បុណ្យចូលឆ្នាំថ្មីគ្រប់ភូមិ និគម

ជនជាតិ សេដាំង ប្រារព្ធពិធីដំឡើងទទឹកមុនពេលភូមិរៀបចំអំណរស្រូវថ្មី បំណងប្រាថ្នាប្រភពទឹកសម្បូរហូរហៀរ ភ្លៀងខ្យល់អំណោយផល ស្រូវពេញជង្រុក គោក្របីពេញក្រោល ជីវភាពសុខក្សេមក្សាន្ត
ជនជាតិ សេដាំង ប្រារព្ធពិធីដំឡើងទទឹកមុនពេលភូមិរៀបចំអំណរស្រូវថ្មី បំណងប្រាថ្នាប្រភពទឹកសម្បូរហូរហៀរ ភ្លៀងខ្យល់អំណោយផល ស្រូវពេញជង្រុក គោក្របីពេញក្រោល ជីវភាពសុខក្សេមក្សាន្ត

ក្នុងទស្សនទានរបស់បងប្អូនបណ្តាជនជាតិភាគតិច ថ្ងៃបុណ្យចូលឆ្នាំថ្មីមានអត្ថន័យវិសេសវិសាលសំខាន់ខ្លាំងណាស់។ ដូច្នេះហើយ ជនជាតិនីមួយៗ ក៏មានបណ្តាពិធីកិច្ចទំនៀមទម្លាប់រៀងៗ ខ្លួនបង្កើតបានជាទិដ្ឋភាពបុណ្យចូលឆ្នាំថ្មី ចម្រុះពណ៌...

ចូលឆ្នាំគឺជាកាលៈទេសៈកំណត់សម្គាល់ចប់មួយឆ្នាំពលកម្មការងារផលិតកម្ម ហើយស្វាគមន៍ឆ្នាំថ្មីមួយ។ បុណ្យចូលឆ្នាំតាមពិតទៅគឺរបស់ជនជាតិ គិញ និងជនជាតិមួយចំនួននៅភាគខាងជើង។ បណ្តាជនជាតិនៅតំបន់ តីង្វៀន គឺមិនប្រារព្ធពិធីបុណ្យចូលឆ្នាំឡើយក៏ប៉ុន្តែមានពោរពេញទៅដោយរដូវ ពិធីបុណ្យមួយចាប់ពីប្រហែល ខែ តុលា ខែ វិច្ឆិកា ឆ្នាំ មុនរហូតទល់ខែ មីនា ឆ្នាំក្រោយ។

បុណ្យចូលឆ្នាំថ្មីគ្រប់ភូមិ និគម ảnh 1លេងល្បែងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ ម៉ុង នៅស្រុក ម៉ុកចូវ (ខេត្ត សឺនឡា)

ជនជាតិ ខ្មែរ អំណរស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណីនៅពាក់កណ្តាល ខែ មេសា តាមប្រតិទិនសុរិយគតិ។ ទំនៀមទម្លាប់ អំណរស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យទានរបស់បណ្តាជនជាតិសុទ្ធតែស្របទៅនឹងទំនៀមពលកម្មការងារផលិតកម្មរបស់តំបន់នីមួយៗ ហើយសុទ្ធតែក្នុងគោលបំណងឈប់សម្រាកលេងកម្សាន្តសប្បាយ ត្រៀមសម្រាប់វដ្តផលិតកម្មថ្មី។

ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មី បងប្អូនជនជាតិ ថាយ នៅតំបន់ភូមិភាគពាយ័ព្យខិតខំប្រឹងប្រែងប្រកបការងារស្រែចម្ការរួចរាល់ហើយ រៀបចំសំអាត ផ្លូវភូមិ ផ្លូវលំ តុបតែងផ្ទះសម្បែង ត្រៀមឆ្នាំងនំបាញ់ជឹង... នៅរាត្រីថ្ងៃទី ៣០ នៃបុណ្យចូលឆ្នាំថ្មី។ អ្នករាល់គ្នាមិនដេកទេ ចង្កៀងតែងតែភ្លឺជានិច្ច ធុបអុជមិនរលត់ឡើយ។ នាពេលវេលាឆ្លងចូលឆ្នាំថ្មី ម្ចាស់ផ្ទះដាក់ស្ពកលើហ៊ឹងបូជាជីដូនជីតាបុព្វការីជន។ ក្នុងការចងចាំរបស់សិប្បករ ដៀវ ធីសៀង នៅឃុំ ងៀអាន ទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ) ក្រៅពីពិធីកិច្ចសែនអំណរបុណ្យចូលឆ្នាំថ្មី ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំភូមិនិគមមិនអាចខ្វះសំឡេងស្គរ សំឡេងគងឃ្មោះឡើយ។ ដើម្បីញ៉ាំងបរិយាកាសបុណ្យចូលឆ្នាំថ្មីឲ្យកាន់តែគឹកកង បងប្អូនជនជាតិថែមទាំងរៀបចំពិធីបោះអង្គញ់ រាំស្វែ ច្រៀងផ្តោះផ្តងស្នេហា ឬក៏លេងល្បែងប្រជាប្រិយទាំងឡាយដូចជា៖ ល្បែងតម៉ាឡែ ទាញព្រ័ត្រ ឡើងបង្គោលខ្លាញ់ជាដើម ។

បុណ្យចូលឆ្នាំថ្មីគ្រប់ភូមិ និគម ảnh 2ជនជាតិ តៃ នុង អញ្ជើញទៅយកទឹកពីប្រភពត្រលប់មកផ្ទះវិញបន្ទាប់ពីឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីដាក់លើហ៊ឹងទីសក្ការៈភ្លាមដោយមានបំណងប្រាថ្នាភ្លៀងខ្យល់អំណោយផល រកស៊ីកាក់កប

"ដោយសារជំងឺរាតត្បាតបានជា ២ ឆ្នាំកន្លងទៅមិនបានរៀបចំ។ និទាឃរដូវនេះយើងខ្ញុំប្រាកដជារៀបចំឡើងវិញ ដើម្បីញ៉ាំងឲ្យមាមីងបងប្អូនក្នុងភូមិមានកន្លែងលេងកម្សាន្ត" សិប្បការិនី ដៀវ ធីសៀង មានប្រសាសន៍។ នៅពេលចម្ការដើមប៉េស ចម្ការដើមផ្លាំនៅលើកូនភ្នំចាប់ផ្តើមចេញផ្កាជាសញ្ញាឈានចូលនិទាឃរដូវក៏ជាពេលបងប្អូនជនជាតិ ម៉ុង នៅលើទូទាំងប្រទេសក៏ទទួលស្វាគមន៍បុណ្យចូលឆ្នាំ ណាវប៉ែចូវ (បុណ្យចូលឆ្នាំថ្មីប្រពៃណី) ដោយក្ដីសោមនស្សរីករាយ។

នៅប៉ុន្មានថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំជនជាតិ ម៉ុង ធ្វើសាច់ជ្រូក ត្រៀមស្ពកពិធីបុណ្យ វេចនំ យ៉ី សែនអញ្ជើញ  បុព្វការីជន... បុណ្យចូល ឆ្នាំ ណាវប៉ែចូវ តែងតែប្រព្រឹត្តឡើង ដោយមានពិធីកិច្ចផ្សេងៗ ដូចជា៖ បោសមមង់ បូជាហ៊ឹង "សឺកា" សែនចុងឆ្នាំ យកទឹកភ័ព្វសំណាងឆ្នាំថ្មី ពិធីបញ្ចុះ ស្ពក។ ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី បងប្អូនជនជាតិ ម៉ុង រួមគ្នាក្រេបរសជាតិស្រាសប្បាយរីករាយទាំងអស់គ្នាហើយ ជូនពរគ្នាទៅវិញទៅមកនូវប្រការប្រកបដោយអត្ថន័យប្រុសស្រីមានឱកាសរីករាយសប្បាយនិទាឃរដូវ ផ្លុំគែន បោះប៉ាវ ស្វែងរកដៃគូជីវិត។

បុណ្យចូលឆ្នាំថ្មីគ្រប់ភូមិ និគម ảnh 3ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី ជនជាតិ បាណា នៅ តីង្វៀន តែងតែរៀបចំពិធីអំណរស្រូវថ្មីដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ យ៉ាងស្រ៊ី (អារក្សស្រូវ)

ចំពោះបងប្អូនជនជាតិ តៃ នុង នៅតំបន់ភូមិភាគឦសាន្ត ផុតឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីមានអត្ថន័យសំខាន់ជាឱកាសបូកសរុបវាយតម្លៃលទ្ធផល ការងារពលកម្មផលិតកម្មក្នុងឆ្នាំចាស់ ហើយដាក់ចេញនូវបម្រុងផែនការក្នុងឆ្នាំថ្មី។ ដើម្បីត្រៀមរៀបចំបុណ្យចូលឆ្នាំអោយតែថ្ងៃទី ២៥ ខែ ធ្នូ បងប្អូនជនជាតិ តៃ នុង ក៏កែលម្អផ្ទះសម្បែងរៀបចំវត្ថុប្រើប្រាស់ ប្រជុំជីវភាពប្រកបដោយរបៀបរៀបរយ បោសសម្អាតផ្ទះសម្បែងស្អាតបាត... រសៀលថ្ងៃទី ៣០ ចូលឆ្នាំ គ្រួសារទាំងឡាយ មមាញឹកត្រៀមម្ហូបអាហារតុបតែងនិងសម្អាត ហ៊ឹង។

លើកំប៉ុងជើងធូបនៅហ៊ឹងធំនៅមាត់ទ្វារផ្ទះ មាត់ទ្វារក្រោលក្របី គោសុទ្ធតែដោតមែកផ្លាំខ្ចី មែកស្លឹកឈើដូងជក់... ក្នុងខណៈពេល ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មី ពេលមាន់ឈ្មោលបន្លឺសម្លេងរងាវដំបូងគ្រួសារនីមួយៗ ចាត់សមាជិកម្នាក់យកបំពង់ឬស្សីទៅដងទឹកយកមកផ្ទះតម្កល់ លើហ៊ឹងដោយមានបំណងប្រាថ្នាអាកាសធាតុអំណោយផល រកស៊ីកាក់កប។ ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំ បងប្អូនជនជាតិ តៃ នុង មានទំនៀមឆ្ពុងផ្ទះ ប្រសិទ្ធិពរឆ្នាំថ្មីជូនគ្នាទៅវិញទៅមក រៀបចំសកម្មភាពវប្បធម៌ សិល្បៈ កីឡា និងល្បែងប្រជាប្រិយដូចជាល្បែងវាយ ទូលូ ល្បែងវាយសីរោមមាន់ បោះឈូង។ល។

បុណ្យចូលឆ្នាំថ្មីគ្រប់ភូមិ និគម ảnh 4ជនជាតិ សេដាំង ប្រារព្ធពិធីដំឡើងទទឹកមុនពេលភូមិរៀបចំអំណរស្រូវថ្មី បំណងប្រាថ្នាប្រភពទឹកសម្បូរហូរហៀរ ភ្លៀងខ្យល់អំណោយផល ស្រូវពេញជង្រុក គោក្របីពេញក្រោល ជីវភាពសុខក្សេមក្សាន្ត

អញ្ជើញមកកាន់ តីង្វៀន នៅប៉ុន្មានថ្ងៃដើមនិទាឃរដូវ សម្របខ្លួនចូលទៅក្នុងសំឡេងគងឃ្មោះ ដក់ជាប់ចិត្ត ដ៏ក្លៀវក្លាមោះមុត អាចទទួលអារម្មណ៍បានថាមានការ ផ្លាស់ប្តូរយ៉ាង ខ្លាំងក្លានៃតំបន់ដីព្រៃភ្នំដ៏ល្វឹងល្វើយទាំង មូល។ តាមទំនៀមទម្លាប់ក្នុងឱកាសដំណាច់ មួយរដូវចម្ការ ជារៀងរាល់ឆ្នាំគឺបងប្អូនបណ្តាជនជាតិ យ៉ារ៉ាយ បាណា អេដេ ក្ហ ម៉្នុង សេដាំង ក៏រៀបចំពិធីចូលឆ្នាំថ្មី (ហៅថារដូវស៊ី ឆ្នាំ ផឹកខែ)។ ប្រជាជាតិនីមួយៗ រៀបចំពិធីបុណ្យ ចូលឆ្នាំ ដោយមានអត្តសញ្ញាណវប្បធម៌រៀងៗ ខ្លួន។ ជនជាតិ សេដាំង ធ្វើពិធីជួសជុល ទទឹកហើយប្រារព្ធពិធីសែនតំណក់ ទឹក ជនជាតិ បាណា រៀបចំពិធីបួងសួងសុំសេចក្តីសុខ ជនជាតិ ប្រ៊ូវ រៀបចំពិធី សែនរោយគ្រាប់ស្រូវ។ល។ ទោះបីជាពិធីកិច្ចរៀបចំពិធីចូលឆ្នាំមានលក្ខណៈខុសៗ គ្នាក៏ដោយ ប៉ុន្តែទាំងអស់សុទ្ធតែឆ្ពោះទៅរកទិសដៅតែមួយ នោះគឺបំណង ប្រាថ្នាសូមអោយឆ្នាំថ្មីមួយប្រកបដោយសុខក្សេមក្សាន្ត សំណាងល្អ ស្រូវពេញ ជង្រុក ជីវភាពរស់នៅពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ សុភមង្គល។ 

បុណ្យចូលឆ្នាំថ្មីគ្រប់ភូមិ និគម ảnh 5ត្រៀមរៀបចំនំពងត្រីសម្រាប់សែនបុព្វការីជន ព្រះអាទិទេពក្នុងឱកាសបុណ្យចូលឆ្នាំរបស់បងប្អូនជនជាតិ ហាញី
បុណ្យចូលឆ្នាំថ្មីគ្រប់ភូមិ និគម ảnh 6នាអំឡុងថ្ងៃបុណ្យចូលឆ្នាំ ប្រុសសង្ហាស្រីស្អាតជនជាតិ ថាយ ស្គាល់គ្នាលើឆាកឆ្លងតាមរយៈបទចម្រៀងផ្តោះផ្តងស្នេហា ដ៏ផ្អែមល្ហែមរំជួលចិត្ត

បុណ្យចូលឆ្នាំប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ប្រព្រឹត្តឡើងដោយមាន សកម្មភាពវប្បធម៌ ជំនឿជាច្រើនដូចជា៖ ដង្ហែមហាសង្ក្រាន្ត ប្រទក្សិណជុំវិញ ព្រះវិហារ ប្រារព្ធពិធីកិច្ចវេរចង្ហាន់ ហើយពូនភ្នំខ្សាច់បួងសួងសុំភ្លៀងសុំពរ ជ័យ ប្រារព្ធ ពិធីកិច្ចស្រង់ទឹកព្រះពុទ្ធបដិមា ស្រង់ទឹកព្រះសង្ឃ ហើយ ងូតទឹក អោយខ្លួនឯង។ ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំ ជនជាតិ ខ្មែរ អ្នកមានវ័យចាស់ ស្តាប់ព្រះ ធម៌ទេសនាក្នុងវត្ត យុវជន យុវនារី រៀបចំល្បែងប្រជាប្រិយជាច្រើន ដូចជា ទាត់ស៊ី បិទភ្នែកចាប់ពពែ ច្រៀងឆ្លងឆ្លើយគ្នា ទាញព្រ័្រតជាដើម។

មិនត្រឹមតែមានអត្ថន័យមនុស្សសាស្ត្រដ៏ជ្រាលជ្រៅប៉ុណ្ណោះទេ ចូលឆ្នាំក៏ជា ឱកាសសម្រាប់បងប្អូន បណ្តាជនជាតិបង្ហាញពីសម្ព័ន្ធភាព ជាមួយធម្មជាតិក្នុង ស្មារតីវប្បធម៌កសិកម្ម ជាមួយវង្សត្រកូលនិងភូមិនិគមក្នុង លក្ខណៈសហគមន៍ ជនជាតិ។ ជាមួយនឹងភាពជឿទុកចិត្តដ៏ពិសិដ្ឋ វិសុទ្ធក្នុងជីវិត ខាងព្រលឹងវិញ្ញាណ… ចូលឆ្នាំធ្វើឱ្យបរិយាកាសភូមិនិគមទាំងឡាយអ៊ឹកធឹករស់រវើក។ ចូលឆ្នាំសប្បាយ រីករាយជាសញ្ញាឆ្នាំថ្មីជួបប្រទះតែប្រការល្អប្រពៃនឹងកើតមានដល់ ភ្ជាប់តាម ការជឿទុកចិត្ត ភាពសុទិដ្ឋិនិយមហើយ ក្តីសង្ឃឹមជូនបងប្អូនជនជាតិគ្រប់ មជ្ឈដ្ឋានទូទាំងប្រទេស៕

អត្ថបទ៖ ឡុក ភឿងឡាន
រូបថត៖ វៀតយុង - ជូហៀវ - ផាន ទន់អាញ់ -
យឿងយ៉ាង - ហុងឌៀប - ផាម ក្វាងវិញ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង 

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍