វីរុស "ដែលតា" បានចាប់ផ្តើមវ៉ៃលុកនៅកម្ពុជាហើយ

កាលពីរសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល កម្ពុជា អញ្ជើញនាំយកអំណោយជូនដល់លោកយាយ លោកតា ដែលមានអាយុចាប់ពី ១០០ ឆ្នាំ ដល់ ១០៤ ឆ្នាំនៅទូទាំងប្រទេសកម្ពុជា ហើយដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១
កាលពីរសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល កម្ពុជា អញ្ជើញនាំយកអំណោយជូនដល់លោកយាយ លោកតា ដែលមានអាយុចាប់ពី ១០០ ឆ្នាំ ដល់ ១០៤ ឆ្នាំនៅទូទាំងប្រទេសកម្ពុជា ហើយដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេសនៃកម្ពុជា បានមានប្រសាសន៍ថា៖ ការវ៉ៃលុករបស់វីរុស "ដែលតា" បានចាប់ផ្តើមហើយ ហើយក៏កំពុងតែជ្រៀតចូលទៅក្នុងសហគមន៍ជាបណ្តើរៗ រួចហើយដែរ។

វីរុស "ដែលតា" បានចាប់ផ្តើមវ៉ៃលុកនៅកម្ពុជាហើយ ảnh 1

លោកជំទាវបានថ្លែងដូច្នេះ ក្នុងឱកាសនាំយកអំណោយរបស់នាយករដ្ឋមាន្ត្រីកម្ពុជា សែន ជាថវិកាលើកទឹកចិត្ត និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់លោកយាយ លោកតា ដែលមានអាយុចាប់ពី ១០០ ឆ្នាំ ដល់ ១០៤ ឆ្នាំនៅទូទាំងប្រទេស ហើយដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ នៅខេត្ត កំពង់ធំ។

លោកជំទាវ បានបញ្ជាក់បន្ថែមថា៖ "នេះជាសញ្ញាគ្រោះថ្នាក់មួយដែលយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ហើយខ្ញុំតែងតែរម្លឹកនិងដាស់ តឿនជាច្រើនដងដល់បុគ្គលគ្រប់រូបហើយថា ការគិតថា វីរុសនេះមិន អីទេ គ្រាន់តែជាជំងឺដូចផ្តាសាយ ។ល។ បើទៅពេទ្យនោះពេទ្យនឹងព្យាបាលជាហើយ ដែលនេះគឺជាការគិតខុសទាំងស្រុង ព្រោះអ្វីដែលយើងកំពុងតែបារម្ភបំផុតនោះ គឺការវិវត្តនៃជំងឺនេះដែលនឹងបំផ្លាញសុខភាពបុគ្គលឱ្យកាន់តែធ្ងន់ធ្ងរជាងនេះ។

ខ្ញុំសូមជម្រាបជូនផង ដែរថា នៅ កម្ពុជា យើង មានវីរុសចំនួន ០២ ប្រភេទដែលមួយគឺ អាល់ហ្វា និងមួយទៀត ដែលតា ហើយ អាល់ហ្វាវិ ញ បាននិងកំពុង តែចរាចរយ៉ាងសកម្មនៅគ្រប់រាជធានី - ខេត្ត និងគ្រប់ទីកន្លែងទៅហើយ ដោយឡែក ដែលតាវិ ញ យើងបានរកឃើញមួយចំនួននៅតាម បណ្តាខេត្តនៅជាប់ព្រំដែនជាមួយនឹងប្រទេសថៃ ហើយបើយើងមិន ទប់ស្កាត់ មិនចូលរួមទាំងអស់គ្នាទេ វីរុសដែលតានេះ នឹងរាលដាលទៅដល់តំបន់ផ្សេងៗ ទៀត"

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានជម្រាបជូនអំពីភាពធ្ងន់ ធ្ងរនៃវីរុសដែលតានិងអាល់ហ្វាផងដែរ ដោយលោកជំទាវបានពន្យល់ថា៖ "ភាពខុសគ្នារវាង ដែលតា និង អាល់ហ្វា គឺល្បឿននៃការចម្លងនិងការវ៉ៃលុកសុខភាពរបស់វា។

ដូចខ្ញុំធ្លាប់ជម្រាបជូនរួចមកហើយថា ករណីមរណភាព ករណីឆ្លងថ្មី ក៏ដូចជាអត្រាឈឺធ្ងន់របស់អ្នកជំងឺគឺភាគច្រើនបណ្តាលមកពីអាល់ហ្វា ប៉ុន្តែបើប្រៀបធៀបជាមួយនឹង ដែលតាវិញ ដែលតាមានការចម្លងក្នុងល្បឿនដ៏លឿន ហើយកម្រិតនៃការបំផ្លាញសុខភាពក៏កាន់ តែធ្ងន់ធ្ងរជាង អាល់ហ្វា ទៅទៀត ដែលនេះគឺជាការដ៏គួរឱ្យព្រួយបារម្ភមែនទែន"

លោកជំទាវវេជ្ជបណ្ឌិត  ក៏បានពន្យល់ពីលក្ខណៈវេជ្ជសាស្រ្តពាក់ព័ន្ធនឹងការ វ៉ៃលុករបស់វីរុសនេះថា នៅពេលដែលមេរោគចូលទៅក្នុងខ្លួន ពួកវានឹងបំផ្លាញ ឬធ្វើប្រតិកម្មផ្លូវដង្ហើមរបស់បុគ្គលរូបនោះ ដែលបណ្តាល ឱ្យសួតពិបាកក្នុងការដកដង្ហើម ហើយទឹករំអិលដែលចេញពីក្នុងសួត បានចេញទៅជាកំហាប់ដែលខាប់ ហើយនៅពេលដែលកំហាប់នេះកាន់តែក្រាស់ កាន់ តែស្អិតដូច ជ័រកាវជាដើម វានឹងទៅបិទរន្ធដកដង្ហើមរបស់សាច់សួត ដែលធ្វើឱ្យសួតមិនអាចស្រូបចូល ឬបញ្ចេញអុកស៊ីហ្សែន កត្តានេះហើយទើបធ្វើ ឱ្យបុគ្គលវិជ្ជមានខ្វះអុកស៊ីហ្សែន និងពិបាកដកដង្ហើម។

ដោយឡែក ពាក់ព័ន្ធនឹងការប្រើបាស់ឱសថវិញ លោកជំទាវ បានមានប្រសាសន៍ថា រហូតមកទល់ពេលនេះមិនមានឱសថណាមួយអាចដាក់ទៅសម្លាប់មេរោគកូវីដ-១៩ នោះទេ ប៉ុន្តែឱសថខ្លះគឺអាចជួយឱ្យកំហាប់នៅក្នុង សួតរាវជាងមុនបាន ប៉ុន្តែបើកំហាប់នោះក្រាស់មែនទែន ក៏ពិបាកក្នុងការ ជួយផងដែរ។

ហេតុដូច្នេះហើយ សូម បងប្អូនព្យាយាមកុំឱ្យឈានទៅរកសភាពធ្ងន់ធ្ងរទាន់ ព្រោះក្រុមគ្រូពេទ្យពិបាកជួយសង្គ្រោះណាស់បើឈានដល់ដំណាក់កាលពិបាកដកដង្ហើមនោះ ព្រោះថា នៅពេលនោះវីរុសនេះគឺកំពុងតែវ៉ៃលុកសួតរបស់បុគ្គលទៅហើយ។ ដូច្នេះបុគ្គលត្រូវស្វែងរកការប្រឹក្សាយោបល់ក៏ដូចជាស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា។

វីរុស "ដែលតា" បានចាប់ផ្តើមវ៉ៃលុកនៅកម្ពុជាហើយ ảnh 2

លោកជំទាវ បានរម្លឹកជាថ្មី និងអំពាវនាវជាដដែលៗ ថា សូមចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រោះវ៉ាក់សាំងអាចធ្វើឱ្យអត្រាវិវត្តន៍នៃជំងឺឈានទៅរកភាពធ្ងន់ធ្ងរក្នុងកម្រិតទាបបំផុត និង សូមចូលរួមអនុវត្តវិធានការការពារខ្លួនឱ្យបានម៉ត់ចត់និងចត្តាឡីស័កឱ្យបានត្រឹមត្រូវ ជាពិសេសគឺអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុតនូវវិធានការ ០៣ ការពារ និង ០៣ កុំ៕

ដកស្រង់និងកែសម្រួលពីទីភ្នាក់ងារសារព័ត៌មានកម្ពុជាដោយ៖ ជ័យពិសិដ្ឋ

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍