតផង

ក្នុងបរិបទនៃជំងឺរាតត្បាតសកល កូវីដ-១៩ នៅ មានការវិវត្តដ៏ស្មុគស្មាញ ការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ជាវិធានការសំខាន់ដើម្បីការ ពារសុខភាព។

យោងតាមអ្នកជំនាញវេជ្ជសាស្ត្រ ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នឹងជួយទប់ស្កាត់លទ្ធភាពកើត ជំងឺធ្ងន់ធ្ងរ សូម្បីតែពេលកំពុងឆ្លងជំងឺកូវីដ-១៩ ក៏ដោយ។ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ គ្រប់គ្រាន់និងត្រឹមត្រូវតាម កាលវិភាគ សំខាន់បំផុតគឺការចាក់ដូសទី ៣ ដូសទី ៤ ជួយ បង្កើនសមត្ថភាព ការពារខ្លួន មនុស្សនៅជុំវិញខ្លួន ជាពិសេសគឺមនុស្ស វ័យចំណាស់និងអ្នកមានជំងឺ រ៉ាំរ៉ៃ ជំងឺប្រចាំកាយ។

អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ảnh 1ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសគឺការចាក់ដូសទី ៣ ដូសទី ៤ គឺជាសិទ្ធិនិងផលប្រយោជន៍ផ្ទាល់ខ្លួនផងក៏ជាការទទួលខុសត្រូវចំពោះសហគមន៍ទៀតផង

បច្ចុប្បន្ននេះ បងប្អូនជនជាតិបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី ១ និងដូសទី ២ ហើយ។ ក៏ប៉ុន្តែ នៅមានមនុស្សមួយចំនួនបដិសេធ ជៀសវាង ឬក៏ស្ទាក់ស្ទើរ ពន្យារពេលចំពោះការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញបន្ថែម ដូសរម្លឹក។

ក្រៅពីនេះ នៅមានពាក្យចចាមអារ៉ាមគ្នា មួយចំនួន ពាក់ព័ន្ធដល់ការចាក់វ៉ាក់សាំងធ្វើអោយបន្ថយការ ចងចាំ សម្ពាធឈាមខ្ពស់ ហត់ គេងមិនលក់…។ យោងតាមអ្នកជំនាញវេជ្ជសាស្ត្រ ទាំងនោះសុទ្ធតែ ជាព័ត៌មានដែលមិនមានមូលដ្ឋាន ខ្វះការផ្ទៀងផ្ទាត់ បង្កអោយប៉ះពាល់ដល់ការងារបង្ការ ទប់ស្កាត់ជំងឺ កូវីដ-១៩។

អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ảnh 2វេជ្ជបណ្ឌិត វឺ អាហ្កាវ ផ្នែកស្កែនរូបភាពរោគវិនិច្ឆ័យ មន្ទីរពេទ្យពហុព្យាបាលស្រុក ធន់ចូវ (ខេត្ត សឺនឡា) តែងតែឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងពិនិត្យ ព្យាបាលជូនអ្នកជំងឺកូវីដ-១៩ ទាំងឡាយនៅផ្នែកព្យាបាលនៅដាច់ដោយឡែក

តាមការពិត ការពន្យាពេលចាក់វ៉ាក់សាំងបណ្តា ដូសបន្តទៀតបណ្តាលអោយរាងកាយមិនបាន  ការពារជាប្រក្រតី អាចធ្វើអោយបង្កើនហានិភ័យ កើតជំងឺទៀតផង។ បងប្អូនជនជាតិត្រូវការមាន សតិសម្បជញ្ញៈក្នុងការម្ចាស់ការអញ្ជើញទៅចាក់ វ៉ាក់សាំងដូសទី ៣ ដូសទី ៤ អោយបានគ្រប់គ្រាន់ ត្រឹមត្រូវតាមកាលវិភាគ បង្កើតមូលដ្ឋានគ្រឹះ បន្ស៊ាំ ខ្លួនយ៉ាងសុវត្ថិភាពចំពោះជំងឺរាតត្បាតកូវីដ-១៩៕

អត្តបទ៖ ជីកឿង 
រូបថត៖ ឡេ ធុយហាំង -  ក្វាងក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍