អាហារគួរតែព្យាយាមញ៉ាំពេលថប់អារម្មណ៍

អាហារគួរតែព្យាយាមញ៉ាំពេលថប់អារម្មណ៍

ការថប់បារម្ភគឺជាផ្នែកមួយនៃជំងឺផ្លូវចិត្តដែលកើតមានចម្បងបំផុត។ ការរស់ នៅជាមួយនឹងការថប់បារម្ភខុសធម្មតា អាចរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃនិងសកម្មភាពប្រចាំថ្ងៃយើងបាន។ ប៉ុន្តែ អ្នកអាចកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងររបស់ វាបានតាមរយៈការបង្កើនរបបអាហារដែលត្រឹមត្រូវនិងការញ៉ាំអាហារខាងក្រោមនេះ។

គ្រាប់ល្ពៅ

ការសិក្សាបានរកឃើញថា គ្រាប់ល្ពៅដើរតួនាទីជាថ្នាំព្យាបាលបែបធម្មជាតិដើម្បីកាត់បន្ថយរោគសញ្ញានៃការថប់បារម្ភ។

នេះដោយសារតែវាសម្បូរទៅដោយអាស៊ីតអាមីណេមួយឈ្មោះថា L-tryptophan ដែលអាចផ្លាស់ប្តូរ កម្រិតសារធាតុ Serotonin ក្នុងខួរក្បាល។

សារធាតុមួយនេះគឺជាសារធាតុចម្លងសរសៃប្រសាទដែលមានតួនាទីរក្សាតុល្យភាពអារម្មណ៍។

អាហារគួរតែព្យាយាមញ៉ាំពេលថប់អារម្មណ៍ ảnh 1

ផ្លែអាល់ម៉ុន

គ្រាប់ផ្លែឈើមួយនេះជាប្រភពដ៏អស្ចារ្យមួយនៃវីតាមីន E ស័ង្គសី ម៉ាញ៉េស្យូមនិង B12 ដែលអាចជួយការពារប្រព័ន្ធភាពស៊ាំ ខណៈពេលកំពុងតែមានបញ្ហាស្ត្រេស និងថប់បារម្ភដែរ។ ចូរញ៉ាំផ្លែអាល់ម៉ុនបីទៅបួនគ្រាប់ជារៀងរាល់ថ្ងៃដើម្បីបន្ថយស្ត្រេស។

ក្រូច

កង្វះវីតាមីន C អាចធ្វើឲ្យអាការៈ ជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរបាន។ តាមពិតការសិក្សាបានរកឃើញថា អ្នកជំងឺដែលមានបញ្ហាថប់បារម្ភទូទៅឬ Generalized Anxiety មានការថយចុះនូវវីតាមីន A C E ច្រើនជាងមនុស្ស មានសុខភាពល្អធម្មតា។ ដូច្នេះ របបអាហារអ្នកគួរតែបន្ថែមនូវផ្លែក្រូច ផ្លែគីវី ប៉េងប៉ោះ ប្រូខូលីនិងប្រភពអាហាវីតាមីន C ផ្សេងៗ ទៀត។

អាហារសម្បូរជាតិម៉ាញ៉េស្យូម

កង្វះជាតិម៉ាញ៉េស្យូមក៏អាចធ្វើឲ្យអ្នកងាយនឹងមានបញ្ហាថប់បារម្ភបានដែរ ព្រោះសារធាតុរ៉ែមួយនេះនឹងជួយសម្រួលដល់កម្រិតអ័រម៉ុន Cortisol ក្នុងខួរក្បាល។

Cortisol ជួយដោះស្រាយដល់ការថប់បារម្ភ ដូច្នេះ អ្នកនឹងមានភាពកាន់តែងាយស្រួល ចំពោះករណីថប់បារម្ភរបស់អ្នកវិញ បើសិនជារបបអាហារសម្បូរទៅដោយស្ពៃស្ពីណាច ចេក ផ្លែប័រនិងត្រី។ 

អាស៊ីតខ្លាញ់អូមេហ្គាបី

ការសិក្សាជាច្រើនបានរកឃើញថា ការញ៉ាំអាហារសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបីអាចជួយប្រឆាំងនឹងរោគសញ្ញារបស់អាការៈជំងឺបាក់ទឹកចិត្តនិងថប់បារម្ភ។

អាហារដូចជាត្រីសាលម៉ុង ស៊ុតនិងសណ្តែកសៀងគឺជាប្រភពអាស៊ីតខ្លាញ់អូមេហ្គាបី បែបធម្មជាតិដ៏ល្អបំផុត៕

ដកស្រង់និងកែសម្រួលពីថ្មីៗ ដោយ៖ សួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍