ស្លាកស្នាមនៃវប្បធម៌ ចាម នៅលើដែនដីខេត្ត ភូអៀន

ស្លាកស្នាមនៃវប្បធម៌ ចាម នៅលើដែនដីខេត្ត ភូអៀន

ប្រាសាទ ញ៉ាណ ត្រូវបានជនជាតិ ចាម សាងសង់ឡើងក្នុងកំឡុងសតវត្សរ៍ទី ១១ ទី ១២ នៅលើភ្នំ ញ៉ាណ ប្របមាត់ទន្លេ ដារ៉ាំង ស្ថិតនៅសង្កាត់លេខ ១ ទីក្រុង ទុយហ្វា (ខេត្ត ភូអៀន)។

ស្លាកស្នាមនៃវប្បធម៌ ចាម នៅលើដែនដីខេត្ត ភូអៀន ảnh 1ប្រាសាទ ញ៉ាណ គឺជាប្រាសាទ ចាម តែមួយគត់ដែលនៅរក្សាបានភាពដើមសឹងតែទាំងស្រុងនៅលើដែនដី ភូអៀន

ប្រាសាទនេះមានរាងចតុកោណហើយមាន ៤ ជាន់ កម្ពស់ប្រមាណ ២៣,៥ ម៉ែត្រ។នៅលើកំពូលនៃប្រាសាទមានរូបសំណាកលិង្គធ្វើអំពីថ្មត្រូវបានឆ្លាក់ដោយផ្ចិត ផ្ចង់បំផុត ទ្វារនិងមុខប្រាសាទបែរទៅទិសខាងកើត។ ប្រាសាទ ញ៉ាណ ត្រូវបាន សាងសង់អំពីឥដ្ឋដីដុតរៀបតម្រួតលើគ្នាដែលស្អិតជាប់គ្នាយ៉ាងល្អ។

រីឯខាងក្នុងប្រាសាទមានអាសនៈធ្វើពីថ្មភក់គឺជាវណ្ណកម្មវិចិត្រសិល្បៈដ៏វិសេសវិសាល ជាអាសនៈមួយក្នុងចំណោមអាសនៈដ៏តិចតួចបំផុតដែលនៅសេសសល់ក្នុងសម្បត្តិបេតិកភណ្ឌចម្លាក់ ចម្ប៉ា។

ស្លាកស្នាមនៃវប្បធម៌ ចាម នៅលើដែនដីខេត្ត ភូអៀន ảnh 2
នៅខាងក្នុងប្រាសាទ គោរពបូជារូបសំណាកព្រះម៉ែ ធៀនអ៊ីអាណា

ប្រាសាទ ញ៉ាណ ក៏ជាប្រាសាទមួយក្នុងចំណោមប្រាសាទ ចាម ដ៏តិចតួចនៅធ្វើសកម្មភាពខាងជំនឿព្រះម៉ែ ធៀនអ៊ីអាណា ។

នេះមិនត្រឹមតែជាប្រភពឯកសារសម្រាប់សិក្សាស្រាវជ្រាវពីជំនឿរបស់ប្រជានិករជាជនជាតិ ចាម ក្នុងអតីតកាលប៉ុណ្ណោះទេ ថែមទាំងជាប្រភពឯកសារដ៏សំខាន់សម្រាប់ការស្រាវជ្រាវអំពីដំណើរនៃការជ្រួតជ្រាបទៅវិញទៅមករវាងជំនឿ វប្បធម៌ វៀតណាម - ចាម។

ឈរនៅជើងប្រាសាទ ញ៉ាណ អ្នកអាចគន់មើលដោយផ្ទាល់ភ្នែកនូវទិដ្ឋភាពទាំងមូលនៃទីក្រុង ទុយ ហ្វា និងសមុទ្រ ជាពិសេសនាពេលរាត្រី ពន្លឺចង្កៀងអគ្គិសនីចាំងចេញ ពីជើងប្រាសាទជះឡើងទៅលើតួប្រាសាទធ្វើអោយប្រាសាទ ញ៉ាណ ក្នុងស្បៃអន្ធិការកាន់តែភ្លឺចិញ្ចាចជាង។

ស្លាកស្នាមនៃវប្បធម៌ ចាម នៅលើដែនដីខេត្ត ភូអៀន ảnh 3
យុវនារីក្នុងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ ចាម សម្តែងបណ្តាទស្សនីយភាពសិល្បៈបម្រើប្រជាជននិងភ្ញៀវទេសចរនៅប្រាសាទ ញ៉ាណ

ជាមួយនឹងរាល់លក្ខណៈវប្បធម៌ដ៏ល្អឯក នៅឆ្នាំ ២០១៨ ប្រាសាទ ញ៉ាណ ត្រូវបានចាត់ចំណាត់ថ្នាក់ជាកេរដំណែលស្ថាបត្យកម្ម - វិចិត្រសិល្បៈពិសេសលំដាប់ជាតិ៕

អត្ថបទនិងរូបថត៖ ផាមគឿង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍