ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង

ក្នុងរដូវកាលកូវីដ-១៩ សិស្សសាលាជាកូនក្មួយបងប្អូនជនជាតិ ប៉ាថែន សិក្សាតាមប្រព័ន្ធអនឡាញ ធ្វើលំហាត់ រំលឹកមេរៀនឡើងវិញនៅឯផ្ទះ
ក្នុងរដូវកាលកូវីដ-១៩ សិស្សសាលាជាកូនក្មួយបងប្អូនជនជាតិ ប៉ាថែន សិក្សាតាមប្រព័ន្ធអនឡាញ ធ្វើលំហាត់ រំលឹកមេរៀនឡើងវិញនៅឯផ្ទះ

ជាជនជាតិមួយក្នុងចំណោមជនជាតិទាំង ១៦ ដែលមានចំនួនមនុស្សតិចតូច (ក្រោមមួយម៉ឺននាក់) នៅ វៀតណាម ជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង មានប្រជាជនចំនួន ២៦៧ គ្រួសារដែលរស់នៅប្រមូលផ្តុំនៅតាមឃុំលំបាកលំបិនខ្លាំងផ្សេងៗ ដូចជា ហុងក្វាង (ស្រុក ឡឹមប៊ិញ) លិញភូ (ស្រុក ចៀមហ្វា) កៀនធៀត និង ទ្រុងសឺន (ស្រុក អៀនសឺន)។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ បច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់ជនជាតិ ប៉ាថែន បានផ្លាស់ប្តូរច្រើនហើយ…។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 1ភូមិនិគមរបស់បងប្អូនជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង មានការផ្លាស់ប្តូរឥតឈប់ឈរដោយមានផ្ទះសម្បែងសមរម្យធំទូលាយជាច្រើនខ្នង ផ្លូវចាក់បេតុងទើបបានសាងសង់ កសាងក្នុងពេលថ្មីៗ នេះ

ប្រសិទ្ធភាពពីគោលនយោបាយទាំងឡាយ

ជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង រស់នៅប្រមូលផ្តុំនៅតាមបណ្ដាឃុំនានាដូច ជា ហុងក្វាង (ស្រុក ឡឹមប៊ិញ) លិញភូ (ស្រុក ចៀមហ្វា) កៀនធៀត និង ទ្រុងសឺន (ស្រុក អៀនសឺន) កាលពីមុន ជីវភាពរស់នៅប្រចាំថ្ងៃនៅ មានការលំបាកលំបិនយ៉ាងច្រើន។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 2"អាស្រ័យដោយបានរៀបចំដាក់ដំណើរការអនុវត្តយ៉ាងល្អរាល់គោលនយោបាយជនជាតិ ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិភាគតិចនិយាយរួមនិងបងប្អូនជនជាតិ ប៉ាថែន និយាយដោយឡែកនៅខេត្ត ទ្វៀនក្វាង ត្រូវបានកែលម្អប្រសើរឡើងយ៉ាងច្បាស់ក្រឡែត។ ជីវភាពថ្មីត្រូវបានបង្ហាញឡើងយ៉ាងច្បាស់នៅតាមផ្ទះសម្បែងនីមួយៗ នៅគ្រប់ច្រកល្ហក ក្នុងផ្នត់គំនិតម្នាក់ៗ ក្នុងរបៀបធ្វើរបស់ជនជាតិ ប៉ាថែន ម្នាក់ៗ"– លោកស្រី ហ្វាងធីថាំ អនុប្រធានគណៈកម្មការជនជាតិខេត្ត ទ្វៀនក្វាង។

ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលបំផុតឲ្យបងប្អូនជនជាតិ ប៉ាថែន អភិវឌ្ឍ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្សនិងរដ្ឋបានមានគោលនយោបាយជាច្រើនដើម្បីវិនិយោគ ជួយឧបត្ថម្ភលើគ្រប់ៗ វិស័យទាំងសេដ្ឋកិច្ច - វប្បធម៌ - អប់រំ - សុខា ភិបាល... ជួយអោយបងប្អូនជនជាតិ ប៉ាថែន ឈោងឈានឡើង កែលម្អជីវភាពរស់នៅ។

ក្នុងចំណោមនោះ ត្រូវតែរៀបរាប់ដល់កម្មវិធី ១៣៥ (កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតាមបណ្ដាឃុំលំបាកលំបិនខ្លាំងនៅតំបន់ភ្នំនិងតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល) កម្មវិធី ៣០a (កម្មវិធីជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សនិងចីរភាពសម្រាប់ស្រុកក្រីក្រទាំង ៦១)...។ 

ជាពិសេសគឺ "គម្រោងការណ៍ជួយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច - សង្គមសម្រាប់បណ្ដាជនជាតិភាគតិចដែលមានចំនួនមនុស្សតិចតូចដំណាក់កាលឆ្នាំ ២០១៦ - ២០២៥" តាមសេចក្តីសម្រេចលេខ ២០៨៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 3គ្រួសារជនជាតិ ប៉ាថែន មានជីវភាពរស់នៅសុភមង្គលដើម្បីបន្តពូជពង្សនិងកសាងគ្រួសារវប្បធម៌

គម្រោងការណ៍នេះបានរួមចំណែកដ៏មានសារៈសំខាន់សម្រាប់ដោះស្រាយរាល់បញ្ហាលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ប៉ាថែន ជាពិសេសគឺការបង្កើតការងាររកស៊ីចិញ្ចឹមជីវិត លើកកម្ពស់ប្រាក់ចំណូលនិងអភិរក្សលក្ខណៈវប្បធម៌ពិសេសដាច់ដោយឡែកនៃជនជាតិ។

កត់សម្គាល់នៅឃុំ ហុងក្វាង (ស្រុក ឡឹមប៊ិញ) កន្លែងដែលមានបងប្អូនជនជាតិ ប៉ាថែន ចំនួន ១២៧ គ្រួសាររស់នៅនោះ បានបង្ហាញឲ្យឃើញថា៖ ផ្ដើមពីការអនុវត្ត "គម្រោងការណ៍ជួយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច - សង្គមបណ្ដាជនជាតិភាគតិចដែលមានចំនួនមនុស្សតិចតូចដំណាក់កាលឆ្នាំ ២០១៦ - ២០២៥" រួមជាមួយនឹងកម្មវិធីគោលនយោបាយជាច្រើនផ្សេងៗ ទៀត ជីវភាពរស់នៅរបស់បងប្អូនជន ជាតិ ប៉ាថែន មានការប្រែមុខមាត់ថ្មីជាច្រើន។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 4យុវជនយុវតីជនជាតិ ប៉ាថែន នៅឃុំ ហុងក្វាង ស្រុក ឡឹមប៊ិញ (ខេត្ត ទ្វៀនក្វាង) ត្រៀមលក្ខណៈសម្រាប់ធ្វើអនាម័យបរិស្ថានអគារវប្បធម៌ឃុំក្នុងរដូវកាលកូវីដ-១៩

អាជ្ញាធរឃុំបានជួយឧបត្ថម្ភបងប្អូនជនជាតិក្នុងការអភិវឌ្ឍទម្រង់រូបភាព ផលិត កម្មថ្មីផ្សេងៗ ដូចជាចិញ្ចឹមគោ ក្របីបន្តពូជ ចិញ្ចឹមពពែ ចិញ្ចឹមត្រីកាបសាមញ្ញ... លើកស្ទួយចំណេះដឹង សមត្ថភាពបង្កបង្កើតផលកសិកម្ម ស្តារពិធីបុណ្យលោតភ្លើងឡើងវិញនិងរក្សាមុខរបរសិប្បកម្មប្រពៃណីទាំងឡាយដូចជាត្បាញសំពត់សង្កិម តម្បាញរវៃ ។ល។ អោយដំណើរការដដែលៗ។

លោក ភូឌឹកឡឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំ ហុងក្វាង មានប្រសាសន៍ឲ្យដឹងថា៖ "អាស្រ័យដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ បងប្អូនជនជាតិ ប៉ាថែន បានទទួលផលយ៉ាងច្រើនពីកម្មវិធី គោលនយោបាយជនជាតិ។ ផ្តើមពីនោះ បងប្អូនជនជាតិមានការងារប្រកបមុខរបរចិញ្ចឹមជីវិតយូរអង្វែង មានផ្ទះសម្បែងល្អមាំទាំដើម្បីស្នាក់នៅ បានប្រើប្រាស់ភ្លើងអគ្គិសនីពីបណ្តាញអគ្គិសនី មានទឹកប្រើប្រាស់ស្របអនាម័យ ហើយបានភ្ជាប់ខ្លួនទៅនឹងវប្បធម៌ ព័ត៌មាន..."។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 5ក្នុងរដូវកាលកូវីដ-១៩ សិស្សសាលាជាកូនក្មួយបងប្អូនជនជាតិ ប៉ាថែន សិក្សាតាមប្រព័ន្ធអនឡាញ ធ្វើលំហាត់ រំលឹកមេរៀនឡើងវិញនៅឯផ្ទះ

ទន្ទឹមនឹងនោះ គោលនយោបាយពិសេសដាច់ដោយឡែកជួយ ឧបត្ថម្ភបងប្អូនបណ្ដាជនជាតិភាគតិចដែលមានចំនួនមនុស្សតិចតូចដែលកំពុងត្រូវបានអនុវត្តក្នុងកម្រិតជួយឧបត្ថម្ភចំពោះក្រុមគ្រួសារក្រីក្រមិនលើសពី ១៥ លានដុងក្នុងមួយឆ្នាំ ចំពោះក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រមិនលើសពី ១២ លានដុងក្នុងមួយឆ្នាំ ហើយចំពោះក្រុមគ្រួសារដែលនៅសល់ទាំងឡាយគឺមិនលើសពី ១០ លាន ដុងក្នុងមួយឆ្នាំនោះ បានជួយអោយបងប្អូនជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង អភិវឌ្ឍផលិតកម្ម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនិងបង្កើនជីវភាពរស់នៅអោយប្រសើរឡើងពីមួយជំហានទៅមួយជំហាន។

ជីវភាពផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ
ដោយមានការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោយខ្លួនឯងផ្ទាល់ មកទល់សព្វថ្ងៃនេះ ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង បានភាពខុសប្លែកពីអតីតកាលយ៉ាងច្រើនណាស់។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 6គ្រួសារបង ភូឌឹកមិញ ជនជាតិ ប៉ាថែន នៅភូមិ ធឿងមិញ ឃុំ ហុងក្វាង ស្រុក ឡឹមប៊ិញ (ខេត្ត ទ្វៀនក្វាង) ដាំប្រភេទឫស្សីយកទំពាំង បាតដូ លើផ្ទៃដីចំនួន ៣ ហិកតា រកបានប្រាក់ចំណូលពី ៣០ លានដល់ ៤០ លានដុងក្នុងមួយរដូវកាល

ភូមិនិគមកំពុងតែ "ប្រែប្រួលមុខមាត់ថ្មី" ជាបណ្តើរៗ អត្រាក្រុមគ្រួសារ ក្រីក្រ ធ្លាក់ចុះបន្តិចម្តងៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ។ ជាពិសេស ភូមិ ធឿងមិញ ឃុំ ហុងក្វាង (ស្រុក ឡឹមប៊ិញ) លែងមានក្រុមគ្រួសារក្រីក្រណាមួយជាជនជាតិ ប៉ាថែន ទៀតឡើយ។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 7ខេត្ត ទ្វៀនក្វាង ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការថែរក្សានិងអភិវឌ្ឍមុខរបរត្បាញសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ប៉ាថែន

អញ្ជើញមកសួរសុខទុក្ខក្រុមគ្រួសារបង ភូឌឹកមិញ ជនជាតិ ប៉ាថែន នៅភូមិ ធឿងមិញ យើងខ្ញុំបានដឹងថាទន្ទឹមជាមួយនឹងការងារស្រែចម្ការជាទម្លាប់រាល់ថ្ងៃនោះ ក្រុមគ្រួសារបងថែមទាំងដាំប្រភេទឫស្សីយកទំពាំង បាតដូ (Dendrocalamuls latiflorus) លើផ្ទៃដី ៣ ហិកតា ផ្តល់ប្រាក់ចំណូលពី ៣០ លានដល់ ៤០ លានដុងក្នុងមួយរដូវ។

បង មិញ បានចែករំលែកទាំងសោមនស្សរីករាយថា៖ "កាលពីមុននេះ គ្រួសារខ្ញុំធ្វើតែស្រែ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ប៉ុណ្ណោះ ជីវភាពប្រចាំថ្ងៃមានការលំបាកលំបិនខ្លាំងណាស់។ ទទួលបានការជួយឧបត្ថម្ភពីបណ្ដាកម្មវិធី គម្រោងកាត់បន្ថយភាពក្រីក្រផ្សេងៗ ក្រុមគ្រួសារខ្ញុំបានដាំប្រភេទឫស្សីយកទំពាំង បាតដូ ចិញ្ចឹមក្របីបន្តពូជបន្ថែម ពាំនាំមកប្រាក់ចំណូលពី ៨០ លានដល់ ១០០ លានដុងក្នុងមួយឆ្នាំ ឈានឡើងធូរធារ មានបានបន្តិចម្តងៗ"

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 8ពិធីបុណ្យលោតភ្លើងគឺជាលក្ខណៈវប្បធម៌ដ៏ល្អឯកមួយរបស់បងប្អូនជនជាតិ ប៉ាថែន នៅស្រុក ឡឹមប៊ិញ (ខេត្ត ទ្វៀនក្វាង)

បច្ចុប្បន្ននេះ បងប្អូនជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ទទួលបានគ្រប់គ្រាន់រាល់គោលនយោបាយសម្រាប់ជនជាតិភាគតិចដែលមានចំនួនមនុស្ សតិចតូចទទួលបានការយកចិត្តទុកដាក់ក្នុងការថែទាំ ពិនិត្យព្យាបាលជំងឺនិងការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ បានជំនួយក្នុងការអភិរក្សរាល់តម្លៃវប្បធម៌ប្រពៃណី...។

លោកស្រី ហ៊ុងធីត្រាង (អាយុ ៧០ ឆ្នាំ) ជនជាតិ ប៉ាថែន នៅឃុំ ហុងក្វាង (ស្រុក ឡឹមប៊ិញ) សំណេះសំណាលថា៖ "ទទួលបានការជួយឧបត្ថម្ភរបស់រដ្ឋ ឃុំបាន បើកថ្នាក់បង្រៀនត្បាញសំពត់សង្កិមឲ្យយើងខ្ញុំ។ បានអញ្ជើញ ឱ្យចូលរួមក្នុងការបង្ហាត់បង្រៀន ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ដោយហេតុថាសព្វថ្ងៃនេះ មានយុវជនយុវតីជនជាតិ ប៉ាថែន ជាច្រើន ចូលចិត្តរៀនត្បាញសំពត់សង្កិមយ៉ាងខ្លាំងដើម្បីថែរក្សាមុខរបរប្រពៃណីនៃជនជាតិ"

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 9ខេត្ត ទ្វៀនក្វាង បានរៀបចំនិងដំណើរការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវគោលនយោបាយសុខាភិបាលចំពោះ បងប្អូនជនជាតិ ប៉ាថែន ដែលរស់នៅលើភូមិសាស្ត្រ

លោកស្រី ហា្វងធីថាំ អនុប្រធានគណៈកម្មការជនជាតិខេត្ត ទ្វៀនកា្វង មានប្រសាសន៍ឱ្យដឹងថា៖ "អាស្រ័យដោយបានរៀបចំ ដាក់ដំណើរការអនុវត្តយ៉ាងល្អនូវគោលនយោបាយជនជាតិ ជីវភាពរស់នៅរបស់បងប្អូន បណ្តាជន ជាតិភាគតិចនិយាយរួមនិងបងប្អូនជនជាតិ ប៉ាថែន និយាយដោយឡែកនៅខេត្ត ទ្វៀនក្វាង ត្រូវបានកែលម្អប្រសើរឡើងយ៉ាងច្បាស់ក្រឡែត។ ជាពិសេស "គម្រោងការណ៍ជួយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច - សង្គមបណ្ដាជន ជាតិភាគតិចដែលមានចំនួនមនុស្សតិចតូចដំណាក់កាលឆ្នាំ ២០១៦ - ២០២៥" តាមសេចក្ដីសម្រេចលេខ ២០៨៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋា ភិបាលបានជួយអោយបងប្អូនជនជាតិ ប៉ាថែន មានការវិវត្តគួរឱ្យកត់ សម្គាល់អំពីការយល់ដឹង ត្រៀមលក្ខណៈជាមុនដើម្បីឈានឡើងរួចផុតពីភាពក្រីក្រ លុបបំបាត់ទំនៀមទម្លាប់អន់ថយផ្សេងៗ បន្តពូជពង្ស រួមចំណែកក្នុងការធ្វើឲ្យផ្លាស់ប្តូរមុខមាត់ជនបទតំបន់ភ្នំលើភូមិសាស្ត្រខេត្ត ទ្វៀនក្វាង"

អត្ថបទ៖ ហ្វាងតឹម - ណាមសឿង
រូបថត៖ អានថាញ់ដាត
បញ្ចូលអត្ថបទដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍