មីសួម្សៅសាគូ វៀតកឿង

ដំណាក់កាលវេចខ្ចប់មីសួម្សៅសាគូនៅសហករណ៍មីសួម្សៅសាគូ វៀតកឿង
ដំណាក់កាលវេចខ្ចប់មីសួម្សៅសាគូនៅសហករណ៍មីសួម្សៅសាគូ វៀតកឿង

ចំពោះប្រជាជន វៀតណាម មីសួម្សៅសាគូគឺជាមុខអាហារដ៏ពេញនិយម ជាធម្មតា មានវត្តមាននៅក្នុងបាយស្ពក ពេលបាយជារៀងរាល់ថ្ងៃ។

មីសួម្សៅសាគូ វៀតកឿង ảnh 1សហករណ៍មីសួម្សៅសាគូ វៀតកឿង វិនិយោគខ្សែសង្វាក់ទំនើប ដើម្បីផលិតមីសួម្សៅសាគូ លើកកម្ពស់ ប្រសិទ្ធភាពនិងគុណភាពផលិតផល

បច្ចុប្បន្ន នៅលើទីផ្សារមានមីសួម្សៅសាគូខុសៗ គ្នាជាច្រើនប្រភេទ ក្នុងនោះ មីសួម្សៅសាគូ វៀតកឿង កាន់តែទទួលបានការនិយមចូលចិត្តពីមនុស្សជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

មីសួម្សៅសាគូ វៀតកឿង ត្រូវបានផលិតនៅឃុំ ហ្វាធឿង ស្រុក ដុងហ៊ី (ខេត្ត ថាយ ង្វៀន)។ នេះក៏ជាភូមិរបរមួយក្នុងចំណោមភូមិរបរផលិតមីសួម្សៅសាគូដ៏ល្បីល្បាញក្នុងទូទាំងប្រទេស។ ប្រជាជនភូមិរបរផលិតមីសួម្សៅសាគូ វៀតកឿង មានរូបមន្តសម្ងាត់ដោយឡែកផ្សេងៗ។

មីសួម្សៅសាគូ វៀតកឿង ảnh 2ផលិតផលមីសួម្សៅសាគូរបស់សហករណ៍មីសួម្សៅសាគូ វៀតកឿង មានវត្តមាននៅលើទីផ្សារក្នុងទូទាំងប្រទេសហើយៗ ទទួលបានការនិយមចូលចិត្តពីសំណាក់អតិថិជន

ជាធម្មតា វត្ថុធាតុដើមគឺប្រភេទសាគូពណ៌ស្វាយ។ មើមសាគូត្រូវបាន លាងជ្រះនិងរូសរំលីងឲ្យហ្មត់។ ទឹកអណ្តូងត្រូវបានជីកថ្លាឆ្វង់ដើម្បីចម្រាញ់ យកទឹកសាគូ។

ដំណាក់កាលកូរទឹកជាមួយម្សៅសាគូឬដំណាក់កាលក្រោយៗ មកសុទ្ធតែត្រូវបានអនុវត្តយ៉ាងផ្ចិតផ្ចង់និងប្រយ័ត្នប្រយែង។ ដំណាក់កាលហាល សម្ងួតក៏ត្រូវបានអនុវត្តទៅតាមរូបមន្តសម្ងាត់ដោយឡែកផ្សេងៗ ដើម្បីផ្ដល់គុណភាពល្អបំផុត បង្កើតបានរសជាតិដ៏ទាក់ទាញនៃផលិតផល។

មីសួម្សៅសាគូ វៀតកឿង ảnh 3ដំណាក់កាលវេចខ្ចប់មីសួម្សៅសាគូនៅសហករណ៍មីសួម្សៅសាគូ វៀតកឿង

មីសួម្សៅសាគូ វៀតកឿង នៅពេលចម្អិនមិនត្រូវខ្ទេចខ្ទាំ មើលទៅគួរឲ្យស្រស់ស្អាត ប្លែកភ្នែកហើយអាចចម្អិនបានច្រើនដងច្រើនសារ។ សរសៃមីសួម្សៅសាគូមានរាងតូចស្តើង ស្វិត ស្រួយ រួមជាមួយនឹងក្លិនក្រអូបស្រទន់បន្ថើរៗ ពិសេសដាច់ដោយឡែកនោះបានបង្កើតឡើងកម្លាំង ទាកទាញដោយឡែកនៃផលិតផល៕

អត្ថបទនិងរូបថត៖  ត្រឹនអាញ់ - ក្វឹនត្រាង
បញ្ចូលអត្ថបទដោយ៖  ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍