ស្វែងយល់ពីតំបន់ខ្ពស់ តីបាក់

ស្វែងយល់ពីតំបន់ខ្ពស់ តីបាក់

អញ្ជើញមកកាន់តំបន់ខ្ពស់ តីបាក់ ភ្ញៀវទេសចរតែងតែឈ្លក់វង្វេងចំពោះខ្សែផ្លូវក្រវិចក្រវៀនខ្វាត់ខ្វែងតាមជម្រាលភ្នំ ម្ខាងជាជើងភ្នំបញ្ឈរឡើងឃើញតែពពកពណ៌សស្រពិលៗ នៃពពកនិងទឹកសន្សើម មួយខាងទៀតបែរជាជ្រោះជ្រៅៗ ងងឹតសូន្យឈឹង។

ស្វែងយល់ពីតំបន់ខ្ពស់ តីបាក់ ảnh 1អញ្ជើញមកកាន់តំបន់ តីបាក់ ភ្ញៀវទេសចរណ៍នឹងបានគន់មើលសមុទ្រពពកដែលមើលទៅស្រពិលៗ
ស្វែងយល់ពីតំបន់ខ្ពស់ តីបាក់ ảnh 2វាលស្រែខៀវស្រងាត់តាមជម្រាលភ្នំដែលលាតសន្ធឹងពាសពេញលើបណ្តាជម្រាលភ្នំនៅតំបន់ តីបាក់

តំបន់ តីបាក់ នៅទាំងជិតស្និទ្ធជាមួយនឹងវាលស្រែថ្នាក់ៗ តាមជម្រាលភ្នំ ផ្ទះ សង់ខ្ពស់ផុតពីដីជាច្រើនខ្នងស្ថិតនៅឆ្ងាយដាច់កន្ទុយភ្នែកក្នុងជ្រលងភ្នំ កន្ទុយផ្សែងស្តើងៗ រសាត់កាត់លើផ្ទៃមេឃ...។

ស្វែងយល់ពីតំបន់ខ្ពស់ តីបាក់ ảnh 3អញ្ជើញមកកាន់តំបន់ តីបាក់ គឺមកជាមួយភាពចម្រុះពណ៌និងទំនៀមទម្លាប់របស់បងប្អូនជនជាតិជាច្រើនក្រុម

រួមគ្នាជាមួយទេសភាព អ្នកតំបន់ តីបាក់ ស្លូតបូតនិងស្មោះត្រង់ ហាក់បី ដូចជាតែងលម្អអោយ តីបាក់ កាន់តែមានមន្តស្នេហ៍និងកក់ក្តៅថែមទៀតក្នុងបេះដូងនៃភ្ញៀវទេសចរដែល អញ្ជើញមកពីទីឆ្ងាយ៕

អត្ថបទនិងរូបថត៖ ផានទន់អាញ់ - ថាញ់ដាត

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍