អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

ក្នុងរយៈពេលខាងមុខ ខេត្ត ហាយ៉ាង នឹងបន្តជំរុញទេសចរណ៍សហគមន៍យ៉ាងខ្លាំងក្លា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្រោយពេលជំងឺរាតត្បាតកូវីដ - ១៩ ត្រូវបានគ្រប់គ្រងយ៉ាងល្អ
ក្នុងរយៈពេលខាងមុខ ខេត្ត ហាយ៉ាង នឹងបន្តជំរុញទេសចរណ៍សហគមន៍យ៉ាងខ្លាំងក្លា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្រោយពេលជំងឺរាតត្បាតកូវីដ - ១៩ ត្រូវបានគ្រប់គ្រងយ៉ាងល្អ

ដោយមានឧត្តមភាពពីទេសភាពធម្មជាតិរហូតដល់វប្បធម៌ប្រពៃណីខេត្ត ហាយ៉ាង បាននិងកំពុងជំរុញអភិវឌ្ឍន៍ទេសចរណ៍សហគមន៍យ៉ាងខ្លាំងក្លាពាំនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចផង ថែមទាំងរួមចំណែកអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិទៀតផង។ នេះក៏ជាដំណោះស្រាយជួយអោយតំបន់ដីជាយដែនមួយនេះក្លាយទៅជាគោលដៅដ៏ទាក់ ទាញភ្ញៀវទេសចរជិតឆ្ងាយ។ល។

សក្ដានុពលទេសចរណ៍សហគមន៍

ជាខេត្តតំបន់ភ្នំ តំបន់ព្រំដែនស្ថិតនៅចុងប៉ូចនាភាគខាងជើងនៃមាតុ ប្រទេស ខេត្ត ហាយ៉ាង ល្បីឈ្មោះជាតំបន់ដែនដីសម្បូរសក្តានុពល ទេសចរណ៍។

អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ ảnh 1គេហដ្ឋាន "មហាគ្រួសារ ៤ ជំនាន់" របស់លោក មួ សួប៉ាវ ក្លាយជាគោលដៅពេញនិយមបំផុតនៅភូមិវប្បធម៌ លុងកឹម (ឃុំ ស៊ុងឡា ស្រុក ដុងវ៉ាន់)

មិនត្រឹមតែមានអាកាសធាតុត្រជាក់ត្រជុំបរិសុទ្ធពេញមួយឆ្នាំប៉ុណ្ណោះទេ ធម្មជាតិថែមទាំងបង្កើតរមណីយដា្ឋនដ៏មហាសាល ប្លែកភ្នែកជាច្រើនឱ្យ ខេត្ត ហាយ៉ាង ដូចជា៖ កំពូលភ្នំ តីកូនលិញ ខ្លោងទ្វារឋានសួគ៌ ក្វានបា កំពូល ភ្នំ ម៉ាពីឡែង ឧទ្យានភូគព្ភសាស្រ្តសកលលោកខ្ពង់រាបថ្ម ដុងវ៉ាន់ រមណីយដ្ឋាន ជាតិវាលស្រែថ្នាក់ៗ តាមជម្រាលភ្នំ ហ្វាងសូភី។ល។ ព្រមជាមួយ នឹងតំបន់ ព្រៃឈើធម្មជាតិ ជ្រោះទឹកក្ដៅនិងកេរដំណែលដ៏ល្បីឈ្មោះដូចជា៖ កេរដំណែល ស្ថាបត្យកម្មសិល្បៈគេហដ្ឋានដ៏ស្ដុកស្ដម្ភ ញ៉ាវឿង វត្ត ស៊ុងខាញ់ ស្ថានីយបុរាណ វិទ្យាអំពីបុរេបុព្វបុរស វៀតណាម។ល។

អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ ảnh 2

នៅភូមិតម្បាញសំពត់សង្កិម លុងតាម ឃុំ លុងតាម ស្រុក ក្វានបា (ខេត្ត ហាយ៉ាង)ភ្ញៀវទេសចរអាចស្វែងយល់ពីលក្ខណៈដ៏ល្អឯកនៃភូមិតម្បាញសំពត់សង្កិមដ៏ចំណាស់មួយនេះ

ខេត្ត ហាយ៉ាង ក៏ជាដែនដីមានខឿនវប្បធម៌ពិពិធភាពនិង យូរលង់ណាស់ មកហើយ។ នេះជាកន្លែងរស់នៅរបស់បងប្អូនជនជាតិជាបងប្អូនចំនួន ១៩ ដូចជា ម៉ុង យ៉ាវ តៃ។ល។ ដោយមានទំនៀមទម្លាប់ វប្បធម៌ប្រពៃណីដ៏សម្បូរ បែប ពិធីបុណ្យដ៏ទាក់ទាញអារម្មណ៍។

អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ ảnh 3ភូមិបុរាណ ធៀនហឿង នៅទីរួមស្រុក ដុងវ៉ាន់ ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដោយសារផ្ទះជាច្រើនខ្នងមានអាយុកាល ជាង ១០០ ឆ្នាំ នៅតែរក្សាបានពេញលេញនូវភាពដើមនៃស្ថាបត្យកម្មភូមិនិគម បុរាណរបស់ជនជាតិ តៃ ជនជាតិ យ៉ៃ

អញ្ជើញមកដល់ខេត្ត ហាយ៉ាង ភ្ញៀវ ទេសចរប្រាកដជាមិនចង់រំលងចោលផ្សារស្នេហ៍ ខូវវ៉ាយ - កន្លែងណាត់ជួបរបស់គូស្នេហ៍ កំលោះក្រមុំ បានសម្របខ្លួនក្នុងពិធីបុណ្យ ឡុង តុង របស់ជនជាតិ តៃ ពិធីបុណ្យលោតភ្លើងរបស់ជនជាតិ ប៉ាថែន ពិធីបុណ្យ ហ្កូវតៅ របស់ ជនជាតិ ម៉ុង ឬក៏លំនាំបទ ស្ល៊ី សំឡេងគែន ម៉ុង គ្រលួចរណ្តំ។ មិនត្រឹមតែ ប៉ុណ្ណោះ ភ្ញៀវ ទេសចរថែមទាំងមានឱកាសភ្លក់រសជាតិមុខម្ហូបពិសេសៗ ប្រចាំតំបន់ ដ៏ទាក់ ទាញរបស់បងប្អូនជនជាតិនៅទីនេះដូចជាសម្ល ថាំងកូ បបរ អ៊ៅទៅ សាច់ព្យួរ លើធ្នើចង្រ្កាន សាច់ក្រក។ល។

អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ ảnh 4ក្នុងរយៈពេលខាងមុខ ខេត្ត ហាយ៉ាង នឹងបន្តជំរុញទេសចរណ៍សហគមន៍យ៉ាងខ្លាំងក្លា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្រោយពេលជំងឺរាតត្បាតកូវីដ - ១៩ ត្រូវបានគ្រប់គ្រងយ៉ាងល្អ

ដើម្បី "ដាស់ដំណេក" សក្ដានុពលទាំងនេះ ប្រែក្លាយដែនដីជាយ ដែនមួយ នេះឲ្យឆាប់ក្លាយទៅជាគោលដៅទាក់ទាញភ្ញៀវទេសចរ ខេត្ត ហាយ៉ាង បាននិង កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការជំរុញការអភិវឌ្ឍ ទេសចរណ៍ សហគមន៍ យ៉ាងខ្លាំងក្លា។ មិនត្រឹមតែរួមចំណែកក្នុងការអភិរក្ស រាល់តម្លៃវប្បធម៌ ប្រពៃណី ប៉ុណ្ណោះទេ វិស័យទេសចរណ៍សហគមន៍ថែមទាំងជួយបងប្អូនជនជាតិនៅ ទីនេះលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កែលម្អជីវភាពរស់នៅ ទៀតផង។

ការអភិវឌ្ឍផលិតផលទេសចរណ៍សហគមន៍

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ដោយមានចំនួនភ្ញៀវទេសចរកើនឡើង សេវាកម្ម ទេសចរណ៍ផ្សេងៗ នៅខេត្ត ហាយ៉ាង កាន់តែសម្បូរបែបនិងប្រកបដោយ លក្ខណៈអាជីពជាងមុនជាបណ្តើរៗ ហើយ។

អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ ảnh 5ខេត្ត ហាយ៉ាង ជាដែនដីមានខឿនវប្បធម៌ប្រកបដោយពិពិធភាពនិងដ៏ចំណាស់។ នេះជាកន្លែងរស់នៅរបស់ជនជាតិចំនួន ១៩ ដូចជា ម៉ុង យ៉ាវ តៃ... ដោយមានទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីសម្បូរបែប ពិធីបុណ្យដ៏ទាក់ទាញអារម្មណ៍

មានកន្លែងមិនតិចទេបានកកើត ភូមិទេសចរណ៍សហគមន៍ដែលនៅទីនោះ បងប្អូនជនជាតិទទួលបានការ ណែនាំយ៉ាងលម្អិតអំពីរបៀបធ្វើទេសចរណ៍។ នៅភូមិ ណឹមដាំ ឃុំ ក្វានបា (ស្រុក ក្វានបា) បងប្អូនជនជាតិ យ៉ាវ បានអភិវឌ្ឍគំរូទេសចរណ៍ សហគមន៍ យ៉ាងខ្លាំង កកើតឡើងភូមិវប្បធម៌ដោយមានលក្ខណៈប្រពៃណីដ៏ល្អប្រពៃ ជាច្រើន។

នោះគឺផ្ទះសម្បែងដ៏ចំណាស់ជាច្រើនខ្នងដែលសាងសង់តាមបែប ផែនជញ្ជាំងធ្វើពីដី ជាផ្លូវតូចចង្អៀតបត់បែនដូចអន្ទង់អាំងជាច្រើនកាច់ជា វាលស្មៅទាំងឡាយដោយមានពណ៌បៃតង រួមជាមួយផ្កាព្រៃផ្ដល់សម្រស់ សាមញ្ញនិងអារម្មណ៍ធូរស្រាល។ ឆ្នាំ ២០២០ ទីកន្លែងនេះបានទទួលភ្ញៀវ ទេសចរប្រមាណ ៨.៥០០ លើកនាក់ ក្នុងនោះ ភ្ញៀវទេសចរស្នាក់នៅជាង ៦.០០០ លើកនាក់ ផលចំណូល ១,៨ ពាន់លានដុង។

ស្ថិតនៅក្រោមបង្គោលទង់ជាតិ លុងគូ ភូមិវប្បធម៌ទេសចរណ៍សហគមន៍ ឡូឡូចាយ ឃុំ លុងគូ (ស្រុក ដុងវ៉ាន់) ក៏ជាគោលដៅមួយដែលទាក់ទាញ ភ្ញៀវ ទេសចរជាច្រើនផងដែរ។ លោក ស៊ិញ យ៉ីហ្កាយ ប្រធានភូមិ ឡូឡូចាយ ចែក រំលែកអោយដឹងថា៖ "ភូមិមានជនជាតិ ឡូឡូ ចំនួន ១០៤ គ្រួសារនិង ជនជាតិ ម៉ុង ចំនួន ១០ គ្រួសារ។

អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ ảnh 6ខេត្ត ហាយ៉ាង អភិវឌ្ឍទេសចរណ៍សហគមន៍ដើម្បីលើកបង្កើនប្រាក់ចំណូល ជូនបងប្អូនជនជាតិផង ថែមទាំងអូសបន្លាយពេលវេលាស្នាក់នៅរបស់ ភ្ញៀវទេសចរទៀតផង

ពីមុននេះ យើងខ្ញុំធ្វើតែកសិកម្មប៉ុណ្ណោះ។ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ស្រុក ដុងវ៉ាន់ បានជំរុញការអភិវឌ្ឍទេសចរណ៍ សហគមន៍យ៉ាងខ្លាំងក្លា មានក្រុមគ្រួសារចំនួន ១១ នៅក្នុងភូមិបានធ្វើទេសចរណ៍ សហគមន៍គួបផ្សំនឹងការធ្វើសេវាកម្មដូចជាលក់វត្ថុអនុស្សាវរីយ៍ ផលិតផល  ពិសេសប្រចាំតំបន់ជាដើម បានជាប្រាក់ចំណូលកើនឡើង ជីវភាពរស់នៅបានកែលម្អយ៉ាងច្បាស់ក្រឡែត”។

នាពេលបច្ចុប្បន្ននេះ ខេត្ត ហាយ៉ាង មានភូមិវប្បធម៌ទេសចរណ៍សហគមន៍  ចំនួន ១៥ ដែលសម្រេចបានគ្រប់លក្ខណៈវិនិច្ឆ័យទាំងអស់ ហើយត្រូវបាន គណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ជាភូមិវប្បធម៌ ទេសចរណ៍គំរូតួយ៉ាង។ ទទួលបានការជួយឧបត្ថម្ភពីសំណាក់អាជ្ញាធរ ភូមិវប្បធម៌ទេសចរណ៍ សហគមន៍ ទាំងនេះបានដំណើរការដោយមានប្រសិទ្ធភាពយ៉ាងខ្លាំង ចូលរួម ចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋានមិនតិចឡើយ។

យោងតាមរបាយការណ៍ នៃមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ហាយ៉ាង នាពេលបច្ចុប្បន្ននេះ ទេសចរណ៍ សហគមន៍ពាំនាំមកប្រាក់ចំណូលជាមធ្យមពី ៥០ ទៅ ៧០ លានដុង ក្នុងមួយឆ្នាំសម្រាប់គ្រួសារមួយដែលផ្តល់សេវាកម្ម ហើយ ក្នុងចំណោមនោះ មានគ្រួសារទទួលផលចំណូលទៅដល់ ២០០ លានដុងក្នុង មួយឆ្នាំឯណោះ។

រយៈពេលកន្លងទៅមិនយូរប៉ុន្មាន ខេត្ត ហាយ៉ាង ក៏បាន អនុម័តគម្រោង អភិរក្ស វប្បធម៌ប្រពៃណីនិងលើកបង្កើនគុណភាព សេវាកម្ម នៅតាមភូមិវប្បធម៌ដល់ ឆ្នាំ ២០២៥ ក្នុងនោះ ផ្តោតអាទិភាពទៅ លើការអភិវឌ្ឍ ទេសចរណ៍សហគមន៍ នៅតាមភូមិវប្បធម៌នានា រួមចំណែកក្នុងការធ្វើពិពិធកម្មនិងសុក្រឹតភាព ផលិតផលទេសចរណ៍សហគមន៍។

អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ ảnh 7មិនត្រឹមតែមានអាកាសធាតុត្រជាក់ត្រជុំ បរិសុទ្ធពេញមួយឆ្នាំប៉ុណ្ណោះទេ ធម្មជាតិក៏ប្រទានឱ្យខេត្ត ហាយ៉ាង នូវរមណីយដា្ឋនដ៏មហាសាល ស្រស់បំព្រងថែមទៀត

យោងតាមលោកស្រី ទ្រៀវ ធីទិញ អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ខេត្ត ហាយ៉ាង ក្នុងគោលបំណងជំរុញការអភិវឌ្ឍទេសចរណ៍ សហគមន៍យ៉ាង ខ្លាំងក្លា នាពេលខាងមុខ ខេត្តនឹងបន្តណែនាំបងប្អូនបណ្តាជនជាតិពីរបៀប ធ្វើទេសចរណ៍ ក្នុងនោះ យកចិត្តទុកដាក់យ៉ាងច្រើនថែមទៀត ដល់ការការពារ សោភ័ណភាព បរិស្ថាន លើកបង្កើនគុណភាពសេវាកម្មអោយ ល្អប្រសើរជាងមុន អភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិនីមួយៗ ផ្តោតប្រភពកម្លាំងទៅលើការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ធ្វើពិពិធកម្មផលិតផល ទេសចរណ៍។ល។

ព្រមទាំងជំរុញយ៉ាងខ្លាំងក្លាលើការចងសម្ពន្ធគ្នាទ្រង់ទ្រាយ តំបន់ អភិវឌ្ឍខ្លាំង ទៅលើទីផ្សារភ្ញៀវទេសចរក្នុងស្រុក ទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្រោយ ពេលជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងល្អ។ ខេត្តក៏ផ្តោតការយកចិត្តទុកដាក់ ជាសំខាន់ទៅលើការធ្វើបរិវត្តកម្មឌីជីថល ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុង សកម្មភាពជំរុញ ឃោសនាផ្សព្វផ្សាយទេសចរណ៍។ល។៕

អត្ថបទ៖ ហឿងហៀន

រូបថត៖ អានថាញ់ដាត

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍