អវកាសយានិក​កំពុង​យក​វាល​ខ្សាច់​ អ៊ីស្រាអែល ​ពិសោធន៍​ជីវិត​ពិត​លើ​ភព​ព្រះ​អង្គារ​

អវកាសយានិក ៦ នាក់នឹងស្នាក់នៅស្ថានីយនិម្មិតរហូតដល់ចុងខែនេះ
អវកាសយានិក ៦ នាក់នឹងស្នាក់នៅស្ថានីយនិម្មិតរហូតដល់ចុងខែនេះ

នៅក្នុងរណ្តៅដីដ៏ធំមួយនៅវាលខ្សាច់ ណេហ្គេវ ដែលដុតកម្លោចដោយពន្លឺព្រះអាទិត្យរបស់ អ៊ីស្រាអែល អវកាសយានិកមួយក្រុមដែលស្លៀកពាក់ឈុតអវកាសបានចេញដំណើរបេស កកម្ម ដើម្បីធ្វើត្រាប់តាមស្ថានភាពនៅលើភពព្រះអង្គារ។

វេទិកាអវកាស អូទ្រីស បានរៀបចំមូលដ្ឋានភពព្រះអង្គារជាមួយទីភ្នាក់ងារអវកាស អ៊ីស្រាអែល នៅឯរណ្តៅដី ម៉ាក់តេសរ៉ាម៉ុន (Makhtesh Ramon) ដែលមានជម្រៅ ៥០០ ម៉ែត្រ និងរង្វង់មាត់រណ្តៅប្រវែង ៤០ គីឡូម៉ែត្រ។ អ្វីដែល គេហៅថា “អវកាសយានិកអាណាឡូក” ទាំង ៦ នាក់នឹងរស់នៅឯកោនៅក្នុង ស្ថានីយនិម្មិតរហូតដល់ចុងខែនេះ។

អវកាសយានិក​កំពុង​យក​វាល​ខ្សាច់​ អ៊ីស្រាអែល ​ពិសោធន៍​ជីវិត​ពិត​លើ​ភព​ព្រះ​អង្គារ​ ảnh 1

អវកាសយានិក ៦ នាក់នឹងស្នាក់នៅស្ថានីយនិម្មិតរហូតដល់ចុងខែនេះ

លោក អាឡុង ថេនហ្ស័រ អាយុ ៣៦ ឆ្នាំ ជនជាតិ អ៊ីស្រាអែល បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា វាជាសុបិនក្លាយជាការពិត។ វាជាអ្វីដែលយើងបានធ្វើការអស់ជាច្រើនឆ្នាំមកហើយ

អ្នកចូលរួមមកពី អូទ្រីស អាល្លឺម៉ង់ អ៊ីស្រាអែល ហូឡង់ ព័រទុយហ្គាល់ និង អេស្ប៉ាញ សុទ្ធតែត្រូវឆ្លងកាត់ការធ្វើតេស្តិ៍ទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងធ្ងន់ ធ្ងរបែបនេះ។

អវកាសយានិក​កំពុង​យក​វាល​ខ្សាច់​ អ៊ីស្រាអែល ​ពិសោធន៍​ជីវិត​ពិត​លើ​ភព​ព្រះ​អង្គារ​ ảnh 2អវកាសយានិក ៦ នាក់នឹងស្នាក់នៅស្ថានីយនិម្មិតរហូតដល់ចុងខែនេះ

ក្នុងអំឡុងពេលបេសកកម្មរបស់ពួកគេ ពួកគេនឹងរៀបចំការធ្វើតេស្តិ៍នានារួមទាំងដ្រូនគំរូដែលដំណើរការដោយគ្មាន GPS និងជិះនៅលើយានយន្តកំណត់ផែនទីដោយថាមពលព្រះអាទិត្យនិងបើកដោយស្វ័យប្រវត្តិ។ បេស កកម្មនេះក៏មានគោលបំណងសិក្សាពីឥរិយាបថរបស់មនុស្សនិងឥទ្ធិពល នៃភាពឯកោលើអវកាសយានិកផងដែរ។

លោក ជើណូត ហ្គ្រោមើ ជាអ្នកគ្រប់គ្រងបេសកកម្ម អូទ្រីស បានប្រាប់ថា ការរួមគ្នារបស់ក្រុមនិងសមត្ថភាពរបស់ពួកគេក្នុងការធ្វើការជា មួយគ្នា គឺមានសារៈសំខាន់សម្រាប់ការរស់រានមានជីវិតនៅលើភពព្រះអង្គារ។ វាគឺដូចជាអាពាហ៍ពិពាហ៍យ៉ាងអ៊ីចឹង គ្រាន់តែអាពាហ៍ ពិពាហ៍អ្នកអាចចាកចេញបាន ប៉ុន្តែនៅលើភពព្រះអង្គារអ្នកមិនអាចចាកចេញបានទេ

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍