វិធីជួយអោយគេងលក់ស្រួល

ការគេងគ្រប់គ្រាន់សំខាន់ណាស់សម្រាប់សុខភាពមនុស្សទូទៅ
ការគេងគ្រប់គ្រាន់សំខាន់ណាស់សម្រាប់សុខភាពមនុស្សទូទៅ

ការគេងគ្រប់គ្រាន់គឺពិតជាសំខាន់ណាស់សម្រាប់សុខភាពមនុស្សទូទៅ។ តែមានមនុស្សភាគច្រើនកំពុងមានបញ្ហាពិបាកគេងលក់។ មុននឹងប្រើប្រាស់ថ្នាំព្យាបាល អ្នកអាចសាកល្បងវិធីទាំងបីខាងក្រោមដែលយើងខ្ញុំនឹងលើកឡើងយកមកបកស្រាយ។

១. រៀបចំបន្ទប់គេងឱ្យល្អ
ខួរក្បាលអាចចងចាំនូវរឿងគ្រប់យ៉ាងដែលនៅជុំវិញយើង ប្រសិនបើអ្វីចុងក្រោយដែលអ្នកបានឃើញមុនពេលចូលគេង គឺភាពច្របូកច្របល់នោះការគេងរបស់អ្នកនឹងក្លាយជាបែបនេះដូចគ្នា។

ដូច្នេះចូរព្យាយាមកំណត់ចំនួនរបស់របរដែលអ្នកមានក្នុងបន្ទប់គេង ហើយព្យាយាមសម្អាតឱ្យបានញឹកញាប់ ដើម្បីធ្វើឱ្យអ្នកគេងដកដង្ហើមបានកាន់ តែស្រួល។

វិធីជួយអោយគេងលក់ស្រួល ảnh 1ការគេងគ្រប់គ្រាន់សំខាន់ណាស់សម្រាប់សុខភាពមនុស្សទូទៅ

២. ទុកគ្រឿងអេឡិចត្រូនិចនៅឱ្យឆ្ងាយ

បញ្ហាពិបាកគេងលក់មិនស្កប់ស្កល់នឹងកើតឡើងជាមិនខាន ប្រសិនបើមើលទូរទស្សន៍ ឫឧបករណ៍ផ្សេងៗ រួមមានទូរសព្ទ ឬកុំព្យូទ័រជាដើមនៅមុនពេលចូលគេង។ នេះក៏ព្រោះតែពន្លឺពណ៌ខៀវដែលជះចេញពីអេក្រង់នៃគ្រឿងអេឡិចត្រូនិចរាំងស្ទះដល់ការផលិតអរម៉ូនមេឡាតូនីន ដែលជួយធ្វើឱ្យងងុយគេង។

ដើម្បីជាការប្រសើរ អ្នកគួរកុំប្រើប្រាស់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិកផ្សេងទៀតមុនពេលចូលគេងយ៉ាងហោចណាស់ពីរម៉ោង។

៣.កុំផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន
កាហ្វេត្រឹមមួយពែងអាចស្ថិតក្នុងរាងកាយយ៉ាងហោចណាស់ ៦ ម៉ោងឯណោះ។ ឧទាហរណ៍ប្រសិនបើអ្នកទទួលទានកាហ្វេនៅម៉ោង ៤ ល្ងាច នោះមានន័យថា ជាតិកាហ្វេអ៊ីនអាចធ្វើអោយអ្នកមានអារម្មណ៍ស្វាងដល់ម៉ោង ១០ យប់។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានកាហ្វេនៅមុនពេលចូលគេង៕

ដកស្រង់និងកែសម្រួលពីកោះសន្តិភាពដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍