ផ្លែត្របែកអាចជួយអោយបេះដូងដំណើរការល្អ

ផ្លែត្របែកមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយផងដែរ។ រូបថត៖ ទំព័រសុខភាព
ផ្លែត្របែកមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយផងដែរ។ រូបថត៖ ទំព័រសុខភាព

ផ្លែត្របែកមានវីតាមីន C ពីរដង ច្រើនជាងក្រូច។ ត្របែកគឺជាប្រភពល្អបំផុតពី ធម្មជាតិមួយដែលមានជាតិសរសៃ និងមានបរិមាណច្រើន នៃប៉ូតាស្យូម និង beta-carotene។ ផ្លែត្របែកខ្វះនោះគឺកាឡូរីនិងខ្លាញ់។

វីតាមីន C និង beta-carotene មានអត្ថប្រយោជន៍ប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែល អាចការពារពីប្រភេទនានា នៃការខូចខាតកោសិកាដែលនាំអោយក្លាយជាកោសិកា មហារីក។

ផ្លែត្របែកអាចជួយអោយបេះដូងដំណើរការល្អ ảnh 1ផ្លែត្របែកមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយផងដែរ។ រូបថត៖ ទំព័រសុខភាព

វាក៏អាចជួយការពារពីការកកើតជាបន្ទះនៅក្នុងសរសៃឈាមអារទែ ដែលអាច បណ្តាលអោយជាការឡើងរឹងនៃសរសៃឈាម។ វីតាមីន C អាចបន្ថយភាពងាយនឹងទទួលរងនៃការឆ្លងមេរោគនៅក្នុងខ្លួន។

ប៉ូតាស្យូមជួយរក្សាសម្ពាធឈាមអោយនៅធម្មតា និងជួយបេះដូងដំណើរការធម្មតា ផងដែរ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ អៀងថាន់

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍