អត្ថប្រយោជន៍របស់ទឹកប៉ោមស្រស់

ទទួលទានផ្លែប៉ោមអាចជួយអោយរាងកាយទប់ស្កាត់បានជំងឺផ្សេងៗ
ទទួលទានផ្លែប៉ោមអាចជួយអោយរាងកាយទប់ស្កាត់បានជំងឺផ្សេងៗ

ការទទួលទានផ្លែប៉ោមមានអត្ថប្រយោជន៍ខ្លាំងណាស់។ អ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា ការទទួលទានទឹកប៉ោមស្រស់ ១ កែវ យ៉ាង ហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍អាចជួយរក្សាសុខភាពរាងកាយបានយ៉ាងប្រសើរ ជួយជៀសផុតពីជំងឺផ្សេងៗ។ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ សូមដក់ស្រង់អទ្ថបទពី សារព័ត៍មនថ្មី អំពីអត្ថប្រយោជន៍នៃការទទួលទានទឹកប៉ោមស្រស់ជាប្រចាំសម្រាប់មិត្តអ្នកអានដូចតទៅ៖

អត្ថប្រយោជន៍របស់ទឹកប៉ោមស្រស់ ảnh 1

ព្យាបាលនិងទប់ស្កាត់អាការៈទល់លាមក

 ផ្លែប៉ោមមានផ្ទុកសារធាតុ sorbitol ដែលជួយដោះស្រាយអាការៈទល់លាមកបានយ៉ាងប្រសើរ។

ទប់ស្កាត់ជំងឺទឹកនោមផ្អែម

ទឹកប៉ោមជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយរក្សាស្ថិរភាពនៃកម្រិតជាតិស្ករក្នុងឈាម មិនឱ្យកើនឡើងខ្ពស់។ ប៉ោមគឺជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសរសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អនិងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។

អត្ថប្រយោជន៍របស់ទឹកប៉ោមស្រស់ ảnh 2

ការពារខួរក្បាល

ផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ រួមទាំង polyphenols ដែលជួយការពារកោសិកាខួរក្បាលនិងអាចទប់ស្កាត់ ហានិភ័យនៃជំងឺភ្លេចភ្លាំង ឬ Alzheimer’s គួរអោយកត់សម្គាល់។

ជួយឱ្យការមើលឃើញកាន់តែមានលក្ខណៈប្រសើរឡើង

ផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលជួយបង្កើនការមើលឃើញបានច្បាស់និងទប់ស្កាត់បញ្ហាភ្នែកផ្សេងៗ។

បង្កើនសុខភាពបេះដូង

ក្រៅពីវីតាមីននិងជាតិរ៉ែសំខាន់ៗ នោះ ទឹកផ្លែប៉ោមក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និងលក្ខណៈសម្បត្តិប្រឆាំងការរលាក ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងនិងបញ្ហា បេះដូងផ្សេងទៀត ដែលកើតមានឡើងដោយសារការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសរសៃ pectin ដែលជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។

ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក

សារធាតុប្រឆាំងអុកស៊ីតកម្ម flavonoids ជាតិសសៃខ្ពស់និងលក្ខណៈសម្បត្តិប្រឆាំងការរលាកនៃទឹកផ្លែប៉ោមស្រស់អាចជួយទប់ស្កាត់ កាត់បន្ថយ ហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ ជាពិសេសមហារីកសួត ពោះវៀនធំ ស្បែក ក៏ដូចជាមហារីកសុដន់។

ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

វីតាមីន C ក្នុងទឹកផ្លែប៉ោមស្រស់គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយពង្រឹងបង្កើនប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ ដូច្នេះ ការទទួលទានទឹកផ្លែប៉ោមស្រស់ ១ កែវជាប្រចាំ ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ ជៀសផុតពីរោគឆ្លងផ្សេងៗ រួមបញ្ចូលទាំងជំងឺផ្ដាសាយឬគ្រុនផ្ដាសាយ ប្រតិកម្មអាឡែកស៊ីនិងក្អកជាដើម។

ជួយឱ្យមុខងារថ្លើមមានលក្ខណៈប្រសើរឡើង

ទឹកផ្លែប៉ោមស្រស់មានផ្ទុកជាតិអាស៊ីត malic ដែលជួយពង្រឹងសុខភាពនិងមុខងារថ្លើមបានយ៉ាងប្រសើរ។ អាល់កាឡាំងក្នុងទឹកផ្លែប៉ោមស្រស់ក៏ជួយកម្ចាត់ជាតិពុលនិងកាកសំណល់ពីក្នុងថ្លើមផងដែរ៕

ដកស្រង់និងកែសម្រួលពីថ្មីៗ ដោយ៖  សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍