ពន្លឺនៃចំណេះដឹងពីរថយន្តបណ្ណាល័យចល័តទាំងឡាយ

រថយន្តបណ្ណាល័យចល័ត - ពន្លឺនៃចំណេះដឹងបានមកដល់សាលារៀនទាំងឡាយនៅតំបន់ជ្រៅ តំបន់ដាច់ស្រយាលជាច្រើននៃខេត្ត ដាក់ណុង
រថយន្តបណ្ណាល័យចល័ត - ពន្លឺនៃចំណេះដឹងបានមកដល់សាលារៀនទាំងឡាយនៅតំបន់ជ្រៅ តំបន់ដាច់ស្រយាលជាច្រើននៃខេត្ត ដាក់ណុង

ក្នុងអំឡុងពេលជាងមួយឆ្នាំកន្លងទៅបណ្ណាល័យខេត្ត ដាក់ណុង បានដំណើរការដាក់អោយរថយន្តបណ្ណាល័យចល័តគួបផ្សំនឹងពហុមធ្យោបាយរាប់សិបគ្រឿងចេញដំណើរទៅកាន់សាលារៀនជាច្រើននៅលើភូមិសាស្ត្រ ទាក់ទាញការចាប់អារម្មណ៍ ការចូលចិត្តយ៉ាងខ្លាំងរបស់ប្អូនៗ សិស្សសាលាជាជនជាតិភាគតិច។

ពន្លឺនៃចំណេះដឹងពីរថយន្តបណ្ណាល័យចល័តទាំងឡាយ ảnh 1រថយន្តបណ្ណាល័យចល័ត - ពន្លឺនៃចំណេះដឹងបានមកដល់សាលារៀនទាំងឡាយនៅតំបន់ជ្រៅ តំបន់ដាច់ស្រយាលជាច្រើននៃខេត្ត ដាក់ណុង

គឺជាទម្រង់រូបភាពថ្មី រថយន្តបណ្ណាល័យចល័តត្រូវបានប្រដាប់ដោយទូរទស្សន៍មាស៊ីនបញ្ចាំង កុំព្យូទ័រមានភ្ជាប់បណ្តាញអ៊ីនធឺណេត កៅអី... ជាមួយនឹងបណ្ណាល័យមួយមានសៀវភៅប្រហែល ២.០០០ ក្បាលរួមមានច្រើនប្រភេទដូចជាឯកសារយោងអក្សរសាស្ត្រ សៀវភៅសម្រាប់កុមារ សៀវភៅខាងចិត្តសាស្រ្ត ប្រវត្តិសាស្រ្ត។ល។

ពន្លឺនៃចំណេះដឹងពីរថយន្តបណ្ណាល័យចល័តទាំងឡាយ ảnh 2សិស្សសាលាដែលជាកូនក្មួយនៃបងប្អូនជនជាតិពេញចិត្តយ៉ាងខ្លាំងចំពោះផលិតផលបោះពុម្ពផ្សាយថ្មីហើយប្លែកដ៏ទាក់ទាញនៃបណ្ណាល័យចល័តនេះ

រថយន្តចល័តនៅបានបំពាក់ដោយប្រព័ន្ធកុំព្យូទ័រដែលដំឡើងផ្នែកទន់ខាងគ្រប់គ្រងបណ្ណាល័យ ផ្នែកទន់អានសៀវភៅសម្រាប់អ្នកពិការភ្នែកម៉្លោះហើយ ការឆែកមើលព័ត៌មាន ឯកសារបានងាយស្រួលនិងឆាប់រហ័សបំផុត។

ពន្លឺនៃចំណេះដឹងពីរថយន្តបណ្ណាល័យចល័តទាំងឡាយ ảnh 3សិស្សសាលាដែលជាកូនក្មួយរបស់បងប្អូនជនជាតិស្វែងយល់ ប្រើប្រាស់កុំព្យូទ័រមានភ្ជាប់អ៊ីនធឺណេត

លោកស្រី ដាំងធីមើ នាយិកាបណ្ណាល័យខេត្ត ដាក់ណុង បានឲ្យដឹងថា៖ រថយន្តបណ្ណាល័យចល័តជួយឱ្យកូនក្មួយនៃបងប្អូនជនជាតិមានទម្លាប់អាន សៀវភៅនិងសិក្សារៀនសូត្រដោយខ្លួនឯង អភិវឌ្ឍសមត្ថភាពរបស់សាមីខ្លួន ជឿជាក់លើខ្លួនឯង ក្នុងការប្រាស្រ័យទាក់ទង។ នាពេលខាងមុខ រថយន្ត បណ្ណាល័យចល័តនឹងបន្តធ្វើដំណើរទៅកាន់បណ្តាសាលាតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល ជួយប្អូនៗ សិស្សសាលានិងបងប្អូនជនជាតិភ្ជាប់ខ្លួនជាមួយនឹងព័ត៌មានពីចំណេះដឹងទូទៅចូលរួមចំណែកផ្សព្វផ្សាយមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ...

អត្ថបទនិងរូបថត៖ ហ៊ឹងធិញ - វ៉ាន់គ្វី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍