ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន

មាន ១០០ % ឃុំក្នុងស្រុកសម្រេចលក្ខណៈវិនិច្ឆ័យចរាចរណ៍ បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញនៃបងប្អូនជនជាតិ
មាន ១០០ % ឃុំក្នុងស្រុកសម្រេចលក្ខណៈវិនិច្ឆ័យចរាចរណ៍ បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញនៃបងប្អូនជនជាតិ

ជាមូលដ្ឋានដ៏ល្បីឈ្មោះជាមួយនឹងគំរូចិញ្ចឹមបង្គា - ដាំដំណាំស្រូវនោះ ពីឆ្នាំ ២០១៩ មក ស្រុក មីស្វៀន បានក្លាយជាស្រុកសម្រេចស្តង់ដារជនបទថ្មីដំបូងគេនៃខេត្ត សុកត្រាំង។

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន ảnh 1ស្រុក មីស្វៀន មានឧត្តមភាពអភិវឌ្ឍវិស័យសេដ្ឋកិច្ចជលផល។ ជាពិសេសការចិញ្ចឹមបង្គាទឹកភ្លាវកំពុងត្រូវបានវិនិយោគប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ បើកចេញទិសដៅអភិវឌ្ឍប្រកបដោយចីរភាព

និទាឃរដូវនេះ ធ្វើដំណើរតាមដងផ្លូវជនបទត្រូវបានរំលេចសម្រស់ឡើងបន្ថែមទៀតដោយមានផ្ទះថ្មីៗ ជាច្រើនខ្នង វាលស្រែស្រះបង្គាទាំងឡាយទទួលបានអារម្មណ៍អំពីតំបន់ជនបទមួយដ៏គួរឲ្យចង់រស់នៅកំពុងឈោង ឈានឡើងយ៉ាងខ្លាំងក្លា...។

ដោយមានការត្រៀមលក្ខណៈជាមុនក្នុងការកសាង ដាក់ដំណើរការដំណោះស្រាយសមស្របផ្សេងៗ ទោះបីជារងផលប៉ះពាល់យ៉ាងច្រើនពីការរីករាល ដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្តែនៅឆ្នាំ ២០២១ កន្លងទៅថ្មីៗ នេះ ស្រុក មីស្វៀន មានឃុំចំនួន ៣ បន្ថែមទៀតត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ទៀតហើយនោះ គឺឃុំ ង៉ុក ដុង ថាម ដូន និង ហ្វាទូ លេខ ១។

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន ảnh 2គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង ប្រារព្ធពិធីប្រកាសឃុំជនបទថ្មីកម្រិតលើកកម្ពស់អោយបណ្តាឃុំ ង៉ុកដុង ថាមដូន និង ហ្វាទូ លេខ ១ នៃស្រុក មីស្វៀន

យោងតាមលោក ដាំង វ៉ាន់ផឿង ប្រធានគណៈកម្មាធិការប្រជាជនស្រុក មីស្វៀន អាស្រ័យដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រាក់ចំណូលជាមធ្យមរបស់ឃុំ ង៉ុកដុង សម្រេចបានជាង ៥៧,៤ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ ឃុំ ថាមដូន សម្រេចបានជាង ៥៤,២ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ ហើយ ឃុំ ហ្វាទូ លេខ ១ គឺជាង ៥៣,៣ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ លើសពីកម្រិតចំណូលជាមធ្យមតាមតំបន់ជនបទនៃខេត្តទាំងមូល។ នាពេលបច្ចុប្បន្ននេះ អត្រាក្រុមគ្រួសារក្រីក្ររបស់ឃុំទាំង ៣ នេះនៅក្រោម ១ % តែប៉ុណ្ណោះ។

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន ảnh 3ដោយមានការជួយឧបត្ថម្ភពីសំណាក់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត សុកត្រាំង បងប្អូនជនជាតិ ខ្មែរ នៅឃុំ ថាមដូន ស្រុក មីស្វៀន បានទទួលយកប្រើប្រាស់វិទ្យាសាស្ត្រ - បច្ចេកវិទ្យាក្នុងការដាំដុះដំណាំ ធ្វើស្រែ ចិញ្ចឹមជន្លេនក្រហម...

ផ្តើមពីឃុំនៅតំបន់មូលដ្ឋានតស៊ូធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានមួយ ជីវភាពប្រជាជនជួបការលំបាកលំបិនច្រើន មកទល់សព្វថ្ងៃនេះ ឃុំ ហ្វាទូ លេខ ១ បានឈោងឈានឡើងយ៉ាងខ្លាំងក្លា។

ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសុក្រឹតភាពជាបង្គួរ ឃុំកំពុងកសាងអគារមណ្ឌលរដ្ឋបាលថ្មី ឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ស្រុក។

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន ảnh 4ការងារគ្រប់គ្រង អភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ជនជាតិទាំងឡាយនៅលើភូមិសាស្ត្រស្រុក មីស្វៀន ត្រូវបានយកចិត្តទុកដាក់ រួមចំណែកដល់ការផ្សព្វផ្សាយឃោសនា ទាក់ទាញការវិនិយោគចូលវិស័យទេសចរណ៍

ត្រេកអរនាពេលស្រុកកំណើតផ្លាស់ប្តូរយ៉ាងឆាប់រហ័ស លោក លឿង ដាក់ ចូវ ប្រជាជនភូមិ ហ្វាតឹន ចែករំលែកថា៖ "អាស្រ័យដោយមានការរួមកម្លាំង រួមចិត្តគំនិតគ្នា សាមគ្គីភាពក្នុងការកសាងជនបទថ្មី ក្ដីសុបិនដែលពិបាកនឹងឃើញតាំងពីប៉ុន្មានជំនាន់របស់ខ្ញុំនិងប្រជាជននៅទីនេះ ឥឡូវបានក្លាយជាការពិតហើយ"

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន ảnh 5មាន ១០០ % ឃុំក្នុងស្រុកសម្រេចលក្ខណៈវិនិច្ឆ័យចរាចរណ៍ បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញនៃបងប្អូនជនជាតិ

ង៉ុកដុង ជាឃុំឆ្ងាយដាច់ស្រយាលនៃស្រុក មីស្វៀន ទៅវិញ។ ឆ្លៀតប្រើប្រាស់ឧត្តមភាពនៃមូលដ្ឋាន ប្រជាជនក្នុងឃុំអភិវឌ្ឍយ៉ាងខ្លាំងមុខរបរចិញ្ចឹមបង្គា ចិញ្ចឹមគោយកសាច់ ធ្វើស្រែ ដាំដំណាំនៅលើភ្លឺទំនប់ស្រះចិញ្ចឹមបង្គា... ជីវភាពបានកែលម្អយ៉ាងច្បាស់ក្រឡែត។

ប្រសិនបើនៅឆ្នាំ ២០១៦ អត្រាគ្រួសារក្រីក្ររបស់ឃុំគឺ ៦,៦៨ % ដល់ឆ្នាំ ២០២០ នៅត្រឹមតែ ០,៧៣ % ប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ ប្រាក់ចំណូលជាមធ្យមក្នុងឃុំកើនឡើងជាង ២៧ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៦។

ជាឃុំមួយក្នុងចំណោមឃុំទាំងឡាយដែលមានបងប្អូនជនជាតិ ខ្មែរ រស់ នៅច្រើនបំផុតក្នុងខេត្ត សុកត្រាំង ដោយមានការផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងជនបទថ្មីនោះ ឃុំ ថាមដូន ប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស កម្រិតជីវភាពរស់នៅរបស់ប្រជាជនបានកើនឡើង។

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន ảnh 6ស្រុក មីស្វៀន ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងមូលដ្ឋានសម្ភារៈដើម្បីអោយសាលារៀន បន្ទប់រៀនបានធំទូលាយជាងមុន ធានាតាមទិសដៅសម្រេចស្តង់ដារជាតិ

គំរូសេដ្ឋកិច្ចជាច្រើនដូចជាចិញ្ចឹមគោយកទឹកដោះ ចិញ្ចឹមបង្គា ដាំដំណាំ គួបផ្សំពហុវប្បកម្មមានការអភិវឌ្ឍខ្លាំង ពាំនាំប្រាក់ចំណូលខ្ពស់ជូនមា មីងប្រជាកសិករ។

អញ្ជើញវិលត្រលប់មកដែនដីស្រុក មីស្វៀន វិញនា ថ្ងៃនេះ ទើបមើលឃើញគ្រប់ទិដ្ឋភាពពីការផ្លាស់ប្តូរនៅលើដែនដីកំណើតប្រកបដោយវីរភាព។ ផ្លូវគមនាគមន៍បៃតង ស្រស់ ស្អាតទាំងឡាយ បណ្តាវាលស្រែ ស្រះបង្គា គេហដ្ឋានថ្មីជាច្រើនខ្នង... បានបង្កើតជារូបភាពនៃតំបន់ជនបទមួយដ៏គួរឲ្យចង់រស់នៅ។

ដោយមានអង្គភាពលំដាប់ឃុំចំនួន ១០/១០ បញ្ចប់រួចរាល់ការងារកសាងជនបទថ្មីនិងឃុំចំនួន ៣ សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់នោះ ស្រុក មីស្វៀន សក្តិសមជាគំរូតួយ៉ាងក្នុងចលនាប្រឡងប្រណាំង "សុកត្រាំង រួមកម្លាំងកសាងជនបទថ្មី"។

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន ảnh 7ការពិនិត្យជំងឺ ផ្តល់ការពិគ្រោះយោបល់សុខភាពនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនបងប្អូននារីដែលរស់នៅលើភូមិសាស្ត្រស្រុកនៅមណ្ឌលសុខភាពឃុំ យ៉ាហ្វា លេខ ១

ក្នុងអាណត្តិ ២០២០ - ២០២៥ ស្រុក មីស្វៀន ខិតខំប្រឹងប្រែងកសាងស្រុកជនបទថ្មីកម្រិតលើកកម្ពស់ដោយជោគជ័យស្របតាមស្មារតីសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគស្រុកលើកទី ១២ ក្នុងគោលបំណងលើកបង្កើនជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន៕

អត្ថបទ៖ ទ្រុងហៀវ
រូបថត៖ ទ្រុងហៀវ - ចិន្តា - ហុងញុង
 បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍