ស្វែងយល់ ឈូងសមុទ្រ ហាឡុង

ស្វែងយល់ ឈូងសមុទ្រ ហាឡុង
ជ្រុងមួយនៃឈូងសមុទ្រ ហាឡុង
ជ្រុងមួយនៃឈូងសមុទ្រ ហាឡុង

គយគន់ពីចម្ងាយ សម្រស់ដ៏ស្រស់ស្អាតហើយលន្លង់លន្លោចរបស់ឈូងសមុទ្រ ហាឡុង ធ្វើអោយមិត្តនឹកភ្នកដល់ផ្ទាំងគំនូរ គូរដោយជក់ទឹកខ្មៅរបស់ចិនកាលពីសម័យបុរាណ។ បណ្តាល្អាងភ្នំស្អាតដូចជា ល្អាងភ្នំ ដូវហ្គូ ល្អាងភ្នំបូណូវ ល្អាងភ្នំទ្រិញនឺ ល្អាងភ្នំធៀនគុងឬក៏កូនភ្នំ ត្រុងម៉ាយ បាយទឺឡុង ជាដើមបង្កើតបានជានាមឋាន ហាឡុង គីរីគង្គាពោរពេញដោយមនោសញ្ចេតនា។
 
កូនភ្នំថ្ម ត្រុងម៉ាយ
កូនភ្នំថ្ម ត្រុងម៉ាយ
ល្អាងភ្នំថ្ម ស៊ឹងសូត
ល្អាងភ្នំថ្ម ស៊ឹងសូត
ឈូងសមុទ្រ ហាឡុង គន់មើលពីលើ
ឈូងសមុទ្រ ហាឡុង គន់មើលពីលើ

ហាឡុង មានកោះធំៗ តែទីនោះក៏នៅមានភូមិនេសាទនិងព្រៃធម្មជាតិ។មកដល់ទីនេះ លោកអ្នកបានឆ្លងកាត់នូវដំណើរជីវិតដ៏សាមញ្ញតែអ៊ូអរ របស់អ្នកនេសាទលើសមុទ្រ ក្រេបរសជាតិគ្រឿងសមុទ្រនិងស្វែងយល់ពី ប្រព័ន្ធល្អាងភ្នំថ្មដោយទូក កាយ៉ាក់ ។មកកាន់ខេត្ត ក្វាងនិញ សម្រាកនៅ ហាឡុង មិត្តមិនត្រឹមតែបានក្រេបយកនូវធម្មជាតិដ៏ស្រស់បំព្រងដូច ផ្ទាំងគំនូរប៉ុណ្ណោះទេ គឺថែមទាំងទទួលបានពេលវេលាដ៏ស្រស់ស្រាយធូរល្ហែពិតប្រាកដនាកណ្តាលមហាសាគរដ៏ល្វឹងល្វើយខៀវស្រងាត់។ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទេ្ទសនាមជូនជនរួមជាតិទូទាំង ប្រទេសនូវរូបភាពដ៏ស្អាតមួយចំនួន អំពីបេតិកភណ្ឌពិភពលោក គឺឈូងសមុទ្រ ហាឡុង៕
ភ្ញៀវបរទេសទស្សនាឈូងសមុទ្រ ហាឡុង
ភ្ញៀវបរទេសទស្សនាឈូងសមុទ្រ ហាឡុង

អ្នកប្រហែលជាចាប់អារម្មណ៍