បច្ចេកទេសចិញ្ចឹមក្តាន់ស៊ីកា

បច្ចេកទេសចិញ្ចឹមក្តាន់ស៊ីកា

* ការជ្រើសរើសពូជ៖
ជ្រើសរើសពូជមានរាងសមសួន មាំមួន ត្រចៀក - ងស្ទើត ភ្នែកភ្លឺ ខ្នងត្រង់ ពោះរាងរៀវ ជើងទាំងបួនសុទ្ធតែមិនត្រូវពិការ ហក់លោតរហ័សរហួន។

បច្ចេកទេសចិញ្ចឹមក្តាន់ស៊ីកា ảnh 1សត្វក្តាន់ស៊ីកាមានលក្ខណៈពិសេសគឺខា្លចរអើលដូច្នេះត្រូវតែមានទ្រុងដាក់

* ការរៀបចំទ្រុង ក្រោល៖

 - មិនដាក់ទ្រុងចិញ្ចឹមជិតលំនៅដ្ឋាន ផ្លូវគមនាគមន៍ពេក។

- ដាក់ទ្រុងនៅកន្លែងខ្ពស់ស្រឡះ ត្រូវបានធ្វើពីឈើ កម្ពស់ប្រហែល ២ ម៉ែត្រ។ ប្រហែលជា ១ ម៉ែត្រភាគខាងក្រោមបោះរបារទទឹងគម្លាតពីគ្នាប្រហែល ៥ ដល់ ៦ សង់ទីម៉ែត្រ ឯ ១ ម៉ែត្រភាគខាងលើបោះគម្លាតពីគ្នាប្រហែល ១០ សង់ទីម៉ែត្រ។ ដំបូលអាចប្រក់ដោយក្បឿង ស័ង្កសី…។ មិនប្រើគ្រឿងប្រក់ដំបូលងាយឆាបឆេះជាដាច់ខាត។

- ខឿនទ្រុងធ្វើដោយដីបុកអោយណែន ឥដ្ឋ ស៊ីម៉ង់ត៍ឬឈើ មានកម្រិតជម្រាលពី ១០ ដល់ ២០ សង់ទីម៉ែត្រ។

- ផ្ទៃក្រឡានៃទ្រុងចិញ្ចឹមសត្វក្តាន់ស៊ីកាឈ្មោលតិចបំផុតគឺ ៦ ម៉ែត្រការ៉េក្នុងមួយក្បាល សត្វក្តាន់ស៊ីកាញីយ៉ាងហោចបំផុតក៏ ៤ ម៉ែត្រការ៉េក្នុងមួយក្បាល។

បច្ចេកទេសចិញ្ចឹមក្តាន់ស៊ីកា ảnh 2ស្មៅដំរីគឺជាប្រភពចំណីចម្បងរបស់សត្វក្តាន់ស៊ីកា

* អាហារូបត្ថម្ភនិងចំណី៖

- ចំណីត្រូវតែស្អាត មានសារធាតុម្សៅ សារធាតុខ្លាញ់ សារធាតុប្រូតេអ៊ីនជាតិរ៉ែ ទឹកនិងវីតាមីនគ្រប់គ្រាន់។ គួរធ្វើស្នូកចំណីសម្រាប់សត្វក្តាន់ស៊ីកា។
- ផ្តល់ចំណីអោយសត្វក្តាន់ស៊ីកាស៊ីយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃដោយមានស្លឹករុក្ខជាតិជាច្រើនប្រភេទ ស្មៅ មើម ផ្លែឈើ បបរពោត កន្ទក់អង្ករ ចំណីផ្អាប់បៃតង ផ្អាប់ជូរ ហាលស្ងួត...។
- អាចលាយអំបិលទៅក្នុងទឹកអោយសត្វក្តាន់ស៊ីកាផឹកឬរលាស់ទៅលើស្លឹកស្មៅឬរាយលើកម្រាល។ សត្វក្តាន់ស៊ីកាមួយក្បាលត្រូវការអំបិលក្នុងមួយថ្ងៃពី ១៥ ដល់ ២០ ក្រាមក្នុងមួយថ្ងៃ។

បច្ចេកទេសចិញ្ចឹមក្តាន់ស៊ីកា ảnh 3

ដាក់ទ្រុងនៅកន្លែងខ្ពស់ស្ងួត ត្រូវបានធ្វើពីឈើ កម្ពស់ប្រហែល ២ ម៉ែត្រ ប្រហែលជា ១ ម៉ែត្រភាគខាងក្រោមបោះរបារទទឹងគម្លាតពីគ្នាប្រហែល ៥ ដល់ ៦ សង់ទីម៉ែត្រ

* វិធីបង្ការជំងឺអោយសត្វក្តាន់ស៊ីកា៖

សត្វក្តាន់ស៊ីកាច្រើនតែកើតជំងឺមួយចំនួនដូចជាហើមពោះ ឆ្អល់ពោះដោយសារ តែស៊ីប៉ះចំណីជូរ ផ្អូម ដុះផ្សិតឬក៏ដោយសារទ្រុងសើមពេក ត្រូវត្រាំទឹកដល់ពោះ ត្រូវពុលដោយសារស៊ីប៉ះចំស្លឹករុក្ខជាតិពុល សម្បកមើមដំឡូងឈើ មើមដំឡូងមីចេញជ័រ ផ្តាសាយ ចុះរាក ស្អុយក្រចក ហើមជើង។ វិធីបង្ការនិងព្យាបាលជំងឺអោយសត្វក្តាន់ស៊ីកាក៏ដូចជាបណ្ដាប្រភេទសត្វស៊ីស្មៅដទៃទៀតដែរ៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍