អ្នកដាស់ “កំណប់ទ្រព្យ” ពីធម្មជាតិ

អ្នកដាស់ “កំណប់ទ្រព្យ” ពីធម្មជាតិ

នៅចំពោះមុខស្ថានភាពប្រភពឱសថដ៏មានតម្លៃនៅមូលដ្ឋានត្រូវរុករកអាជីវកម្មដោយអាណាធិបតេយ្យនោះ លោក វីវ៉ាន់ពៀន ប្រធានឃុំ តាមលឺ ស្រុក ក្វាន សឺន (ខេត្ត ថាញ់ហ្វា) បាននាំមុខក្នុងការអភិវឌ្ឍទម្រង់រូបភាពដាំរុក្ខជាតិឱសថ គួបផ្សំនឹងដាំឫស្សីពក។

អ្នកដាស់ “កំណប់ទ្រព្យ” ពីធម្មជាតិ ảnh 1លោក វីវ៉ាន់ពៀន បច្ចុប្បន្នរកបានប្រាក់ចំណូលប្រមាណ ៥០០ លានដុងក្នុងមួយឆ្នាំ ព្រមទាំងបង្កើតការងារធ្វើអោយឱ្យពលករមូលដ្ឋានជិត ២០ នាក់

រយៈកាលមុននេះ ៥ ឆ្នាំ លោក វីវ៉ាន់ពៀន ចាប់ផ្តើមសាកល្បងបណ្ដុះពូជដំណាំ Morinda officinalis How និងរុក្ខជាតិឱសថមួយចំនួនផ្សេងទៀត។

អ្នកដាស់ “កំណប់ទ្រព្យ” ពីធម្មជាតិ ảnh 2លោក វីវ៉ាន់ពៀន ទៅមើលចម្ការរុក្ខជាតិឱសថរបស់គ្រួសារខ្លួននៅក្នុងព្រៃឫស្សីពក

ពុះពារនឹងក្ដីលំបាកលំបិនជាច្រើនមកទល់ពេលនេះ គាត់មានផ្ទៃដីដាំរុក្ខជាតិ ឱសថដ៏មានតម្លៃទំហំជាង ៥ ហិកតាដូចជា៖ ប្រទាលត្នោតចោត Morinda officinalis How... និងថ្នាលបណ្តុះកូនឈើទំហំ ២ ហិកតា។ 

អ្នកដាស់ “កំណប់ទ្រព្យ” ពីធម្មជាតិ ảnh 3លោក វីវ៉ាន់ពៀន ទទួលបានប័ណ្ណសរសើរ លិខិតសរសើរជាច្រើនអំពីការងារដាំព្រៃឈើ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន

ពីប្រភពឱសថនេះ លោក វីវ៉ាន់ពៀន បច្ចុប្បន្នមានប្រាក់ចំណូលប្រមាណ ៥០០ លានដុងក្នុងមួយឆ្នាំ ព្រមទាំងបង្កើតការងារធ្វើឲ្យពលករនៅមូលដ្ឋានជិត ២០ នាក់។

អ្នកដាស់ “កំណប់ទ្រព្យ” ពីធម្មជាតិ ảnh 4លោក វីវ៉ាន់ពៀន រួមជាមួយនឹងមេគ្រួសារមួយចំនួនដែលមានផ្ទៃដីដាំព្រៃទំហំធំពិភាក្សាអំពីផែនការដាំពូជរុក្ខជាតិឱសថ្មី

ដើម្បីរក្សានិងការពារប្រភពរុក្ខជាតិឱសថដ៏មានតម្លៃនេះ លោក វីវ៉ាន់ពៀន នៅទាំងចលនាណែនាំបងប្អូនជនជាតិយ៉ាងសកម្មក្នុងឃុំដើម្បីអភិវឌ្ឍការដាំរុក្ខជាតិឱសថ រួមចំណែកនាំឃុំក្រីក្រ តាមលឺ ក្លាយជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅតំបន់ព្រំប្រទល់៕

  អាញ់ដាវ - ហ្វាងហា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍