ភូមិផ្កាប្រពៃណី វ៉ានថាញ់

ភ្ញៀវទេសចរទស្សនាផ្ទះកញ្ចក់ដាំផ្កានៅភូមិផ្កា វ៉ានថាញ់ ទីក្រុង ដាឡាត
ភ្ញៀវទេសចរទស្សនាផ្ទះកញ្ចក់ដាំផ្កានៅភូមិផ្កា វ៉ានថាញ់ ទីក្រុង ដាឡាត

ត្រូវបានប្រសិទ្ធនាមថាជា “ទីក្រុងនៃបុប្ផារាប់ពាន់ប្រភេទ” របស់ខេត្ត ឡឹមដុង ដា ឡាត មានភូមិផ្កាល្បីឈ្មោះជាច្រើនដូចជា ថាយភៀន វ៉ានថាញ់ ហាដុង... ក្នុងនោះ ភូមិផ្កា វ៉ានថាញ់ នៅសង្កាត់លេខ ៥ ល្បីឈ្មោះនឹងមុខរបរដាំផ្កាកុលាប ផ្កាសាវរ៉ា ផ្កា លីលី ផ្កាកុលាបបារាំង...។

ភូមិផ្កាប្រពៃណី វ៉ានថាញ់ ảnh 1ភូមិផ្កា វ៉ានថាញ់ បច្ចុប្បន្នមានប្រជាជនជិត ៣០០ គ្រួសារជំនាញក្នុងការដាំផ្កាដោយមានផ្ទៃដីសរុបទៅដល់ជាង ២០០ ហិកតា

ភូមិផ្កា វ៉ានថាញ់ បច្ចុប្បន្ន មានប្រជាជនជិត ៣០០ គ្រួសារជំនាញក្នុងការដាំផ្កាដោយមានផ្ទៃដីសរុបទៅដល់ជាង ២០០ ហិកតា ជិតពាក់កណ្តាលនៃផ្ទៃដីត្រូវបានដាំនៅក្នុងផ្ទះកញ្ចក់ ផ្ទះសំណាញ់បច្ចេកវិទ្យាខ្ពស់។

ភូមិផ្កាប្រពៃណី វ៉ានថាញ់ ảnh 2បែងចែកប្រភេទផ្កាមុនពេលនាំចេញទៅទីផ្សារ

នេះគឺជា “អាណាចក្រ” នៃផ្កាកុលាបជាមួយនឹងបណ្ដាចម្ការផ្កាកុលាប Rosa sp កុលាប ពណ៌លឿង កុលាប ពណ៌ផ្កាឈូក (ពូជនាំចូលពីប្រទេសក្រៅ) ព្រមជាមួយផ្ការុក្ខជាតិពិសេសប្រចាំតំបន់ច្រើនប្រភេទដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ជាច្រើនដូចជា៖ ផ្កា អ័រគីដេ ផ្កាលីលី ផ្កាការណេហ្ស៊ិន។ល។

អញ្ជើញមកដល់ភូមិផ្កា វ៉ានថាញ់ ភ្ញៀវទេសចរនឹងបានគន់មើលផ្កាជាច្រើនប្រភេទប្រជែងគ្នា បង្អួតសម្រស់ផង ថែមទាំងបានសាកល្បងជាក់ស្ដែងនឹងបណ្តាដំណាក់កាលធ្វើចម្ការជាមួយអ្នកភូមិផង។

ភូមិផ្កាប្រពៃណី វ៉ានថាញ់ ảnh 3ភ្ញៀវទេសចរទស្សនាផ្ទះកញ្ចក់ដាំផ្កានៅភូមិផ្កា វ៉ានថាញ់ ទីក្រុង ដាឡាត

ដោយមានជាង ១០០ គ្រួសារប្រើប្រាស់ស្លាកសញ្ញា “ដាឡាត - ការគួបផ្សំភាពប្រណីតអស្ចារ្យពីដែនដីដ៏សុខដុម” ភូមិផ្កា វ៉ានថាញ់ បានរួមចំណែកធ្វើឲ្យល្បីរន្ទឺនូវពាណិជ្ជសញ្ញាផ្កា ដាឡាត នៅតំបន់ដីខ្ពង់រាបខេត្ត ឡឹមដុង៕

អត្ថបទនិងរូបថត៖ ដាំងទន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍