អឺងកងចង្វាក់ស្គរ ហ៊ី្គណាំង

នៅក្នុងឈុតសម្តែងប្រគំតន្ត្រីច្រៀងរាំប្រជាប្រិយ ស្គរ ហ៊ី្គណាំង គឺជាប្រភេទឧបករណ៍ភ្លេងបានបង្កើតឡើងជាលក្ខណៈដោយឡែក ពោរពេញដោយលក្ខណៈវប្បធម៌ជនជាតិ ចាម
នៅក្នុងឈុតសម្តែងប្រគំតន្ត្រីច្រៀងរាំប្រជាប្រិយ ស្គរ ហ៊ី្គណាំង គឺជាប្រភេទឧបករណ៍ភ្លេងបានបង្កើតឡើងជាលក្ខណៈដោយឡែក ពោរពេញដោយលក្ខណៈវប្បធម៌ជនជាតិ ចាម

ចំពោះជនជាតិ ចាម ព្រមជាមួយនឹងស្រឡៃ សារ៉ាណាយ និងស្គរ ប៉ារ៉ានឹង ស្គរ ហ៊ី្គណាំង គឺជាឧបករណ៍ភ្លេងមួយក្នុងចំណោមឧបករណ៍ភ្លេងទាំងបីដែលមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌ស្មារតី។

ពេលសំឡេងស្គរ ហ៊ី្គណាំង លាន់ឮឡើងនោះគឺជាសំឡេងលាន់ឮដ៏ពិសិដ្ឋ បន្លឺឡើងជាសញ្ញានៃរដូវបុណ្យទានជិតមកដល់គ្រប់ៗ គ្នាសប្បាយចិត្តសោមនស្សរីករាយ សម្របខ្លួនចូលទៅក្នុងពិធីបុណ្យទានរបស់សហគមន៍ជាមួយគ្នា។

អឺងកងចង្វាក់ស្គរ ហ៊ី្គណាំង ảnh 1ពេលប្រគំសម្តែង ពេលណាស្គរ ហ៊ី្គណាំង ក៏តែងតែទៅជាគូហើយត្រូវបានដាក់ខ្វែងគ្នា អ្នកលេងអង្គុយផ្ទាល់នឹងដីកល់ស្គរលើភ្លៅ មុខកាត់ស្គរម្ខាងដាក់ទល់នឹងដីត្រូវបានវាយដោយអន្លូង មុខកាត់ម្ខាងដែលបែរមុខឡើងលើមេឃត្រូវបានវាយដោយដៃ

ស្គរ ហ៊ី្គណាំង មានរូបរាងស្រដៀងនឹងស្គរ គើម របស់ជនជាតិ គិញ ប៉ុន្តែមានទំហំធំជាងតួស្គរធ្វើដោយឈើប្រវែងប្រហែល ០,៧ ម៉ែត្រត្រូវបានខាត់រំលីងទាំងខាងក្នុងទាំងខាងក្រៅ។ មុខកាត់ខាងតូចនៃស្គរជាធម្មតាត្រូវបានរឹតបន្តឹងដោយស្បែកពពែនិងវាយដោយដៃទទេ មុខកាត់ខាងធំត្រូវបានរឹតបន្តឹងដោយស្បែកក្របីនិងទូងដោយអន្លូង។

អឺងកងចង្វាក់ស្គរ ហ៊ី្គណាំង ảnh 2នៅក្នុងឈុតសម្តែងប្រគំតន្ត្រីច្រៀងរាំប្រជាប្រិយ ស្គរ ហ៊ី្គណាំង គឺជាប្រភេទឧបករណ៍ភ្លេងបានបង្កើតឡើងជាលក្ខណៈដោយឡែក ពោរពេញដោយលក្ខណៈវប្បធម៌ជនជាតិ ចាម

ពេលប្រគំសម្តែងពេលណាស្គរ ហ៊ី្គណាំង ក៏តែងតែទៅជាគូហើយត្រូវបានដាក់ខ្វែងគ្នា អ្នកលេងអង្គុយផ្ទាល់នឹងដី កល់ស្គរលើភ្លៅ មុខកាត់ស្គរម្ខាងដាក់ទល់នឹងដីត្រូវបានវាយដោយអន្លូង មុខកាត់ម្ខាងដែលបែរមុខឡើងលើមេឃត្រូវបានវាយដោយដៃដោយមានបច្ចេកទេសសម្តែងដ៏ជំនាញ។

អឺងកងចង្វាក់ស្គរ ហ៊ី្គណាំង ảnh 3ស្គរ ហ៊ី្គណាំង គឺជាប្រភេទឧបករណ៍ភ្លេងដែលមិនអាចខ្វះបានក្នុងឱកាសពិធីបុណ្យទានទាំងឡាយរបស់ជនជាតិ ចាម

ចង្វាក់ស្គរ ហ៊ី្គណាំង អាស្រ័យទៅលើទេពកោសល្យរបស់សិប្បករប៉ុន្តែដោយមានសំឡេង ពេលខ្លះលាន់ឮអឺងកងដ៏រស់រវើក ពេលខ្លះសប្បាយរីករាយ តក់ក្រហល់ ស្គរ ហ៊ី្គណាំង តែងតែជា "ឧបករណ៍ភ្លេងដ៏ពិសិដ្ឋ" ជានិច្ចរបស់ជនជាតិ ចាម នៅក្នុងពិធីបុណ្យទានផ្សេងៗ ដូចជា កាតេ រ៉ាមឺវ៉ាន អំណរនិទាឃរដូវថ្មី...៕

អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២៣ ដោយ៖ យ័ញ លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍