របបអាហារជួយបំប៉នខួរក្បាល

របបអាហារប្រចាំថ្ងៃសម្រាប់បំប៉នខួរក្បាល។ រូបថត៖ អ៊ិនធើណេត
របបអាហារប្រចាំថ្ងៃសម្រាប់បំប៉នខួរក្បាល។ រូបថត៖ អ៊ិនធើណេត

ការជ្រើសរើសអាហារត្រឹមត្រូវក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយបំប៉នខួរក្បាលឱ្យកាន់តែឆ្លាតនិងដំណើរការបានល្អ។

១.បន្លែបៃតង
ការសិក្សាមួយបានបង្ហាញថា ការទទួលទានបន្លែបៃតងមួយពេលក្នុងមួយថ្ងៃជួយពន្យឺតការថយចុះនៃការយល់ដឹងទាក់ទងនឹងអាយុ។ បន្លែបៃតងគឺ ជាមូលដ្ឋាននៃអាហារខួរក្បាលដ៏ល្អ។ បន្លែបៃតងមានតម្លៃថោក មានការប្រើប្រាស់ច្រើន ហើយសមាមាត្រនៃសារធាតុចិញ្ចឹមនិងកាឡូរីគឺខ្ពស់។

បន្លែដូចជាស្ពៃស្ពីណាច ឆៃថាវក៏ជាប្រភពសម្បូរជាតិសរសៃ វីតាមីន B9 និង វីតាមីន A និង C ផងដែរ។

របបអាហារជួយបំប៉នខួរក្បាល ảnh 1របបអាហារប្រចាំថ្ងៃសម្រាប់បំប៉នខួរក្បាល។ រូបថត៖ អ៊ិនធើណេត

២.ផ្លែឈើ និងបន្លែចម្រុះពណ៌
បន្លែនិងផ្លែឈើមានពណ៌ស្រស់ៗ មានសមាសធាតុដែលមានឥទ្ធិពលលើការរលាកការចងចាំ ការគេងនិងអារម្មណ៍។

បន្លែនិងផ្លែឈើពណ៌ក្រហមនិងស្វាយមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ខួរក្បាល។ ផ្លែបឺរមានផ្ទុកជាតិខ្លាញ់ល្អច្រើនដែលអាចបង្កើនសមត្ថភាពរបស់ រាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹមផ្សេងៗ។

៣.អាហារសមុទ្រ
អាហារសមុទ្រគឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់ អូមេហ្គា ៣ ដែលមាន សារៈ សំខាន់សម្រាប់សុខភាពខួរក្បាល។ លើសពីនេះ អាហារសមុទ្រក៏ផ្តល់ វីតាមីន B12 សេលេញ៉ូម ជាតិដែក ស័ង្កសី និងប្រូតេអ៊ីនផងដែរ។

សម្រាប់អ្នកដែលមិនចូលចិត្តញ៉ាំត្រី អ្នកអាចទទួលបាន អូមេហ្គា ៣ តាមរយៈគ្រាប់ជី គ្រាប់កប្បាស សារ៉ាយសមុទ្រ។

៤.គ្រាប់ធញ្ញជាតិ សណ្តែក និងគ្រាប់ផ្លែឈើ
មនុស្សម្នាក់ៗ គួរទទួលទានគ្រាប់ធញ្ញជាតិ សណ្តែក ចំនួនពាក់កណ្តាល ឬមួយចានជារៀងរាល់ថ្ងៃដូចជាគ្រាប់ស្វាយចន្ទី អាល់ម៉ុន គ្រាប់វ៉ល ណាត់ និងគ្រាប់ល្ពៅ។

៥.គ្រឿងទេស និងឱសថ
គ្រឿងទេសមួយចំនួនដែលជួយធ្វើឱ្យមានតុល្យភាពនៃ microflora នៅក្នុង ពោះវៀន កាត់បន្ថយការរលាក និងថែមទាំងធ្វើអោយការចងចាំប្រសើរឡើង។

រមៀតក៏ជាគ្រឿងទេសសម្រាប់សុខភាពផងដែរ។ យោងតាមការស្រាវជ្រាវ សារធាតុ Curcumin នៅក្នុងរមៀតមានប្រយោជន៍សម្រាប់ការផ្តោតអារម្មណ៍ និងការយល់ដឹងរបស់មនុស្ស។

អ្នកអាចបន្ថែមរមៀតទៅក្នុងសាឡាដ ទឹកផ្លែឈើ ការី ទឹកក្រឡុក។ ការផ្សំ ម្រេចជាមួយរមៀតអាចបង្កើនសកម្មភាពរបស់ curcumin រហូតដល់ ២០០០ ភាគរយ។ លើសពីនេះទៀត ឈើអែមនិងខ្ញីក៏ល្អសម្រាប់ខួរក្បាលផងដែរ។

៦.អាហារដែលមានជាតិ fermented
ការទទួលទានអាហារដែលមានជាតិ fermented ប្រាំមួយដងក្នុងមួយថ្ងៃ អាចកាត់បន្ថយការរលាកនិងធ្វើអោយប្រសើរឡើងនូវភាពចម្រុះនៃជីវៈ តូចៗ នៅក្នុងពោះវៀន។ អាហារដែលមានជាតិ fermented ដូចជាទឹកដោះគោ យ៉ាអួ ជ្រក់គីមឈីជាដើម។

៧.សូកូឡាខ្មៅ
ការសិក្សាលើមនុស្សពេញវ័យ ១៤.០០០ នាក់ បានរកឃើញថា អ្នកដែលញ៉ាំសូកូឡាខ្មៅជាទៀងទាត់មានហានិភ័យទាបនៃជំងឺធ្លាក់ទឹកចិត្ត ៧០ ភាគរយ។ អ្នកដែលញ៉ាំសូកូឡាទឹកដោះគោ មិនទទួលបានលទ្ធផលដូចគ្នាទេ។ សូកូឡាខ្មៅមានផ្ទុកសារជាតិ flavonols និង epicatechin។ បន្ទាប់ពីកែច្នៃរួច សូកូឡាសស្ទើរតែលែងមានផ្ទុកសារធាតុ Epicatechin ទៀតហើយ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍