ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី

រាំរបាំស្គរ ឆៃយ៉ាំ គឺជាសកម្មភាពមិនអាចខ្វះបាន ជួយធ្វើឱ្យផ្នែកលេងកម្សាន្តក្នុងបុណ្យចូលឆ្នាំថ្មីជាប្រពៃណីកាន់តែផុសផុល គឹកកងរំពងលាន់ឮ ទាក់ទាញបន្ថែមទៀត
រាំរបាំស្គរ ឆៃយ៉ាំ គឺជាសកម្មភាពមិនអាចខ្វះបាន ជួយធ្វើឱ្យផ្នែកលេងកម្សាន្តក្នុងបុណ្យចូលឆ្នាំថ្មីជាប្រពៃណីកាន់តែផុសផុល គឹកកងរំពងលាន់ឮ ទាក់ទាញបន្ថែមទៀត

បុណ្យចូលឆ្នាំថ្មីប្រពៃណីគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់បំផុតទាំង ៣ ក្នុងមួយឆ្នាំៗ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។

ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី ảnh 1រាំរបាំស្គរ ឆៃយ៉ាំ គឺជាសកម្មភាពមិនអាចខ្វះបាន ជួយធ្វើឱ្យផ្នែកលេងកម្សាន្តក្នុងបុណ្យចូលឆ្នាំថ្មីជាប្រពៃណីកាន់តែផុសផុល គឹកកងរំពងលាន់ឮ ទាក់ទាញបន្ថែមទៀត

ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ទន្ទឹមនឹងពិធីកិច្ចប្រពៃណីផ្សេងៗ ដូច ជាប្រគេនចង្ហាន់ព្រះសង្ឃ ពូនភ្នំខ្សាច់ ស្រង់ទឹកព្រះជាដើម ដែលប្រព្រឹត្តទៅនៅព្រះវិហារនិងក្នុងបរិវេណវត្ត ភូមិស្រុក ខ្មែរ ថែមទាំងមានភាពខ្ញៀវខ្ញាអ៊ូអរដោយមានសកម្មភាពសិល្បៈ កីឡាជាច្រើន ជាពិសេសគឺល្បែងប្រជាប្រិយផ្សេងៗ ដូចជា៖ ទាញព្រ័ត្រ រុញដំបង លោតបាវ វាយក្អម។ល។

ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី ảnh 2ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណី ភូមិស្រុក ខ្មែរ ខ្ញៀវខ្ញាអ៊ូអរដោយមានសកម្មភាពសិល្បៈ កីឡាជាច្រើន ជាពិសេសគឺល្បែងប្រជាប្រិយផ្សេងៗ ដូចជា៖ទាញព្រ័ត្រ រុញដំបង លោតបាវ វាយក្អមជាដើម

នៅខេត្ត សុកត្រាំង មូលដ្ឋានមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនបំផុតនៅលើភូមិសាស្ត្រ ណាមបូ អោយតែដល់បុណ្យចូលឆ្នាំថ្មីម្ដងៗ វត្ត បុព្វេវណ្ណា រាម (ព្រែកពិន្ទួង) នៅឃុំ ភូមី (ស្រុក មីទូ) រៀបចំការប្រគំតន្ត្រីច្រៀងរាំរួមគ្នាតាមទម្លាប់មិនដែលអាក់ខាន ទាក់ទាញយុវជនយុវនារីចូលរួមយ៉ាងច្រើនកុះករដោយគ្រងសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ឆើតអស្ចារ្យ ទន់ភ្លន់ល្វាស ល្វន់ក្នុងចង្វាក់រាំវង់ ខណៈពេលវត្ត ពោធិធំ (ផ្តៅពេន) នៅឃុំ វៀនប៊ិញ (ស្រុក ត្រឹនដេ) រៀបចំការប្រណាំងទូកកាណូត វត្ត ឃ្លាំង (ទីក្រុង សុកត្រាំង) រៀបចំការប្រកួតប៉េតង់...។

ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី ảnh 3យុវជនយុវនារី ខ្មែរ សោមនស្សរីករាយចូលរួមប្រគំតន្ត្រីប្រពៃណីច្រៀងរាំអំណរឆ្នាំថ្មីក្នុងបរិវេណវត្ត បុព្វេវណ្ណារាម (ព្រែកពិន្ទួង) នៅឃុំ ភូមី ស្រុក មីទូ (ខេត្ត សុកត្រាំង)

ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា។ ទន្ទឹមនឹងពិធីកិច្ចប្រពៃណីទាំងឡាយ បុណ្យចូលឆ្នាំថ្មីក៏ជាបរិយាកាសវប្បធម៌ដ៏ល្អឯកមួយ ជាកន្លែងថែរក្សា អភិរក្ស ពង្រីកតម្លៃប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ឆ្លងតាមរយៈសកម្មភាពសម្តែងសិល្បៈ ប្រកួត កីឡា ល្បែងប្រជាប្រិយ៕

អត្ថបទ៖ ឡឹម ទ្វៀន រូបថត៖ ឡឹម ទ្វៀន - ត្រឹន ជីកុង
បញ្ចូលទិន្នន័យដោយ៖  ចន្ទ រាជនី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍