អ្នកវិទ្យាសាស្ត្រ​ ចិន​ អភិវឌ្ឍ​ការព្យាបាល​ហ្សែ​នដែល​អាច​ពន្យារ​ភាព​ចាស់​និង​បន្លាយ​អាយុ​

អ្នកវិទ្យាសាស្ត្រ​ ចិន​ អភិវឌ្ឍ​ការព្យាបាល​ហ្សែ​នដែល​អាច​ពន្យារ​ភាព​ចាស់​និង​បន្លាយ​អាយុ​

ក្រុមអ្នកវិទ្យាសាស្ត្រនៅទីក្រុង ប៉េកាំង បានបង្កើតការព្យាបាលហ្សែនថ្មីមួយដែលអាចបញ្ច្រាស់ផលប៉ះពាល់មួយចំនួននៃភាពចាស់ជរាចំពោះសត្វកណ្តុរនិងបន្លាយអាយុរបស់ពួកវា ដែលការព្យាបាលនេះអាចថ្ងៃណាមួយ រួមចំណែកដល់ការព្យាបាលស្រដៀងគ្នានេះសម្រាប់មនុស្ស។

អ្នកវិទ្យាសាស្ត្រ​ ចិន​ អភិវឌ្ឍ​ការព្យាបាល​ហ្សែ​នដែល​អាច​ពន្យារ​ភាព​ចាស់​និង​បន្លាយ​អាយុ​ ảnh 1អ្នកវិទ្យាសាស្ត្រ ចិន កំពុងអភិវឌ្ឍវិធីសាស្ត្រព្យាបាលហ្សែនដើម្បីពន្យារភាពចាស់

វិធីសាស្ត្រ ដែលបានរៀបរាប់លម្អិតនៅក្នុងឯកសារមួយនៅក្នុងទស្សនាវដ្តី Science Translational Medicine កាលពីដើមខែ មករាកន្លងទៅ គឺទាក់ទងនឹងការធ្វើឱ្យអសកម្មហ្សែនមួយហៅថា kat7 ដែលអ្នកវិទ្យាសាស្ត្ររកឃើញថា បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យកោសិកាចាស់។

សហត្រួតពិនិត្យលោកសាស្ត្រាចារ្យ ឈូ ជីង អាយុ ៤០ ឆ្នាំជាអ្នកជំនាញផ្នែក ឱសថទប់ស្កាត់ភាពចាស់និងឱសថជំរុញការបង្កើតកោសិកាថ្មីមកពីវិទ្យាស្ថាន សត្ដវិត្យានៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ ចិន (CAS) បាននិយាយថា ការព្យាបាលជាក់លាក់ដែលពួកគេបានប្រើនិងលទ្ធផលនេះគឺជាការព្យាបាលលើកដំបូងនៅ លើពិភពលោក។

លោក ឈូ និយាយថា “សត្វកណ្តុរទាំងនេះ បង្ហាញរូបរាងជារួមនិងកម្លាំងក្រោយរយៈពេល ៦ - ៨ ខែមានភាពល្អប្រសើរឡើង ហើយសំខាន់បំផុតពួកវាបានបន្លាយអាយុវែងជាងមុនប្រហែល ២៥%”។

ក្រុមជីវវិទូមកពីនាយកដ្ឋានផ្សេងៗ របស់ CAS បានប្រើវិធីសាស្ត្រ CRISPR/Cas9 ដើម្បីពិនិត្យហ្សែនរាប់ពាន់ដើម្បីឱ្យឃើញហ្សែនណាដែលជាកត្តាជំរុញភាពចាស់របស់កោសិកា។

លោក ឈូ និយាយថា ពួកគេបានរកឃើញហ្សែន ១០០ ក្នុងចំណោមហ្សែនប្រមាណ ១០.០០០ ហើយហ្សែន kat7 មានប្រសិទ្ធិភាពបំផុតក្នុងការរួមចំណែកដល់ភាពចាស់របស់កោសិកា។

Kat7 គឺជាហ្សែនមួយក្នុងចំណោមហ្សែនរាប់សិបពាន់ដែលរកឃើញនៅក្នុងកោសិកាថនិកសត្វ។ អ្នកស្រាវជ្រាវបានធ្វើឱ្យអសកម្មហ្សែននេះនៅក្នុងថ្លើមរបស់សត្វកណ្តុរដោយប្រើវិធីសាស្ត្រមួយហៅថា Lentiviral Vector។

ត្បិតដូច្នេះក្តី ប៉ុន្តែលោក ឈូ និយាយថា វានៅវែងឆ្ងាយណាស់ទម្រាំឈានដល់ការពិសោធន៍ព្យាបាលហ្សែនចំពោះមនុស្ស៕

ដកស្រង់និងកែសម្រួលពីភ្នំពេញប៉ុស្តិ៍ដោយ៖  ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍