អ្នកគ្រូឱសថបុរាណជនជាតិ យ៉ាវ ម្នាក់ជាមួយនិងមុខរបរឱសថដែលបន្តវេនក្នុងត្រកូល

ចាប់កំណើតនិងធំដឹងក្ដីក្នុងគ្រួសារមួយសម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងវិស័យឱសថបុរាណ អ្នកគ្រូឱសថបុរាណ ភុង ធីណូយ ឆាប់ក្តាប់បានយ៉ាងស្ទាត់ជំនាញពីវិធីផ្សំថ្នាំព្យាបាលជំងឺឆ្អឹងសន្លាក់ ក្រពះ ថ្លើម...
ចាប់កំណើតនិងធំដឹងក្ដីក្នុងគ្រួសារមួយសម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងវិស័យឱសថបុរាណ អ្នកគ្រូឱសថបុរាណ ភុង ធីណូយ ឆាប់ក្តាប់បានយ៉ាងស្ទាត់ជំនាញពីវិធីផ្សំថ្នាំព្យាបាលជំងឺឆ្អឹងសន្លាក់ ក្រពះ ថ្លើម...

ក្រោយរយៈពេលជាច្រើនឆ្នាំផ្សារភ្ជាប់ជាមួយនឹងមុខរបរផ្សំថ្នាំព្យាបាលជំងឺ លោកស្រី ភុង ធីណូយ ជនជាតិ យ៉ាវ ក្វឹនចែត នៅសង្កាត់ ថុងញ៉ឹត ទីក្រុង ហ្វាប៊ិញ (ខេត្ត ហ្វាប៊ិញ) បានជួយព្យាបាលអ្នកជំងឺរាប់ពាន់នាក់ឱ្យ ជាសះស្បើយ ក្នុងចំណោមនោះមានបងប្អូនជនជាតិភាគតិច ជាច្រើននាក់។

អ្នកគ្រូឱសថបុរាណជនជាតិ យ៉ាវ ម្នាក់ជាមួយនិងមុខរបរឱសថដែលបន្តវេនក្នុងត្រកូល ảnh 1ចាប់កំណើតនិងធំដឹងក្ដីក្នុងគ្រួសារមួយសម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងវិស័យឱសថបុរាណ អ្នកគ្រូឱសថបុរាណ ភុង ធីណូយ ឆាប់ក្តាប់បានយ៉ាងស្ទាត់ជំនាញពីវិធីផ្សំថ្នាំព្យាបាលជំងឺឆ្អឹងសន្លាក់ ក្រពះ ថ្លើម...

ចាប់កំណើតនិងធំដឹងក្ដីក្នុងគ្រួសារ មួយសម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាព ក្នុងវិស័យឱសថបុរាណលោកស្រី ណូយ ឆាប់ក្តាប់បានយ៉ាងស្ទាត់ ជំនាញពីវិធីផ្សំថ្នាំព្យាបាលជំងឺឆឹ្អងសនា្លក់ ក្រពះ ថើ្លម... ដែលបានផ្ទេរបន្តជាច្រើនជំនាន់មកហើយ។ ដើម្បីមានរុក្ខជាតិឱសថដ៏មានតមៃជា្ល ចើ្រនប្រភេទ លោកសី្រ ណូយ និងសាច់ញាតិកុ្នងក្រុមគ្រួសារត្រូវធ្វើដំណើរឡើងភ្នំខ្ពស់ ចូលទៅក្នុងព្រៃជ្រៅ ដើម្បីសែ្វងរក យកមកកែច្នៃហើយរក្សាទុកដោយប្រយ័ត្នប្រយែងបំផុត។

អ្នកគ្រូឱសថបុរាណជនជាតិ យ៉ាវ ម្នាក់ជាមួយនិងមុខរបរឱសថដែលបន្តវេនក្នុងត្រកូល ảnh 2ជារៀងរាល់ឆ្នាំ អ្នកគ្រូឱសថបុរាណ ភុង ធីណូយ ព្យាបាលអោយអ្នកជំងឺប្រមាណ ១.០០០ នាក់ក្នុងចំណោមនោះ មានអ្នកជំងឺក្រីក្រជាច្រើននាក់ត្រូវបានលោកស្រី ណូយ ព្យាបាលដោយឥតគិតថ្លៃឬគិតថ្លៃក្នុងកម្រិតតិចតួចប៉ុណ្ណោះ

ជាមួយនឹងវិធីផ្សំថ្នាំល្អៗ តែសាមញ្ញ ហើយផ្ដល់ប្រសិទ្ធល្អនោះ ជារៀងរាល់ឆ្នាំ លោក ស្រី ណូយ ព្យាបាលឲ្យអ្នកជំងឺប្រមាណ ១.០០០ នាក់។ ចំពោះអ្នកក្រីក្រ អ្នកដែលមានស្ថានភាពលំបាកលំបិន វិញ លោកស្រីសុខចិត្តព្យាបាលដោយឥតគិតថៃ្ល ប្រាថា្នឱ្យពួកគាត់ឆាប់ជាសះស្បើយ ហើយស្វែងរកបានសេចក្តីសុខ សប្បាយក្នុង ជីវិត។

ទន្ទឹមនឹងមុខរបរផ្សំថ្នាំព្យាបាលជំងឺ គ្រួសារលោកស្រី ណូយ ថែមទាំងអភិវឌ្ឍសេដ្ឋកិច្ចយាង៉ សកម្មទៀតផង ដោយបានដាំដំណាំឈើហូបផ្លែគ្រប់ប្រភេទដូចជាក្រូច ពោធិ៍សាត់ក្រូចថ្លុង ផ្ដល់ប្រាក់ចំណូលពី ២០០ ទៅ ៥០០ លានដុងក្នុងមួយឆ្នាំ។

អ្នកគ្រូឱសថបុរាណជនជាតិ យ៉ាវ ម្នាក់ជាមួយនិងមុខរបរឱសថដែលបន្តវេនក្នុងត្រកូល ảnh 3ដើម្បីមានវត្ថុធាតុដើមសម្រាប់ផ្សំថ្នាំ គ្រួសារអ្នកគ្រូ ភុង ធីណូយ ត្រូវធ្វើដំណើរឡើងភ្នំខ្ពស់ចូលព្រៃជ្រៅដើម្បីស្វែងរកប្រភេទរុក្ខជាតិឱសថល្អៗ

ជីវភាពរស់នៅស្ថិរភាព លោកស្រី ណូយ និងកូនចៅគ្រប់គ្នាក្នុងក្រុមគ្រួសារបានស្ងប់ចិត្ត ដើម្បីបន្តប្រកបមុខរបរផ្សំថ្នាំឱសថបុរាណនេះ រួមវិភាគទានកម្លាំងពលំក្នុងការងារថែទាំសុខភាពសហគមន៍នៅមូលដ្ឋាន៕

អត្ថបទរូបថត៖ ហាយគ្វិញ - ត្រុងដាត

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍