នំបញ្ចុកក្រៀម ដាវី

ការវេចខ្ចប់និងបិទតែមប្រិ៍នំបញ្ចុកក្រៀម
ការវេចខ្ចប់និងបិទតែមប្រិ៍នំបញ្ចុកក្រៀម

តាំងពីយូរមកហើយ នំបញ្ចុកក្រៀម ដាវី របស់ជនជាតិ តៃ នៅស្រុក ណាហាង (ខេត្ត ទ្វៀនក្វាង) ត្រូវបានអតិថិជននិយមចូលចិត្តដោយសារតែសរសៃនំបញ្ចុកស្រួយស្វិត ក្លិនក្រអូបពិសេសដាច់ដោយឡែកនៃសរសៃនំបញ្ចុកនីមួយៗ។

នំបញ្ចុកក្រៀម ដាវី ត្រូវបានផលិតដោយដៃគួបផ្សំជាមួយនឹងម៉ាស៊ីន។ ដើម្បីផលិតចេញសរសៃនំបញ្ចុកឆ្ងាញ់និងធានាគុណភាព មិនត្រឹមតែទាមទាររូបមន្តធ្វើនំបញ្ចុកប៉ុណ្ណោះទេ ថែមទាំងត្រូវការមានភាពហ្មត់ចត់និងបទពិសោធន៍ថ្វីដៃដ៏ប៉ិនប្រសប់របស់អ្នកផលិតនំបញ្ចុកទៀតផង។

នំបញ្ចុកក្រៀម ដាវី ảnh 1ការវេចខ្ចប់និងបិទតែមប្រិ៍នំបញ្ចុកក្រៀម

អង្ករបន្ទាប់ពីត្រូវបានត្រាំទឹក (លាយបន្ថែមអំបិលចូលបន្តិច) នឹងត្រូវបានកិនម៉ត់ ច្របល់ជាម្សៅ រួចដាក់ចូលក្នុងម៉ាស៊ីនដើម្បីសង្កត់អោយទៅជាសរសៃនំបញ្ចុកធំៗ។

នំបញ្ចុកក្រៀម ដាវី ảnh 2

ការធ្វើនំបញ្ចុកក្រៀម ដាវី ផ្ចិតផ្ចង់បំផុតគឺដំណាក់កាល ហាល។ ជនជាតិ តៃ ត្រូវបេះមួយសរសៃៗ ចេញ ហាលស្ងួតក្នុងរយៈពេលពីរបីថ្ងៃដើម្បីរក្សាក្លិនក្រអូបអោយនំបញ្ចុក

ផ្ចិតផ្ចង់បំផុតគឺដំណាក់កាលហាល ជនជាតិ តៃ ត្រូវបេះចេញមួយសរសៃៗ ហាលស្ងួតតាមធម្មជាតិក្នុងរយៈពេលពីរបីថ្ងៃដើម្បីរក្សាក្លិនក្រអូប។ ក្រោយ មក នំបញ្ចុកត្រូវបានវេចខ្ចប់ទៅជាបាច់ៗ ប្រមាណមួយគីឡូក្រាម រក្សាទុកកន្លែងស្ងួត ស្រឡះស្រឡំ មានខ្យល់ចេញចូល។

នំបញ្ចុកក្រៀម ដាវី ảnh 3នាពេលបច្ចុប្បន្ននេះ នំបញ្ចុកក្រៀម ដាវី គឺជាផលិតផល OCOP ត្រូវបានវាយតម្លៃសម្រេចស្តង់ដារផ្កាយ ៣ របស់ខេត្ត ទ្វៀនក្វាង

មិនដូចនំបញ្ចុកក្រៀមធម្មតានឹងត្រូវខ្ទេចខ្ទាំភ្លាមបន្ទាប់ពិស្ងោរឆ្អិនរួច នំបញ្ចុកក្រៀម ដាវី ត្រូវបានធ្វើពីអង្ករ បាវថាយ ដូច្នេះហើយទោះជាចម្អិនទៅ ចម្អិនមកក៏នៅតែមិនត្រូវខ្ទេចខ្ទាំសរសៃឡើយ។ សព្វថ្ងៃ នំបញ្ចុកក្រៀម ដាវី ជាផលិតផលមួយក្នុងចំណោមផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ) ត្រូវបានវាយតម្លៃសម្រេចស្តង់ដារផ្កាយ ៣ របស់ខេត្ត ទ្វៀនក្វាង៕

អត្ថបទនិងរូបថត៖ ណាមសឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍