ប្រណាំងទូកលុងនៅលើទន្លេ ពោគោ

គណៈកម្មការរៀបចំប្រគល់ពានរង្វាន់ជូនគូប្រកួតទទួលបានស្នាដៃខ្ពស់នៅក្នុងបុណ្យប្រណាំងទូកលុងនៅលើទន្លេ ពោគោ
គណៈកម្មការរៀបចំប្រគល់ពានរង្វាន់ជូនគូប្រកួតទទួលបានស្នាដៃខ្ពស់នៅក្នុងបុណ្យប្រណាំងទូកលុងនៅលើទន្លេ ពោគោ

នាពេលថ្មីៗ នេះ នៅលើដងទន្លេ ពោគោ ចំណុះភូមិ យ៉ាំង ឃុំ អៀ-អ ស្រុក អៀហ្ក្រាយ (ខេត្ត យ៉ាឡាយ) បានប្រព្រឹត្តឡើងបុណ្យប្រណាំងទូកលុងលើក ទី ៣។ បុណ្យប្រណាំងទូកលុងត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអភិរក្ស ថែរក្សានិងពង្រីករាល់លក្ខណៈវប្បធម៌ដ៏បវរល្អឯក រំលឹកនឹកដល់វីរបុរស អាសាញ់ គំរូតួយ៉ាងឲ្យឆន្ទៈមោះមុត ស្មារតីស្នេហាជាតិរបស់បងប្អូនបណ្តាជនជាតិស្រុក អៀហ្ក្រាយ។

អញ្ជើញចូលរួមបុណ្យប្រណាំងគឺចំនួន ៣០ ក្រុមមកពីឃុំចំនួន ១៣ នៃ ស្រុក អៀហ្ក្រាយ ជាមួយភ្ញៀវទេសចររាប់ពាន់នាក់។ ក្រុមទាំងឡាយត្រូវអុំទូកឆ្លងកាត់ចម្ងាយចំនួន ១.៤០០ ម៉ែត្រនៅលើទន្លេ ពោគោ ដើម្បីទៅកាន់គោលដៅ។

ប្រណាំងទូកលុងនៅលើទន្លេ ពោគោ ảnh 1បុណ្យប្រណាំងទូកលុងនៅលើទន្លេពោគោរំលឹកនឹកដល់វីរបុរស អាសាញ់ បានរួមជាមួយបងប្អូនបណ្តាជនជាតិស្រុក អៀហ្ក្រាយ ប្រើប្រាស់ទូកលុងទាំងឡាយធ្វើជាមធ្យោបាយដឹកជញ្ជូនស្បៀងអាហារ ដឹកកងទ័ពយើងរាប់ពាន់នាក់រួមជាមួយសព្វាវុធគ្រាប់រំសេវឆ្លងទន្លេប្រយុទ្ធនឹងខ្មាំង
ប្រណាំងទូកលុងនៅលើទន្លេ ពោគោ ảnh 2គណៈកម្មការរៀបចំប្រគល់ពានរង្វាន់ជូនគូប្រកួតទទួលបានស្នាដៃខ្ពស់នៅក្នុងបុណ្យប្រណាំងទូកលុងនៅលើទន្លេ ពោគោ

យោងតាមលោក ដូ វ៉ានដុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក អៀហ្ក្រាយ សមាគមប្រណាំងទូកលុងនៅលើទន្លេ ពោគោ គឺជាសកម្មភាពប្រណាំងទូកដ៏កម្រដែលនៅតែរក្សាទុកនៅលើភូមិសាស្រ្ត តីង្វៀន ដោយសារទូកប្រណាំងទាំងនេះត្រូវបានលុងពីដើមនៃឈើទាំងមូល។

ប្រណាំងទូកលុងនៅលើទន្លេ ពោគោ ảnh 3ការសម្តែងប្រគុំគងឃ្មោះនៅក្នុងបុណ្យប្រណាំងទូកលុងនៅលើទន្លេ ពោគោ គឺជាសកម្មភាពពោរពេញទៅដោយអត្តសញ្ញាណជនជាតិអន្តោគ្រាម

លោក រើ ឡានហន់ នៅភូមិ នូ ឃុំ អៀខាយ សោមនស្សរីករាយអោយដឹង ថាលោកនិងអ្នកភូមិសប្បាយចិត្តណាស់នៅពេលស្រុក អៀហ្ក្រាយ រៀបចំបុណ្យប្រណាំងទូកលុង។ នេះជាឱកាសដើម្បីអ្នកភូមិយល់ដឹងបន្ថែមអំពីអត្តសញ្ញាណវប្បធម៌ជនជាតិ យ៉ារ៉ាយ ដ៏វីរភាព រឹងមាំមិនព្រមចុះចាញ់ ចូលរួមការងារអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីជាមួយគ្នា

អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ យ័ញឡើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍