ខួរក្បាល​នឹង​ចុះខ្សោយ ដោយសារ​អាហារ​ទាំងនេះ

ខួរក្បាល​នឹង​ចុះខ្សោយ ដោយសារ​អាហារ​ទាំងនេះ

អាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមបញ្ចូលទាំងខួរក្បាល។ អាហារល្អចំពោះខួរក្បាលរួមមាន៖

អាហារនិងភេសជ្ជៈផ្អែម
មិនត្រឹមតែធ្វើឱ្យកើនទម្ងន់ប៉ុណ្ណោះទេ ការទទួលទានអាហារនិងភេសជ្ជៈផ្អែមៗ ច្រើនក៏បណ្ដាលឱ្យសមត្ថភាពខួរក្បាលថយចុះផងដែរ។ នេះក៏ព្រោះតែអាហារនិងភេសជ្ជៈប្រភេទនេះអាចបង្កការរលាក។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទាន។

ខួរក្បាល​នឹង​ចុះខ្សោយ ដោយសារ​អាហារ​ទាំងនេះ ảnh 1

ខ្លាញ់ឆ្អែត
ខ្លាញ់ប្រភេទនេះអាចបង្កើនកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងសសៃឈាម ជាលទ្ធផលដែលបង្កបញ្ហាគួរឱ្យព្រួយបារម្ភជាច្រើន រួមបញ្ចូលទាំងការរួមតូចនៃខួរក្បាល។

សូដ្យូម ឬអាហារមានផ្ទុកជាតិប្រៃខ្ពស់
ក្រៅពីជះឥទ្ធិពលលើសម្ពាធឈាមនិងបេះដូងហើយនោះការទទួលទានសូដ្យូមច្រើនពេក ក៏បង្កបញ្ហាដល់សមត្ថភាពខួរក្បាលក្នុងការចងចាំផងដែរ។

សាច់កែច្នៃ
ពិតណាស់ជាតិប្រូតេអ៊ីន គឺចាំបាច់សម្រាប់រក្សាសុខភាពកោសិកាខួរក្បាល មិនល្អសោះឡើយ ប្រសិនបើវាមានប្រភពចេញពីអាហារ ឬសាច់កែច្នៃ។ អាហារកែច្នៃច្រើនតែមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កការរលាកនិងបំផ្លាញដល់កោសិកាខួរក្បាល។

គ្រឿងស្រវឹង
ក្រៅពីសុខភាពថ្លើមហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំក៏ជះឥទ្ធិពលលើសុខភាពនិងសមត្ថភាពយល់ដឹងចងចាំរបស់ខួរក្បាលផងដែរ។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរចូរបញ្ឈប់ ឬកាត់បន្ថយការទទួល ទានគ្រឿងស្រវឹង។

ជាតិផ្អែមសិប្បនិម្មិត
ក៏មិនខុសពីស្ករចម្រាញ់ដែរ ជាតិផ្អែមសិប្បនិម្មិត គឺមិនល្អចំពោះសុខភាពខួរក្បាលឡើយ។ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ការទទួលទានជាតិផ្អែមសិប្បនិម្មិតច្រើនពេកនឹងបង្កផលប៉ះពាល់ដល់សមត្ថភាព ឬមុខងារនៃការយល់ដឹងចងចាំ ហើយអាចឈានដល់ថ្នាក់ធ្វើអោយខួរក្បាលទទួលរងការបំផ្លាញផងដែរ៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  សិរីសួស្តី

អ្នកប្រហែលជាចាប់អារម្មណ៍