"បុណ្យព្រះខែ" របស់ជនជាតិ ចិន

នៅរាត្រីថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ មាមីងបងប្អូនជនជាតិ ចិន នៅផ្លូវច្រក ទ្រៀវធឿង ស្ថិតនៅសង្កាត់ ២ ខណ្ឌ ៦ (ទីក្រុង ហូ ជីមិញ) ប្រារព្ធពិធីសែនព្រះខែដោយមានគ្រឿងរណ្តាប់ប្រពៃណីគ្រប់មុខ
នៅរាត្រីថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ មាមីងបងប្អូនជនជាតិ ចិន នៅផ្លូវច្រក ទ្រៀវធឿង ស្ថិតនៅសង្កាត់ ២ ខណ្ឌ ៦ (ទីក្រុង ហូ ជីមិញ) ប្រារព្ធពិធីសែនព្រះខែដោយមានគ្រឿងរណ្តាប់ប្រពៃណីគ្រប់មុខ

ចំពោះមាមីងបងប្អូនជនជាតិ ចិន នៅផ្លូវច្រក ទ្រៀវធឿង លេខ ២៥៧ វិថី កាវ វ៉ាន់ឡូវ ខណ្ឌ ៦ (ទីក្រុង ហូ ជីមិញ) "បុណ្យព្រះខែ" (បុណ្យសែនព្រះខែថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ) គឺជាឱកាសពិធីសំខាន់ មានអត្ថន័យពិសេសក្នុងជីវភាពវប្បធម៌ខាងស្មារតី។

ពាំនាំមកនូវលក្ខណៈពិសេសដាច់ដោយឡែករបស់ជនជាតិ ចិន នៅ ចើលើន ផ្លូវច្រក ទ្រៀវធឿង មានគេហដ្ឋាន ១៥ ខ្នងដោយមានម្ចាស់នៃក្រុមគ្រួសារ ១២ រួមមានផ្ទះ ២ ជួរទល់មុខគ្នា នៅចំកណ្តាលគឺជាផ្លូវច្រកសម្រាប់ធ្វើដំណើរទៅមកទាំងអស់គ្នា។ ចាប់ពីប៉ុន្មានថ្ងៃមុនថ្ងៃពេញបូណ៌មី មាមីងបងប្អូននៅផ្លូវច្រកបានអញ្ជើញទៅផ្សារអ៊ូអរទិញគ្រឿងរណ្តាប់រៀបចំពិធីសែនព្រះខែ។

 "បុណ្យព្រះខែ" របស់ជនជាតិ ចិន ảnh 1

នៅរាត្រីថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ មាមីងបងប្អូនជនជាតិ ចិន នៅផ្លូវច្រក ទ្រៀវធឿង ស្ថិតនៅសង្កាត់ ២ ខណ្ឌ ៦ (ទីក្រុង ហូ ជីមិញ) ប្រារព្ធពិធីសែនព្រះខែដោយមានគ្រឿងរណ្តាប់ប្រពៃណីគ្រប់មុខ

នោះគឺបណ្តាប្រអប់នំសែនព្រះខែពីបុរាណកាលតមក នំង្វៀត ត្រាវ ស្ពកផ្លែឈើប្រាំមុខដោយមានគ្រប់ទាំងក្រូចថ្លុង ក្រូចពោធិ៍សាត់ ក្រូចឃ្វិច ទំពាំងបាយជូរផ្លែប៉ោម ផ្លែទទឹម។ល។ ទាំងអស់សុទ្ធតែមានរាងមូល ពណ៌ស្រស់ស្អាត ទំហំធំតូចខុសៗ គ្នា ពាំនាំមកនូវអត្ថន័យអំពីក្រុមគ្រួសារប្រកបដោយសុខដុមនិងសមាជិកគ្រួសារជួបជុំគ្នា។

 "បុណ្យព្រះខែ" របស់ជនជាតិ ចិន ảnh 2គ្រួសារជនជាតិ ចិន មួយនៅផ្លូវច្រក ទ្រៀវធឿង ស្ថិតនៅសង្កាត់ ២ ខណ្ឌ ៦ (ទីក្រុង ហូ ជីមិញ) ដោយមានបួនជំនាន់អង្គុយជុំគ្នា ជួបជុំគ្នានៅក្បែរស្ពកសែនព្រះខែ

ទំនៀមការសែនព្រះខែរបស់ជនជាតិ ចិន នៅទីនេះតាមធម្មតាមាន ២ ផ្នែក៖ ថ្វាយព្រះខែ (រៀបចំស្ពកសែននៅក្រោមពន្លឺព្រះខែ) និងគយគន់ដួងខែកម្សាន្ត (ទទួលទាននំនែកផ្លែឈើ លេងកម្សាន្តជាមួយព្រះខែ ដង្ហែគោមពាក្យបណ្តៅ រាំរបាំនាគព្រួសភ្លើងដើម្បីបណ្តេញឧបទ្រពចង្រៃ)។ល។ មាមីងបងប្អូននៅផ្លូវច្រក ទ្រៀវធឿង តែងតែសែនព្រះខែនៅវេលាម៉ោងប្រហែល ៦ ល្ងាច។

 "បុណ្យព្រះខែ" របស់ជនជាតិ ចិន ảnh 3ភាពសប្បាយរីករាយរបស់កុមារជនជាតិ ចិន ក្នុងពិធីសែនព្រះខែនៅផ្លូវច្រក ទ្រៀវធឿង ស្ថិតនៅសង្កាត់ ២ ខណ្ឌ ៦ (ទីក្រុង ហូ ជីមិញ)

រហូតដល់ម៉ោង ៩ យប់ នៅពេលព្រះខែមិនទាន់រះឡើងខ្ពស់ ពួកគាត់នឹងដុតក្រដាស់សែនលុយកាក់មាសប្រាក់ហើយក្នុងក្រុមគ្រួសារមានគ្រប់វ័យគ្រប់ជំនាន់អង្គុយជុំគ្នាក្បែរស្ពក។ លោកតា លោកយាយ ពុក ម៉ែ កូនចៅ នាំគ្នាទទួលទាននំព្រះខែ ពិសាតែនិងជជែកគ្នាយ៉ាងសប្បាយរីករាយ បួងសួងសូមឲ្យមានអាយុយឺនយូរ មានសុខភាពល្អ ជួបសំណាងល្អ សុភមង្គល៕

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍