ពិធីបុណ្យអំណរបាយថ្មីរបស់បងប្អូនជនជាតិ ឡាវ

បន្ទាប់ពីផ្នែកពិធីរួចរាល់ មនុស្សម្នានាំគ្នាចងខ្សែដៃ សុំលាភសំណាងល្អ បួងសួងសុំសេចក្តីសុខសាន្ត សុខភាពល្អនិងសុភមង្គល
បន្ទាប់ពីផ្នែកពិធីរួចរាល់ មនុស្សម្នានាំគ្នាចងខ្សែដៃ សុំលាភសំណាងល្អ បួងសួងសុំសេចក្តីសុខសាន្ត សុខភាពល្អនិងសុភមង្គល

ជនជាតិ ឡាវ ជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិ ភាគតិចទាំងឡាយដែលច្រើនតែរស់នៅនៅតំបន់ តីបាក់ ស្ថិត លើភូមិសាស្ត្របណ្តាខេត្ត សឺនឡា ដៀនបៀន និង ឡាយចូវ។

ពិធីបុណ្យអំណរបាយថ្មីរបស់បងប្អូនជនជាតិ ឡាវ ảnh 1នារីជនជាតិ ឡាវ គ្រងសម្លៀក បំពាក់បែបប្រពៃណីអញ្ជើញចូលរួមពិធីបុណ្យអំណរបាយថ្មី

ក្នុងពិធីកិច្ច បុណ្យទានផ្សេងៗ របស់បងប្អូនជនជាតិ ឡាវ ពិធីបុណ្យ អំណរបាយថ្មី (គីនឃៅហ) ជាពិធីបុណ្យ កសិកម្មគំរូតួយ៉ាងមួយដែលមានអត្ថន័យដ៏សំខាន់ក្នុងឆ្នាំ។

ពិធីបុណ្យអំណរបាយថ្មីរបស់បងប្អូនជនជាតិ ឡាវ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែទី ៨ ចន្ទគតិដោយមានពិធីកិច្ចដ៏ល្អឯកជាច្រើនក្នុងគោលបំណងថែ្លងអំណរគុណដល់អាទិទេព បុព្វការីជនដែលបានឃុំគ្រងដល់អ្នកភូមិ ក្រុមគ្រួសារទាំងឡាយឱ្យមានរដូវកាលអំណោយផលល្អហើយបួងសួង សុំជួយទ្រទ្រង់អោយរដូវកាលថ្មីអំណោយផលទ្វេដងបន្តទៀត។

ពិធីបុណ្យអំណរបាយថ្មីរបស់បងប្អូនជនជាតិ ឡាវ ảnh 2បន្ទាប់ពីផ្នែកពិធីរួចរាល់ មនុស្សម្នានាំគ្នាចងខ្សែដៃ សុំលាភសំណាងល្អ បួងសួងសុំសេចក្តីសុខសាន្ត សុខភាពល្អនិងសុភមង្គល

បន្ទាប់ពីសាមីដើមពិធីប្រារព្ធពិធីសែន អ្នករាល់គ្នាដែលអញ្ជើញចូលរួមពិធីនឹងទទួលទាន បាយជាមួយគ្នា ពិសាស្រា សួរសុខទុក្ខ ជូនពរនិងពាក់ខ្សែដៃ សុំលាភសំណាងល្អឱ្យគ្នាទៅវិញទៅមក។ល។ ពិធីបុណ្យអំណរបាយថ្មីគឺជារូបភាព ប្រជុំជីវភាពវប្បធម៌ពោរពេញដោយលក្ខណៈមនុស្សសាស្រ្តបង្ហាញពីសីលធម៌ផឹកទឹកឱ្យនឹកដល់ប្រភពរបស់ បងប្អូនជនជាតិ ឡាវ។

ពិធីបុណ្យអំណរបាយថ្មីរបស់បងប្អូនជនជាតិ ឡាវ ảnh 3វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ឡាវ ត្រូវបានថែរក្សានិងពង្រីកឆ្លងតាមរយៈចង្វាក់របាំក្នុងពិធីអំណរបាយថ្មី

នាពេលបច្ចុប្បន្ននេះ ពិធីបុណ្យអំណរបាយថ្មីមានលក្ខណៈសាមញ្ញជាងមុនហើយ ក៏ប៉ុន្តែបងប្អូនជនជាតិនៅតែរៀបចំឡើងទៀងទាត់ ចាំបាច់ត្រូវបានថែរក្សានិងពង្រីក រួមចំណែកអភិរក្សអត្តសញ្ញាណ ជនជាតិ៕

ត្ថបទនិងរូបថត៖ ត្រុងដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍