កោសិកា​សាច់ដុំ​មនុស្ស​ត្រូវ​បាញ់​បង្ហោះ​ទៅ​ទី​អវកាស

កោសិកា​សាច់ដុំ​មនុស្ស​ត្រូវ​បាញ់​បង្ហោះ​ទៅ​ទី​អវកាស ​ដើម្បី​ស្រាវជ្រាវ​អំពី​ភាព​ចាស់ដែល​អាច​ជួយ​មនុស្ស​រស់​បាន​យូរ ​និង​មាន​សុខភាព​ល្អ​
កោសិកា​សាច់ដុំ​មនុស្ស​ត្រូវ​បាញ់​បង្ហោះ​ទៅ​ទី​អវកាស ​ដើម្បី​ស្រាវជ្រាវ​អំពី​ភាព​ចាស់ដែល​អាច​ជួយ​មនុស្ស​រស់​បាន​យូរ ​និង​មាន​សុខភាព​ល្អ​

កោសិកាសាច់ដុំតូចៗ របស់មនុស្សត្រូវបានបាញ់បង្ហោះទៅទីអវកាសក្នុងការពិសោធន៍មួយដែលអាចជួយមនុស្សឱ្យរស់នៅបានយូរនិងមានសុខភាពល្អជាងមុន។

នៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ ការពិសោធន៍ដែលមានឈ្មោះថា MicroAge បានបាញ់បង្ហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។ លំហនឹងត្រូវបានប្រើដើម្បីស្វែងយល់ពីអ្វីដែលកើតឡើងចំពោះសាច់ដុំរបស់មនុស្ស នៅពេលមនុស្សចម្រើនអាយុ និងមូលហេតុដែលកោសិកាសាច់ដុំស្វិត។

កោសិកា​សាច់ដុំ​មនុស្ស​ត្រូវ​បាញ់​បង្ហោះ​ទៅ​ទី​អវកាស ảnh 1

កោសិកាសាច់ដុំមនុស្សត្រូវបាញ់បង្ហោះទៅទីអវកាស ដើម្បីស្រាវជ្រាវអំពីភាពចាស់ដែលអាចជួយមនុស្សរស់បានយូរនិងមានសុខភាពល្អ

កោសិកាសាច់ដុំមនុស្សដែលបណ្តុះដោយមន្ទីរពិសោធន៍ទំហំប៉ុនគ្រាប់អង្ករ ត្រូវបានដាក់ចូលទៅក្នុងប្រអប់បោះពុម្ពជា 3D ទំហំប៉ុនប្រដាប់ខួងខ្មៅដៃ។

នៅពេលដែលទៅដល់លំហ ពួកវានឹងត្រូវបានជំរុញដោយអគ្គិសនីដើម្បីបង្កើតការកន្ត្រាក់នៅក្នុងជាលិកាសាច់ដុំ ហើយអ្នកវិទ្យាសាស្ត្រនឹងពិនិត្យយ៉ាងដិតដល់ដើម្បីមើលថាតើមានអ្វីកើតឡើង។

ការចំណាយពេលវេលាយូរដោយគ្មានឥទ្ធិពលនៃទំនាញផែនដីអាចបណ្តាល ឱ្យសាច់ដុំរបស់អវកាសយានិកចុះខ្សោយដូចដែលពួកគេចុះខ្សោយពេលចម្រើនវ័យចាស់ទៅៗ ដូច្នេះដែរមុននឹងស្តារសាច់ដុំឡើងវិញនៅពេលពួកគេត្រឡប់មកផែនដីវិញ។

អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ លីវើភូល ដែលឧបត្ថម្ភដោយទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស នឹងសិក្សាមើលថា តើមានរឿងអ្វីកើតឡើងលើសាច់ដុំនៅទីអវកាស និងប្រៀបធៀបលទ្ធផលលើអ្វីដែលកើតឡើងនៅលើផែនដី។

រឿងនេះនឹងជួយដោះស្រាយចម្ងល់ថា ហេតុអ្វីបានជាសាច់ដុំចុះខ្សោយនៅពេលចាស់ និងសិក្សាមើលពីរបៀបទប់ស្កាត់ដំណើរការចុះខ្សោយសាច់ដុំនេះ។

សាច់ដុំបាត់បង់កម្លាំងនៅពេលមនុស្សចាស់ទៅ ហើយនេះប៉ះពាល់ដល់សមត្ថភាពក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃនិងបង្កបញ្ហាជាច្រើន រួមទាំងហានិភ័យខ្ពស់ឡើងក្នុងការធ្លាក់ខ្លួនឈឺនិងការងើបពីរបួសប្រើពេលយូរ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍