ដួងព្រលឹងឫស្សីនៃ តីង្វៀន

តាំងពីប៉ុន្មានជំនាន់មកហើយ ពកឫស្សីបានផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយបងប្អូនបណ្តាជនជាតិនៅលើដែនដី តីង្វៀន ដែលមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ
តាំងពីប៉ុន្មានជំនាន់មកហើយ ពកឫស្សីបានផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយបងប្អូនបណ្តាជនជាតិនៅលើដែនដី តីង្វៀន ដែលមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

ចំពោះបងប្អូនបណ្តាជនជាតិនៅលើដែនដី តីង្វៀន ដែលមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ពកឫស្សីតែងតែផ្សារភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃ ពោរពេញទៅដោយ "ដង្ហើមចេញចូល" នៃព្រៃភ្នំ។

ធ្វើដំណើរគ្រប់ភូមិនិគមនៅ តីង្វៀន មិនពិបាកប្រទះឃើញរបស់របរទាំងឡាយធ្វើពីពកឫស្សីត្រូវបានបងប្អូនជនជាតិប្រើប្រាស់រាល់ថ្ងៃដូចជាកាផា កញ្ច្រែង ចង្អេរ ឧបករណ៍ចាប់ត្រី កន្ត្រកចាប់មាន់ជាដើម។

ដួងព្រលឹងឫស្សីនៃ តីង្វៀន ảnh 1តាំងពីប៉ុន្មានជំនាន់មកហើយ ពកឫស្សីបានផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយបងប្អូនបណ្តាជនជាតិនៅលើដែនដី តីង្វៀន ដែលមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

ក៏មកពីដើមឫស្សី ដើមពក ឫស្សីពីងពង់ បងប្អូនជនជាតិនៅទីនេះក៏ច្នៃបង្កើតឡើងជាពិភពតន្ត្រីប្រជាប្រិយមួយដ៏មហិមាល្អឯកនិងសម្បូរទៅដោយអត្តសញ្ញាណដោយមានឧបករណ៍ភ្លេងនីមួយៗ ដ៏សាមញ្ញតែល្អិតល្អន់ដូចជា ចាប៉ី ទ្រឹង បរ៉ឹង ប្រូ ភ្លយ ឌិញណាំ ឌិញពួត ឌិញពើង ឌិញទូត ក្លុងពូត អង្កួច ខ្លុយទះ...

ដួងព្រលឹងឫស្សីនៃ តីង្វៀន ảnh 2ឧទ្ទេសនាមមុខរបរហត្ថកម្មត្បាញរវៃប្រពៃណីរបស់បងប្អូនបណ្តាជនជាតិនៅ តីង្វៀន ដល់យុវជនទាំងឡាយ

លើកស្ទួយរាល់តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បណ្តាជនជាតិនៅ តីង្វៀន នាពេលថ្មីៗ នេះ សារមន្ទីរខេត្ត ដាក់ឡាក់ សហការជាមួយសារមន្ទីរនិង Homestay Ama H’Mai ដាក់តាំងបង្ហាញក្រោមប្រធានបទ "ដួងព្រលឹងឫស្សីនៃ តីង្វៀន"។

ដួងព្រលឹងឫស្សីនៃ តីង្វៀន ảnh 3របស់របរប្រើប្រាស់ឧបករណ៍ភ្លេងជនជាតិមួយចំនួនត្រូវបានច្នៃបង្កើតឡើងពីពកឫស្សី

ឆ្លងតាមរយៈរូបភាពចំនួន ១០៩ វត្ថុតឹកតាងចំនួន ៥៥ រួមជាមួយរឿងរ៉ាវ ផលិតផលធ្វើពីពកឫស្សីក្រោមប្រធានបទ "ដួងព្រលឹងឫស្សីនៃ តីង្វៀន" បានឧទ្ទេសនាមទូលំទូលាយដល់សាធារណជនបណ្តាបេតិកភណ្ឌវប្បធម៌ ជួយអ្នករាល់គ្នាកាន់តែយល់ដឹងជ្រៅជ្រះអំពីប្រភពដើមក៏ដូចជាជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិនៅដែនដីខ្ពង់រាបដ៏មហស្ចារ្យថែមទៀត៕

អត្ថបទនិងរូបថត៖ ហ្វាយធូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍