អបអរសាទរបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២

នាព្រឹកថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២១ សិស្សានុសិស្សគ្រប់កម្រិតភូមិសិក្សាចំណេះទូទៅនិងអប់រំអចិន្ត្រៃយ៍ជាង ២៥៤.០០០ នាក់នៅលើភូមិសាស្ត្រខេត្ត ហាយ៉ាង បានអញ្ជើញបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២។ ក្នុងរូបថត៖ គ្រូនិងសិស្សានុសិស្សថ្នាក់ទី 9A2 សាលាចំណេះទូទៅអន្តេវ
នាព្រឹកថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២១ សិស្សានុសិស្សគ្រប់កម្រិតភូមិសិក្សាចំណេះទូទៅនិងអប់រំអចិន្ត្រៃយ៍ជាង ២៥៤.០០០ នាក់នៅលើភូមិសាស្ត្រខេត្ត ហាយ៉ាង បានអញ្ជើញបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២។ ក្នុងរូបថត៖ គ្រូនិងសិស្សានុសិស្សថ្នាក់ទី 9A2 សាលាចំណេះទូទៅអន្តេវ

ក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩ វិវត្តដ៏ស្មុគស្មាញនោះ ពីធីបើកបវេសន  កាលថ្មីសម្រាប់ឆ្នាំសិក្សា ២០២១ - ២០២២ នៅតែត្រូវបានសាលារៀនទាំង ឡាយ ត្រៀមរៀបចំយ៉ាងល្អហ្មត់ចត់ ហើយប្រារព្ធឡើងជាមួយនឹងពិធីការគ្រប់គ្រាន់។

អបអរសាទរបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២ ảnh 1នាព្រឹកថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២១ សិស្សានុសិស្សគ្រប់កម្រិតភូមិសិក្សាចំណេះទូទៅនិងអប់រំអចិន្ត្រៃយ៍ជាង ២៥៤.០០០ នាក់នៅលើភូមិសាស្ត្រខេត្ត ហាយ៉ាង បានអញ្ជើញបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២។ ក្នុងរូបថត៖ គ្រូនិងសិស្សានុសិស្សថ្នាក់ទី 9A2 សាលាចំណេះទូទៅអន្តេវាសិកជនជាតិស្រុក ម៉ែវវ៉ាក (ខេត្ត ហាយ៉ាង) អញ្ជើញប្រារព្ធពិធីគោរពទង់ជាតិបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅក្នុងបន្ទប់រៀន

ទន្ទឹមជាមួយនឹងមូលដ្ឋានផ្សេងៗ ដែលគ្រប់គ្រងបានការរាលដាលនៃជំងឺដូចជា ហាយ៉ាង ឡាយចូវ អៀនបាយ។ល។ ដែលសិស្សានុសិស្សអាចទៅកាន់សាលារៀនដើម្បីអបអរសាទរឆ្នាំសិក្សាថ្មីនោះ នៅតែមានមូលដ្ឋានជាច្រើនដូចជា៖ កឹនធើ អានយ៉ាង ដាក់ឡាក់ ធឿធៀន-ហ្វេ។ល។

អបអរសាទរបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២ ảnh 2នាព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២១ សិស្សានុសិស្សជិត ២២៦.០០០ នាក់នៅគ្រឹះស្ថាន អប់រំទាំង ៤៤៣ លើភូមិសាស្ត្រខេត្ត អៀនបាយ បានអញ្ជើញចូលរួមពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២ ក្រោមរូបភាពប្រមូលផ្តុំនៅតាម បណ្ដាសាលារៀននិងតាមប្រព័ន្ធ អនឡាញ។ ក្នុងរូបថត៖ សិស្សានុសិស្សជាង ៦០០ នាក់នៅវិទ្យាល័យ មូកាងចាយ (ខេត្ត អៀនបាយ) អបអរសាទរឆ្នាំសិក្សាថ្មី
អបអរសាទរបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២ ảnh 3សិស្សានុសិស្សអញ្ជើញចូលរួមពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យឯកទេស ថ្វយង៉ុកហូវ នៅទីក្រុង ឡុងស្វៀន (ខេត្ត អានយ៉ាង) និងត្រូវបានផ្សាយផ្ទាល់ដោយស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្ត អានយ៉ាង
អបអរសាទរបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២ ảnh 4នៅឯខេត្ត ដាក់ឡាក់ ឆ្នាំសិក្សាថ្មី ២០២១ - ២០២២ មានសាលារៀនជាង ១.៨០០ កន្លែង ថ្នាក់រៀនជាង  ២៨.០០០ និងកូនសិស្សគ្រប់កម្រិតភូមិសិក្សាប្រមាណជា ៨៦០.០០០ នាក់។ ក្នុងរូបថត៖ ពិធីគោរពទង់ជាតិបើកបវេសនកាលតាមប្រព័ន្ធអនឡាញនៅសាលាបឋមសិក្សា ផានជូទ្រិញ ទីក្រុង បួនម៉ាធួត
អបអរសាទរបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២ ảnh 5ការផ្ដល់អាហារូបករណ៍ "ជំនួយកម្លាំងសម្រាប់ដំណើរទៅកាន់សាលារៀន"  អោយសិស្សានុសិស្សដែលមានស្ថានភាពគ្រួសារលំបាកលំបិនតែឈោងឈានឡើងរៀនពូកែក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២ នៅវិទ្យាល័យ ផានបូយចូវ ទីក្រុង តាមគី  (ខេត្ត ក្វាងណាម)
អបអរសាទរបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២ ảnh 6នាព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២១ ពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១ - ២០២២ រួមសម្រាប់ខេត្ត ធឿធៀន - ហ្វេ  ទាំងមូលត្រូវបានរៀបចំឡើងនៅវិទ្យាល័យឯកទេស ក្វឹកហុក និងត្រូវបានផ្សាយផ្ទាល់ដោយស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្ត ធឿធៀន-ហ្វេ

ត្រូវប្រារព្ធពិធីបើកបវេសនកាលតាមប្រព័ន្ធអនឡាញឬរៀបចំពិធីបើកបវេសនកាលនៅសាលារៀនតែមួយកន្លែងគត់ ហើយបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍...៕

ផលិតដោយ៖  ង៉ុកឌឹក
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖  ធីតា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍