៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាព ­វៀតណាម-កម្ពុជា៖ ក្រឡេកមើលឡើងវិញនិងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... (អត្ថបទទី ៤ និង បញ្ចប់)

៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាព ­វៀតណាម-កម្ពុជា៖ ក្រឡេកមើលឡើងវិញនិងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... (អត្ថបទទី ៤ និង បញ្ចប់)
ក្នុងដំណើរការប្រវត្តិសាស្ត្រនៃការតស៊ូប្រយុទ្ធការពារនិងកសាងប្រទេសជាតិ ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា តែងតែស្មាប្រកៀកស្មារួមគ្នា សហប្រតិបត្តិការដោយផ្អែកលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាពនិងបូរណ​ភាព​​​​​ទឹកដី មិនជ្រៀតជ្រែក ឬ អន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងរបស់គ្នា ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជនជននៃប្រទេសរៀងៗ ខ្លួន។ 
 
អត្ថបទទី ៤  និងបញ្ចប់វៀតណាម-កម្ពុជា ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... 
ដើម្បីបន្តថែរក្សានិងពូនជ្រំដោយឥតឈប់ឈរអោយទំនាក់ទំនងមិត្តភាព វៀតណាម-កម្ពុជា ក្នុងរយៈពេលខាងមុខ ជានិច្ចកាល ភាគីទាំងពីរត្រូវចាត់ទុកអោយតម្លៃទៅលើទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រ​ជាជននៃប្រទេស​​​ទាំងពីរ ត្រៀមខ្លួនជាស្រេចធ្វើឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ជួយគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ ឆ្លងផុតរាល់ការលំបាកលំបិននិងបញ្ហាប្រឈមដើម្បីពូនជ្រំដោយឥតឈប់ ឈរអោយទំនាក់ទំនងនៃប្រទេសទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អ​ប្រសើរ ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជននៃប្រទេសនិមួយៗ។
 
នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ ពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម - កម្ពុជា (ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ -ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅសាលមហោស្រពធំ (ហាណូយ)។ ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេងសំរិន ជាមួយសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ វៀតណាម និង កម្ពុជា ជាច្រើនអញ្ជើញមកចូលរួម។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ ពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម - កម្ពុជា (ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ -ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅសាលមហោស្រពធំ (ហាណូយ)។ ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន ប្រធានរដ្ឋសភាកម្ពុជា  សម្តេច ហេងសំរិន ជាមួយសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ វៀតណាម និង កម្ពុជា ជាច្រើនអញ្ជើញមកចូលរួម។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ចំពោះចលនាឯករាជ្យជាតិ ប្រជាធិបតេយ្យភាព ប្រជាមានិត ភាគីទាំងពីរត្រូវផ្តោតការយកចិត្តទុក​ដាក់ជាសំខាន់ទៅលើការបណ្ដុះបណ្ដាលកងជួរថ្នាក់ដឹកនាំ បង្ការការប្រែធាតុដ៏គ្រោះថ្នាក់របស់​ជនឱកាសនិយមក្រោមគ្រប់ពណ៌សម្បុរនិងគ្រោះ​ការិយា​ធិបតេយ្យ កំហុសឆ្គងពេលត្រូវបានញុះញង់ដោយគំនិតជាតិនិយម ចង្អៀតចង្អល់ ប្រកាន់​ពូជ​សាសន៍​ដូចដែលបានកើតឡើងក្នុងសម័យកាល​នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ដែលកាន់អំណាចនៅកម្ពុជាពីថ្ងៃទី ១៧ ​ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៧៩ ដោយក្រុមប្រតិកិរិយា ប៉ុលពត អៀងសារី នួនជា ខៀវសំផន សុនសេន តាម៉ុក អៀង ធិរិទ្ធ។ល។

ទន្ទឹមនឹងនោះ ត្រូវតែប្រុងប្រយ័ត្ននិងទប់ស្កាត់ដោយទាន់ពេលវេលានូវឧបាយកលប្រឆាំងបំផ្លាញនៃកងកម្លាំងអមិត្តទាំងឡាយ ទាំងផ្ទៃក្នុងនិងខាងក្រៅដែលកំពុងប្រើវប្បធម៌ "លាបពណ៌" "មួលបង្កាច់" ពោលអាក្រក់ បំភ្លៃប្រវត្តិសាស្ត្រនិងចំណងមិត្តភាពរវាង វៀតណាម និង កម្ពុជា ទោះបីជាប្រជាជននៃប្រទេសទាំងពីរមានការយល់ដឹងយ៉ាងច្បាស់និងប្រុងប្រយ័ត្នជាប្រចាំ ជៀសវាងកុំអោយធ្លាក់ទៅក្នុងគំនិតជាតិនិយម ចង្អៀតចង្អល់ ប្រកាន់ពូជសាសន៍ ស្លាកស្នាមដែលរបបកម្ពុជាប្រជាធិបតេយ្យប្រល័យ​ពូជសាសន៍បានបង្កឡើងនូវឧក្រិដ្ឋកម្មរាប់មិនអស់ចំពោះប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងពីរ។
 
នារសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧ ប្រធានរដ្ឋសភា លោកស្រី ង្វៀន ធីគីមង៉ឹន អញ្ជើញទទួលជួបសវនាការជាមួយនឹងប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា សម្តេច ហេង សំរិន ដែលអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ២៣ ដល់ង្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
នារសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧ ប្រធានរដ្ឋសភា លោកស្រី ង្វៀន ធីគីមង៉ឹន អញ្ជើញទទួលជួបសវនាការជាមួយនឹងប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា សម្តេច ហេង សំរិន ដែលអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ២៣ ដល់ង្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ការផ្ដួលរម្លំរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍គឺជាការពិតនៃប្រវត្តិសាស្រ្តដែលមិនមានអ្នកណាអាចមូលបង្កាច់បានឡើយ។ ការពិតនោះត្រូវបានមនុស្សជាតិជឿនលឿនគាំទ្រនិងវាយតម្លៃខ្ពស់ ត្រូវបានប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជាចាត់ទុកដូចជាមេរៀននៃទំនាក់ទំនង "ធ្មេញនិងអណ្ដាត" រវាងប្រទេសទាំងពីរ។
 
ប្រការនោះជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរបន្តចំណងសាមគ្គីភាព ស្ម័គ្រចិត្តប្រយុទ្ធរួមគ្នាក្នុងលេណដ្ឋានមួយ ដែលផ្ដើមចេញពីទំនាក់ទំនង "ធ្មេញនិងអណ្ដាត" ដែលបានកកើតឡើងដោយមានលក្ខណៈធម្មជាតិ ដោយផើ្តមពីទីតាំងភូមិសាស្រ្តនយោ​បាយ​​នៃប្រទេសទាំងពីរដូចដែលបានអនុវត្តន៍ក្នុងការរួមប្រយុទ្ធប្រឆាំងអាណានិគមបារាំងការធ្វើអន្តរាគមន៍នៃ​អាម៉េរិកនិងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍។
 
មិត្តភក្ដិអន្តរជាតិនិងអ្នកដែលមានការយល់ដឹងតែង​គាំទ្រ​ទំនាក់​ទំ​នង​​​សាមគ្គីភាព មិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរនិងពូនជ្រំដោយឥតឈប់ឈរអោយទំនាក់ទំនងវៀតណាម-កម្ពុជា។
 
នារសៀលថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ ត្រឹនដាយក្វាង ទទួលជួបប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច ហេងសំរិន ដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ វៀតណាម។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
នារសៀលថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧  នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ ត្រឹនដាយក្វាង ទទួលជួបប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច ហេងសំរិន​ ដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ វៀតណាម។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺយុវជនជំនាន់ក្រោយ ចាំបាច់ត្រូវរួមមានការយល់ដឹង រួមមានទំនួលខុសត្រូវក្នុងការបន្ដរក្សាស្ថិរភាពទំនាក់ទំនង​នៃប្រទេសទាំងពីរ ការពារ ពូនជ្រំចំណងមិត្តភាពដ៏ថ្លៃថ្លា ដើម្បីសន្តិភាពស្ថិរភាពរបស់ប្រជាជននៃប្រទេសរៀងៗខ្លួន រួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពក្នុងតំបន់។

ប្រទេសកម្ពុជាមួយដែលមានសុខសន្តិភាព អភិវឌ្ឍន៍ សម្បូររុងរឿង ក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រកប​ដោយស្ថិរភាពនិងអភិវឌ្ឍន៍នោះ ក៏ជាផលប្រយោជន៍របស់ប្រទេសវៀតណាមដែរ។ ការបន្តថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម និង កម្ពុជា គឺជាតម្រូវការ​ផលប្រយោជន៍ដែលមានលក្ខណៈធម្មជាតិនៃភាគីទាំងពីរ។

ជាមួយនឹងប្រវត្តិសាមគ្គី ផ្សារភ្ជាប់ មិត្តភាពប្រពៃណី រួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជួយគ្នាទៅ​វិញទៅមកដោយទាន់ពេលវេលា មិនគិតគូរអ្វី ស្មោះសរនិងមានប្រសិទ្ធភាពក្នុងកន្លះសតវត្សរ៍កន្លងមកហើយ ចំណងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាង វៀតណាម និង កម្ពុជា មានសក្ដានុភាពដើម្បីអភិវឌ្ឍន៍អោយខ្លាំងក្លាលើគ្រប់វិស័យ។ 
ក្នុងក្របខណ្ឌកម្មវិធីនៃកិច្ចប្រជុំប្រធានរណសិរ្សទាំងបីប្រទេស កម្ពុជា - ឡាវ - វៀតណាម កាលពីរសៀលថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យជាតិ ហាណូយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ត្រឹនថាញ់ម៉ឹន លោកជំទាវឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម ម៉ែន សំអន ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ សាយសោមផន ភូមិវិហាន អញ្ជើញជួបប្រជុំជាមួយយុវជននិងនិស្សិតគំរូៗ ទាំងបីប្រទេសដែលកំពុងសិក្សារៀនសូត្រ បំពេញការងារនៅរដ្ឋធានី ហាណូយ។ ក្នុងរូបភាព៖ ទិដ្ឋភាពក្នុងកម្មវិធីជួបប្រាស្រ័យ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ក្នុងក្របខណ្ឌកម្មវិធីនៃកិច្ចប្រជុំប្រធានរណសិរ្សទាំងបីប្រទេស កម្ពុជា - ឡាវ - វៀតណាម កាលពីរសៀលថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យជាតិ ហាណូយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ត្រឹនថាញ់ម៉ឹន លោកជំទាវឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម ម៉ែន សំអន ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ  សាយសោម​ផន ភូមិ​វិហា​ន អញ្ជើញជួបប្រជុំជាមួយយុវជននិងនិស្សិតគំរូៗ ទាំងបីប្រទេសដែលកំពុងសិក្សារៀនសូត្រ បំពេញការងារនៅរដ្ឋធានី ហាណូយ។ ក្នុងរូបភាព៖ ទិដ្ឋភាពក្នុងកម្មវិធីជួបប្រាស្រ័យ។  រូបថត៖  ទីភ្នាក់ងារព័ត៌មានវៀតណាម

ការដែលងាយស្រួលជាមូលដ្ឋាន គឺ​ប្រជាជន​នៃប្រទេសទាំងពីរបានឆ្លងកាត់ស្ថានភាពផ្លាស់ប្ដូររបស់ប្រវត្តិសាស្រ្ដជាមួយនឹងមេរៀនបទពិសោធន៍ប្រកបដោយសាច់ស្រស់​ឈាម​ស្រស់ជាច្រើន ប្រជាជាតិទាំងពីរបានយល់ច្បាស់នូវសុភាសិតមួយពោលថា​ "ស្គាល់មិត្តល្អក្នុងគ្រាលំបាក " បានស្មាប្រកៀកស្មាគ្នា រួមសុខរួមទុក្ខជាមួយគ្នាដោយផ្អែកលើស្មារតីនៃការជឿទុកចិត្តគ្នា ហើយថ្នាក់ដឹ​ក​នាំ​និងប្រជាជននៃប្រទេសទាំងពីរបានអះអាងបញ្ជាក់លើការប្ដេជ្ញាចិត្តថា បន្តរួមគ្នាពូនជ្រំអោយទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃ កិច្ចសហប្រតិ​បត្តិ​ការ វៀតណាម-កម្ពុជា អោយអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយចិរភាព យូរអង្វែង។

ក្នុងស្មារតីដូច្នេះ ទំនាក់ទំនង វៀតណាម-កម្ពុជា ប្រាកដ្ឋជានឹងបន្តត្រូវបានលើកកម្ពស់ឡើងមួយកម្រិតថ្មី ជាក់ជាមិនខាន ដើម្បីផលប្រយោជន៍ដ៏ចាំបាច់ ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរនិងរួមចំណែកដ៏សកម្មក្នុងការររក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿងក្នុងតំបន់និងពិភពលោក៕
ត្រឹវ៉ាន់ថុង
អ្នកជំនាញការជាន់ខ្ពស់គណកម្មាធិការកិច្ចការបរទេសមជ្ឈិម
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖  
សឺនថេជុង-ញូយ៉ាង-យ័ញឡើយ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍