មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ

មុខម្ហូបទាំងឡាយត្រូវបានកែច្នៃពីផ្កាជើងគោមិនត្រឹមតែឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងជួយបញ្ចុះកម្តៅ ធ្វើឱ្យរាងកាយត្រជាក់ត្រជុំស្រស់ថ្លាទៀតផង
មុខម្ហូបទាំងឡាយត្រូវបានកែច្នៃពីផ្កាជើងគោមិនត្រឹមតែឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងជួយបញ្ចុះកម្តៅ ធ្វើឱ្យរាងកាយត្រជាក់ត្រជុំស្រស់ថ្លាទៀតផង

អញ្ជើញមកកាន់ទីក្រុង សឺនឡា (ខេត្ត សឺនឡា) ក្នុងអំឡុងថ្ងៃនៃខែ មីនា ភ្ញៀវទេសចរនឹងបានគន់មើលផ្កាជើងគោទាំង ឡាយបង្អួតសម្រស់ពេញលើភ្នំ កូនភ្នំ ភូមិនិគម ដងវិថីដោយស្រេចតែចិត្ត។

ក្រៅពីសម្រស់ដ៏បរិសុទ្ធ ជនជាតិ ថៃ នៅទីនេះ ថែមទាំងអាចកែច្នៃផ្កាជើង គោទៅជាមុខម្ហូបដ៏វិសេសវិសាលដូចជា៖ បាយដំណើបផ្កាជើងគោ សម្លទំពាំងផ្កាជើងគោ ញាំផ្កាជើងគោជាដើម។ 

មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ ảnh 1មុខម្ហូបទាំងឡាយត្រូវបានកែច្នៃពីផ្កាជើងគោមិនត្រឹមតែឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងជួយបញ្ចុះកម្តៅ ធ្វើឱ្យរាងកាយត្រជាក់ត្រជុំស្រស់ថ្លាទៀតផង

មុខម្ហូបទាំងនេះមិនត្រឹមតែឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងជួយបញ្ចុះកម្តៅ ធ្វើឱ្យរាងកាយត្រជាក់ត្រជុំស្រស់ថ្លាទៀតផង។ រាល់ពេលមានឱកាសភ្លក្សរសជាតិ ភ្ញៀវទេសចរសុទ្ធតែមិនអាចបំភ្លេចរសជាតិនៃមុខម្ហូបដែលកែច្នៃពីផ្កាជើងគោនេះបានឡើយ។

មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ ảnh 2មុខម្ហូបទំពាំងឆាផ្កាជើងគោ

ផ្កាជើងគោច្រើនតែគួបផ្សំជាមួយនឹងទំពាំងល្វីង បន្លែបង្ការ ឬឆ្អឹង សាច់គ្រប់ប្រភេទត្រូវបានលាយបញ្ចូលជាមួយនឹងគ្រឿងទេសពិសេសដាច់ដោយ ឡែកដូចជា៖ ម្រេចព្រៃ ខ្ទឹមស ម្ទេស គ្រៃនិងប្រភេទជីរផ្សេងៗ ទៀត។ ការលាយបញ្ចូលគ្រឿងទេសក្នុងមុខម្ហូបនីមួយៗ ក៏ខុសៗ គ្នាសម្រាប់បង្កើតជារសជាតិពិសេសដាច់ដោយឡែក។

មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ ảnh 3មុខម្ហូបញាំផ្កាជើងគោ

ដើម្បីមានផ្កាជើងគោស្រស់ៗ ឆ្ងាញ់ធ្វើជាវត្ថុធាតុដើមសម្រាប់កែច្នៃជាមុខម្ហូបប្រចាំថ្ងៃ ជនជាតិ ថៃ ត្រូវក្រោកតាំងពីពេលព្រលឹម ចូលព្រៃបេះផ្កាដែលនៅដក់ជាប់ទឹកសន្សើម។

ផ្កាជើងគោនីមួយៗ សុទ្ធតែត្រូវបានជ្រើសរើសដោយហ្មត់ចត់ យកមកលាង ឱ្យជ្រះនិងកែច្នៃទៅជាម្ហូបសំខាន់ៗ ពី ៣ ទៅ ៥ មុខ និងមុខម្ហូបបន្ទាប់ បន្សំមួយចំនួននៅក្នុងស្ពកបាយរបស់ជនជាតិ ថៃ។ 

មុខម្ហូបដ៏ល្អឯកផ្សេងៗ ដែលកែច្នៃពីផ្កាជើងគោ ảnh 4

មុខម្ហូបសាច់អាំងផ្កាជើងគោ

មុខម្ហូបដែលកែច្នៃពីផ្កាជើងគោផ្សេងៗ បានក្លាយជាផលិតផលពិសេសប្រចាំតំបន់របស់ខេត្ត សឺនឡា ខណៈ ពេលត្រូវបានរៀបដាក់ឡើងលើស្ពកបាយជាមួយពែងស្រាហឹរអញ្ជើញភ្ញៀវទេសចរភ្លក្សរសជាតិនោះ ប្រាកដថាអ្នកណាក៏ត្រូវតែសរសើរពីរសជាតិផ្អែមស្រទន់និងក្រអូបស្រាលរបស់វាជាក់ជាមិនខានឡើយ៕

អត្ថបទនិងរូបថត៖ ក្វាងគ្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍