អ្នកវិទ្យាសាស្ត្រ ​អាល្លឺម៉ង់ ​នឹង​ក្លូនហើយ​បង្កាត់​ពូជ​ជ្រូក​កែ​ហ្សែ​ន​សម្រាប់​បរិច្ចាគ​បេះដូង​ដល់​មនុស្ស​

លោក អេកខាត វូហ្វ រំពឹងមានជ្រូកកែហ្សែនបង្កាត់ពូជរួចរាល់សម្រាប់បរិច្ចាគបេះដូងនៅឆ្នាំ ២០២៥
លោក អេកខាត វូហ្វ រំពឹងមានជ្រូកកែហ្សែនបង្កាត់ពូជរួចរាល់សម្រាប់បរិច្ចាគបេះដូងនៅឆ្នាំ ២០២៥

ក្រុមអ្នកវិទ្យាសាស្ត្រ អាល្លឺម៉ង់ គ្រោងនឹងក្លូន ហើយបន្ទាប់មកបង្កាត់ពូជជ្រូកកែប្រែហ្សែននៅឆ្នាំនេះ។ ពួកគេនឹងប្រើកំណែសាមញ្ញនៃសត្វជ្រូកដែលធ្វើវិស្វកម្មដោយ សហរដ្ឋអាម៉េរិក ដែលបានប្រើកាលពីខែមុនក្នុងការប្តូរបេះដូងជ្រូកមកមនុស្សជាលើកដំបូងលើពិភពលោក។

លោក អេកខាត វូហ្វ (Eckhard Wolf) ជាអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ លូកវីក ម៉ាស៊ីមីលៀន (Ludwig-Maximilians) ក្នុងទីក្រុង មុយនិច បានពោលថា ក្រុមស្រាវជ្រាវរបស់គាត់មានបំណងចង់ឱ្យមានប្រភេទសត្វជ្រូកថ្មី ដែលកែប្រែពីពូជជ្រូកនៅកោះ អកលែន (Auckland) រួចរាល់សម្រាប់ការសាកល្បងប្តូរបេះដូងនៅត្រឹមឆ្នាំ ២០២៥។

អ្នកវិទ្យាសាស្ត្រ ​អាល្លឺម៉ង់ ​នឹង​ក្លូនហើយ​បង្កាត់​ពូជ​ជ្រូក​កែ​ហ្សែ​ន​សម្រាប់​បរិច្ចាគ​បេះដូង​ដល់​មនុស្ស​ ảnh 1លោក អេកខាត វូហ្វ រំពឹងមានជ្រូកកែហ្សែនបង្កាត់ពូជរួចរាល់សម្រាប់បរិច្ចាគបេះដូងនៅឆ្នាំ ២០២៥

ក្នុងការវះកាត់លើកដំបូង ក្រុមគ្រូពេទ្យមួយនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ ម៉ារីលែន កាលពីខែមុនបានប្តូរបេះដូងពីជ្រូកមួយក្បាលដែលកែហ្សែនចំនួន ១០ ដាក់ទៅបុរសឈឺធ្ងន់ធ្ងរម្នាក់។ វេជ្ជបណ្ឌិតរបស់គាត់និយាយថា អ្នកជំងឺកំពុងឆ្លើយតបបានយ៉ាងល្អ ទោះបីជាហានិភ័យនៃការឆ្លងមេរោគ ការបដិសេធសរីរាង្គ ឬជំងឺលើសឈាមនៅតែមានក៏ដោយ។

លោក វូហ្វ ដែលការងាររបស់គាត់បានបង្កឱ្យមានការជជែកវែកញែកដ៏ក្តៅគគុកនៅក្នុងប្រទេសមួយ ដែលមានអត្រាបរិច្ចាគសរីរាង្គទាបបំផុតមួយនៅ អឺរ៉ុប និងចលនាសិទ្ធិសត្វដ៏ខ្លាំងក្លានោះ បានប្រាប់ថា “គំនិតរបស់យើងគឺត្រូវបន្តជាមួយនឹងគំរូដ៏សាមញ្ញមួយ ពោលគឺជាមួយនឹងការកែប្រែហ្សែនចំនួនប្រាំ”

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍