ក្រុមហ៊ុន Microsoft បង្ហាញឧបករណ៍អាចបត់ជាពីរ

ក្រុមហ៊ុន Microsoft បង្ហាញឧបករណ៍អាចបត់ជាពីរ
​ប៉ុន្តែក្រុមហ៊ុន​មិនបាន​ប្រើ​អេក្រង់​អាច​បត់​កោង​ចូលគ្នា​នោះទេ​ ហើយក៏​មិនបាន​សម្រេចចិត្ត​ដាក់បញ្ចូល​ប្រព័ន្ធ​កាមេរ៉ា​កម្រិត​ខ្ពស់​នៅលើ​ផលិតផល​របស់ខ្លួន​នោះដែរ​។​
ឧបករណ៍ Surface បត់ជាពីរនឹងដាក់លក់នៅចុងឆ្នាំ ២០២០
ឧបករណ៍ Surface បត់​ជា​ពីរ​នឹងដាក់​លក់​នៅ​ចុងឆ្នាំ ២០២០
​លោក ប៉ាណូ​ស ប៉ា​ណៃ ប្រធាន​ផ្នែក​ផលិតផល​របស់​ក្រុមហ៊ុន Microsoft បានបង្ហាញ​ឧបករណ៍​ទាំងពីរ​ដល់ BBC មុន​ការដាក់​បង្ហាញ​ជា​សាធារណៈ​នៅ​ទីក្រុង ​ញូវយ៉ក ​កាលពី​ថ្ងៃ​ពុធ​ ទី ​២ ខែ ​តុលា​ កន្លងទៅនេះ។​ ​លោក​បាន​មានប្រសាសន៍ថា៖ “​យើង​ចង់ឱ្យ​មនុស្ស​មើលឃើញ​ពី​ទិសដៅ​ដែល​យើង​កំពុង​អនុវត្ត​ជាមួយនឹង​ផលិតភាព​” ដោយ​បន្ថែមថា ផលិតផល​ទាំងពីរ​នឹងត្រូវ​ចេញលក់​ក្នុង​រយៈពេល​មួយឆ្នាំ​ទៀត (​ចុងឆ្នាំ​ ២០២០)​។​ លោក​បន្តថា៖ “​នេះ​ជាដំបូង​បំផុត​ហើយ​ដែល​យើង​បង្ហាញ [​គំរូ​ដើម​] នៃ​ឧបករណ៍ Surface​។ យើង​នឹង​រៀបចំ​អង្គភាព​ផលិត​ឱ្យបាន​ឆាប់​”​។​ ​អ្នកឃ្លាំមើល​ឧស្សាហកម្ម​ម្នាក់​បាន​អោយដឹងថា វា​មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​ទេ​ដែល​ក្រុមហ៊ុន Microsoft គេច​ចេញពី​ការព្យាយាម​ដាក់បញ្ចូល​អ្វីៗ ​ទាំងអស់​ទៅក្នុង​អេក្រង់​បត់​កោង​តែមួយ ទោះបីជា​ផលិតផល​ដែល​ប្រើ​បច្ចេកវិជ្ជា​នេះ​បាន​ដាក់លក់​រួចហើយ​ក្តី​។​ ​លោ​កបិន វូដ មកពី​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ CCS Insight បានបញ្ជាក់ថា៖ “​ដោយយោង​ទៅលើ​បញ្ហា​ដែល Samsung បាន​ជួបប្រទះ​ជាមួយ Galaxy Fold ស៊េរី​ដំបូង​និង​បញ្ហា​ប្រឈម​កាន់តែច្រើន​ជុំវិញ​ភាពផុយស្រួយ​នៃ​អេក្រង់​អាច​បត់បែន​បាន វា​សម​ហេតុផល​ណាស់​ដែល​អ្នក​ផលិត​ឧបករណ៍​កំពុង​ពិសោធន៍​ជាមួយនឹង​ការ​រចនា​ម៉ូត​ផ្សេង​ជំនួស​”៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

អ្នកប្រហែលជាចាប់អារម្មណ៍