ថ្ងៃបុណ្យបានប្រារព្ធឡើងជាមួយសកម្មភាពដ៏វិសេសវិសាលជាច្រើនដូចជា៖ តាំងពិព័រណ៍ ឧទ្ទេសនាមនិងលក់ផលិតផលពិសេសដាច់ដោយឡែកនៃតំបន់ខ្ពស់ កម្មវិធីសម្ដែងចម្រៀង របាំប្រជាប្រិយសោភ័ណភាពតំបន់ខ្ពស់ បង្ហាញម៉ូដសម្លៀកបំពាក់ជនជាតិ ការជួបប្រាស្រ័យផ្ដោះប្ដូរ ស្វែងយល់ "សម្រស់តំបន់ខ្ពស់" និង "រង្វង់ស្វែ តីបាក់"។
ថ្ងៃបុណ្យនាំមកអោយប្រជាជនរដ្ឋធានីនិងមិត្តភក្តិអន្តរជាតិនូវសម្រស់វប្បធម៌ពិសេសដាច់ដោយឡែកទាំងឡាយនៃបងប្អូនបណ្ដាជនជាតិតំបន់ខ្ពស់ភូមិភាគខាងជើង
|
ស្តង់តាំងបង្ហាញសំពត់សង្កឹម បណ្តាផលិតផលពិសេសដាច់ដោយឡែករបស់បងប្អូនជន ជាតិនៅស្រុកបាតសាត (ខេត្ត ឡាវកាយ)
|
ជនជាតិ តៃ (ខេត្ត ថាយង្វៀន) ឧទេ្ទសនាមរបៀបធ្វើនំ យ៉ី ក្នុងថ្ងៃបុណ្យ |
ថ្ងៃបុណ្យមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីជាច្រើនមកពីបណ្តាក្រុមសិល្បៈរបស់ខេត្ត សឺនឡា ឡាវកាយ ឡាយចូវ ទ្វៀនក្វាង បាក់កាន...
|
ថ្ងៃបុណ្យគឺជាសកម្មភាពសំដៅលើកតម្កើងនូវបណ្ដាបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីនៃសហគមន៍បណ្តាជនជាតិតំបន់ខ្ពស់ភូមិភាគខាងជើងជាមួយនឹងប្រជាជននៅរដ្ឋធានីនិងមិត្តភក្តិអន្តរជាតិ ៕