ខែល "ដែកថែប” នៅលើដែនដីជាយដែននៃមាតុភូមិ

បណ្ដាកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនហឿងឡឹប ជួយអ្នកភូមិច្រូតស្រូវ
បណ្ដាកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនហឿងឡឹប ជួយអ្នកភូមិច្រូតស្រូវ

ខេត្ត ក្វាងទ្រី មានខ្សែបន្ទាត់ព្រំដែនប្រវែង ១៥៦ គីឡូម៉ែត្រជាប់ជាមួយនឹងស្រុកចំនួន ៣ នៃប្រទេសជាមិត្ត ឡាវ មានឆ្នេរសមុទ្រប្រវែងជាង ៧៣ គីឡូម៉ែត្រនិង ៦ គីឡូម៉ែត្រ ដែលព័ទ្ធជុំវិញកោះ កូន - ក។

ខែល "ដែកថែប” នៅលើដែនដីជាយដែននៃមាតុភូមិ ảnh 1បណ្ដាកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ហឿង ឡឹប ជួយអ្នកភូមិច្រូតស្រូវ

ដោយមានអម្រែកលើស្មានូវគណនេយ្យភាពដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនប្រគល់អោយនោះ កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនទាំងឡាយ នៅខេត្ត ក្វាងទ្រី បាននិងកំពុងជា "ទំនប់" ជា "ខែលការពារ" នៅតំបន់ជាយដែនជួរមុខ។

ខែល "ដែកថែប” នៅលើដែនដីជាយដែននៃមាតុភូមិ ảnh 2កងទ័ពការពារព្រំដែនខេត្ត ក្វាងទ្រី ជម្លៀសប្រជាជនទាំងឡាយដែលត្រូវជាប់ផុងក្នុងគ្រោះទឹកជំនន់ទៅកន្លែងមានសុវត្ថិភាព
ខែល "ដែកថែប” នៅលើដែនដីជាយដែននៃមាតុភូមិ ảnh 3កម្មាភិបាល យុទ្ធជនការពារព្រំដែនកោះ កូន-ក អញ្ជើញវាស់កម្ដៅខ្លួននៃប្រជាជននិងអ្នកដំណើរដែលធ្វើដំណើរមកដល់កោះ

បំពេញការងារដោយស្ងាត់ស្ងៀមស្ងប់ស្ងាត់ មិនក្រែងរអែងនឹងការលំបាកវេទនា គ្រោះថ្នាក់ តែងតែមានវត្តមាននៅកន្លែងលំបាកលំបិន រងទុក្ខវេទនាបំផុតដើម្បីប្រយុទ្ធនិងការពារដែនដីជាយដែននៃមាតុភូមិ កម្មាភិ បាល យុទ្ធជនការពារព្រំដែនទាំងឡាយនៅខេត្ត ក្វាងទ្រី បានរួមចំណែកក្នុងការការពារយ៉ាងរឹងមាំអធិបតេយ្យភាពព្រំដែនសមុទ្រ កោះនៃស្រុកកំណើត៕

ផលិតដោយ៖ ថាញ់ធុយ

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖  សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍