កិច្ចប្រជុំកំពូល អាស៊ាន គូសបញ្ជាក់លើតួនាទីមជ្ឈភាពរបស់ អាស៊ាន ក្នុងតំបន់ លើកស្ទួយកិច្ចសហប្រតិបត្តិការពហុភាគី

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៩ នៅចំណុចភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត នៅឯទីក្រុង ហាណូយ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២១។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៩ នៅចំណុចភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត នៅឯទីក្រុង ហាណូយ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២១។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ដោយសារដំណើរវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៨ និង ៣៩ និងកិច្ចប្រជុំពាក់ព័ន្ធនានាត្រូវបានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នាតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ កន្លងទៅ។

បង្កើនកិច្ចការបង្ការទប់ស្កាត់ជំងឺរាតត្បាតនិងស្តារសេដ្ឋកិច្ចឡើងវិញ

កចចបរជកពល អាសាន គសបញជាកលើតនាទមជឈភាពរបស អាសាន កនងតបន លើកសទយកចចសហបរតបតតការពហភាគ hinh anh 1នាយករដ្ឋមន្ត្រី វៀតណាម លោក ផាម មិញជិញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៨ នៅចំណុចភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត នៅឯទីក្រុង ហាណូយ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ថ្នាក់ដឹកនាំប្រទេស អាស៊ាន ទាំងអស់សុទ្ធតែឯកភាពគ្នាលើវិធីភ្ជាប់ខ្លួនចំពោះបញ្ហាបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អាស្រ័យតាមលក្ខខណ្ឌស្ថានការណ៍នៃប្រទេសនីមួយៗ។ គំនិតផ្តួចផ្តើមទាំងឡាយក្នុងឆ្នាំប្រធាន អាស៊ាន ឆ្នាំ ២០២០ របស់ វៀតណាម ត្រូវបានវាយតម្លៃខ្ពស់និងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកដើម្បីអនុវត្តជាបន្ត។ ជាពិសេស ចំពោះគំនិតផ្តួចផ្តើមរបស់ វៀតណាម អំពីការបង្កើតឃ្លាំងបម្រុងសម្ភារៈវេជ្ជសាស្ត្រ អាស៊ាន និងមូលនិធិ អាស៊ាន ឆ្លើយតបនឹងជំងឺកូវីដ-១៩ នោះ អាស៊ាន បានគាំទ្រស្វាគមន៍ចំពោះការចូលរួមចំណែករបស់ប្រទេសសមាជិកទាំងឡាយនិងដៃគូខាងក្រៅនានាសម្រាប់មូលនិធិ អាស៊ាន ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយមានទឹកប្រាក់សន្យាសរុបរហូតដល់ ២៥,៨ លានដុល្លារ។ ក្នុងចំណោមនោះ មាន ១០,៥ លានដុល្លារអាម៉េរិក នឹងត្រូវដក់ចេញសម្រាប់ចំណាយអោយការទិញវ៉ាក់សាំងសម្រាប់ប្រជាជន អាស៊ាន យ៉ាងឆាប់បំផុតនៅដើមត្រីមាសទី ១ និងទី ២ ឆ្នាំ ២០២២។

អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី វៀតណាម លោក ផាម មិញជិញ បានសង្កត់ធ្ងន់ថា៖ អាស៊ាន ត្រូវតែផ្លាស់ប្តូរទស្សនៈ ការយល់ដឹង ត្រូវតែសម្របខ្លួន បត់បែន សុវត្ថិភាពក្នុងស្ថានភាពធម្មតាតាមគន្លងថ្មី ហើយត្រូវរួមដៃសាមគ្គីជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ បានប្រកាសពីបញ្ជីរាយនាមសម្ភារៈវេជ្ជសាស្ត្រដោយមានតម្លៃរាប់លានដុល្លារ អាម៉េរិក ដែលប្រទេស វៀតណាម សន្យារួមវិភាគទានសាម្រាប់ឃ្លាំងបម្រុងសម្ភារៈវេជ្ជសាស្ត្រ អាស៊ាន។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេស អាស៊ាន ផ្សេងៗ ដែលកំពុងជំរុញការងារស្រាវជ្រាវនិងត្រៀមលក្ខណៈជាមុនក្នុងការផលិតវ៉ាក់សាំង វៀតណាម ស្នើអោយមានការផ្ទេរបច្ចេកវិជ្ជាផលិតវ៉ាក់សាំង  ថ្នាំព្យាបាលកូវីដ-១៩ អោយបានឆាប់ កកើតខ្សែសង្វាក់ផ្គត់ផ្គង់ដោយស្វ័យភាពសម្រាប់តំបន់។

ចំណុចស្នូលដ៏មានសារៈសំខាន់មួយទៀតសម្រាប់ក្រុមមេដឹកនាំ អាស៊ាន ក្នុងអំឡុងពេលកិច្ចប្រជុំទាំងនេះគឺការស្វែងរកវិធានការសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាតសកល។ អាទិភាពដំបូងបង្អស់ដែលថ្នាក់ដឹកនាំ អាស៊ាន ទាំងឡាយលើកឡើងនោះគឺការស្តារសកម្មភាពទេសចរណ៍ឡើងវិញ ធ្វើយ៉ាងណាធានាអោយវិស័យពាណិជ្ជកម្ម ការធ្វើដំណើរទៅកសម្រាប់ប្រជាជននិងសហគ្រាសអាចដំណើរការយ៉ាងរលូន ឆ្លងតាម រយៈការបើកដំណើរការច្រករបៀងបៃតងផ្សេងៗ ប្រកបដោយសុវត្ថិភាព។

លោកនាយករដ្ឋមន្ត្រី វៀតណាម  ផាម មិញជិញ បានលើកជាសំណើអោយ អាស៊ាន ចាំបាច់ត្រូវកំណត់ទីតាំងជំហរឈរជើងថ្មីរបស់ខ្លួនក្នុងបរិបទនៃចំណងទំនាក់ទំនងសេដ្ឋកិច្ច - នយោបាយផ្សេងៗ ដែលកំពុងកំណត់រូបរាងថ្មីរបស់ពិភពលោកឡើងវិញ កិច្ចសហប្រតិបត្តិការនិងការចងសម្ព័ន្ធគ្នាខាងសេដ្ឋកិច្ចដោយពហុភាគីគ្រប់ជាន់ថ្នាក់ក្នុងតំបន់។

ដើម្បីចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងសកលលោក លើកបង្កើនភាពទាក់ទាញនៃទីផ្សារ អាស៊ាន និងជំរុញដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យជំងឺរាតត្បាតសកលនោះ អាស៊ាន ត្រូវពិចារណាទៅលើការឆ្លៀតប្រើប្រាស់កត្តាថ្មីៗ ដូចជាការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ បច្ចេកវិទ្យាបៃតង ថាមពលកកើតឡើងវិញ ធនធានមនុស្សគុណភាពខ្ពស់។

ក្នុងពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លីសៀនឡុង បានអំពាវនាវប្រទេសនានាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) អោយបានឆាប់ដើម្បីរួមចំណែកដល់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាត សកលរបស់តំបន់។

កចចបរជកពល អាសាន គសបញជាកលើតនាទមជឈភាពរបស អាសាន កនងតបន លើកសទយកចចសហបរតបតតការពហភាគ hinh anh 2ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៩ នៅចំណុចភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត នៅឯទីក្រុង ហាណូយ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២១។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

កសាងសាមគ្គីភាពផ្ទៃក្នុងនៃតំបន់ បង្កើនកិច្ចសហប្រតិបត្តិការពហុភាគី

ក្នុងបរិបទស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់មានការផ្លាស់ប្តូរជាច្រើន បញ្ហាត្រូវបានកិច្ចប្រជុំកំពូល អាស៊ាន ចាប់អារម្មណ៍យ៉ាងខ្លាំងគឺធ្វើយ៉ាងណារក្សាអោយបានរឹងមាំសាមគ្គីភាព ឯកភាពជាឯកឆន្ទៈ បង្រួបបង្រួមគ្នានិងតួនាទីមជ្ឈភាពនៃ អាស៊ាន។ នៅក្នុងកិច្ចប្រជុំលើកនេះ ប្រទេសនានាបានបញ្ជាក់សាជាថ្មីទៅលើការសន្យាថានឹងពង្រឹងបង្កើនតួនាទីមជ្ឈភាពនិងឯកភាពរបស់ អាស៊ាន សម្រាប់ដោះស្រាយបញ្ហាប្រឈមរួម។

អាស៊ាន ត្រូវតែសកម្ម ត្រៀមលក្ខណៈជាមុននិងមានការទទួលខុសត្រូវលើគ្រប់បញ្ហាដែលជះឥទ្ធិពលដល់តំបន់ ពង្រីកស្មារតីឯករាជ្យភាពក្នុងប្រតិបត្តិការ អព្យាក្រឹតភាពក្នុងចំណាត់ការនិងរក្សាតុល្យភាពក្នុងទំនាក់ទំនងជាមួយប្រទេសមហាអំណាចផ្សេងៗ។

ថ្នាក់ដឹកនាំ អាស៊ាន បានពិភាក្សាអំពីបញ្ហាជាច្រើនដែលបានចោទឡើងសម្រាប់តំបន់ដូចជាបញ្ហាសមុទ្រខាងកើត ឬហៅថាសមុទ្រចិនខាងត្បូង ស្ថានការណ៍នៅប្រទេស មីយ៉ាន់ម៉ា បញ្ហាសន្តិសុខតាមបណ្ដាញអ៊ីនធឺណិត អំពីតួនាទីរបស់ អាស៊ាន ក្នុងការដោះស្រាយបញ្ហាទាំងឡាយក្នុងតំបន់និងជាមួយដៃគូផ្សេងៗ របស់ អាស៊ាន។

អំពីស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ប្រទេសជាសមាជិក អាស៊ាន មួយចំនួនបានបង្ហាញការព្រួយបារម្ភទៅលើសកម្មភាពកែប្រែដី ឧប្បត្តិហេតុធ្ងន់ធ្ងរផ្សេងៗ ក្នុងតំបន់ ធ្វើអោយរេចរឹលទំនុកទុកចិត្ត បង្កើនភាពតានតឹងនិងមានហានិភ័យបំផ្លិចបំផ្លាញសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់។

កិច្ចប្រជុំក៏សម្ដែងការគាំទ្រចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលបានកែលម្អឡើងឥតឈប់ឈររវាង អាស៊ាន និងប្រទេស ចិន វឌ្ឍនភាពនៃកិច្ចចរចាប្រកបដោយធាតុពិតជាក់ស្តែងក្នុងគោលបំណងកសាងអោយ បានឆាប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) មួយប្រកបដោយធាតុពិតជាក់ស្តែងនិងប្រសិទ្ធភាព ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) តាមពេលកំណត់ដែលបានឯកភាពជាឯកឆន្ទៈពីសំណាក់ភាគីទាំងពីរ។

នៅក្នុងកិច្ចប្រជុំទាំងនោះ ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌើទើតេ បានអំពាវនាវអោយមានសាមគ្គីភាព ថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ ចាត់ទុកថា អាស៊ាន គួរតែបន្តដើរលើផ្លូវនេះស្របតាមច្បាប់អន្តរជាតិ រួមទាំងសាលក្រមរបស់តុលាការអាជ្ញាកណ្តាលឆ្នាំ ២០១៦ ពិធីសារដែលបាននិរាការណ៍ការទាមទារហួសហេតុរបស់ ចិន ចំពោះតំបន់សមុទ្រដែលមានជម្លោះ។

នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន ជាមួយដៃគូទាំងឡាយដូចជា សហរដ្ឋ អាម៉េរិក ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង។ល។ ថ្នាក់ដឹកនាំនៃប្រទេសទាំងអស់សុទ្ធតែបានថ្លែងសុន្ទរកថា សម្ដែងការគាំទ្រលើគោលជំហរជាគោលការណ៍របស់ អាស៊ាន ចំពោះសមុទ្រចិនខាងត្បូង គាំទ្រ អាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា ការកសាងទំនុកទុកចិត្ត គោរពច្បាប់អន្តរជាតិនិងអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២។

កចចបរជកពល អាសាន គសបញជាកលើតនាទមជឈភាពរបស អាសាន កនងតបន លើកសទយកចចសហបរតបតតការពហភាគ hinh anh 3ប្រធានគណៈប្រតិភូនៃប្រទេស អាស៊ាន ទាំងឡាយ និងសហរដ្ឋអាម៉េរិក អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន - សហរដ្ឋអាម៉េរិក លើកទី ៩ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៦ (EAS) នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អ៊ីសាមីល សាប្រ៊ី យ៉ាកូប បានអះអាងបញ្ជាក់ពីគោលជំហរឥតងាករេរបស់ ម៉ាឡេស៊ី ដោយចាត់ទុកថា បញ្ហានានាដែលជាប់ពាក់ព័ន្ធដល់សមុទ្រចិនខាងត្បូងត្រូវដោះស្រាយដោយសន្តិវិធី និងសមហេតុផលឆ្លងតាមរយៈការសន្ទនានិងពិគ្រោះយោបល់ ប្រើវេទិកានិងវិធានការការទូតសមស្របផ្សេងៗ។

លោក យ៉ាកូប ក៏បានកូសបញ្ជាក់សាជាថ្មីទៅលើការសន្យាជំរុញក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ក្នុងកិច្ចចរចានានាដែលជាប់ពាក់ព័ន្ធជាមួយនឹងការដោះស្រាយជម្លោះវិវាទទឹកដីនៅតំបន់សមុទ្រសម្បូរធនធានមួយនេះ ព្រទាំង អោយដឹងថា ម៉ាឡេស៊ី ទន្ទឹងរង់ចាំថា ដំណើរការចរចានេះបានបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗ ដើម្បីសម្រេចបាន COC ប្រកបដោយប្រសិទ្ធភាពនិងធាតុពិតជាក់ស្តែង។

ក្រោមប្រធានបទ "យើងទាំងអស់គ្នាមានចំណាប់អារម្មណ៍ យើងទាំងអស់គ្នាត្រៀមរៀបចំ យើងទាំងអស់គ្នាមានវិបុលភាព" កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៨ និងទី ៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗ ទៀត បានបន្តរួមចំណែកក្នុងការរក្សាយ៉ាងខ្ជាប់ខ្ជួនចំណងសាមគ្គីភាព ឯកភាពរបស់ អាស៊ាន ពង្រីកសំឡេងរួមរបស់ អាស៊ាន លើបញ្ហានានាជាប់ពាក់ព័ន្ធដល់សន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ឆ្លើយតបដោយមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមផ្សេងៗ ដែលកំពុងចោទឡើង ពង្រឹងឋានៈនិងតួនាទីមជ្ឈភាពរបស់ អាស៊ាន អោយកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងនាមជាសមាជិកដ៏សកម្មមួយក្នុង អាស៊ាន វៀតណាម គូសបញ្ជាក់លើការបន្តចូលរួមយ៉ាងសកម្ម ប្រកបដោយបុរេសកម្ម  ចែករំលែកទំនួលខុសត្រូវក្នុងកិច្ចការរួមរបស់ អាស៊ាន៕

បឹងបួ - យ័ញលើយ សិរីសួស្ដី


សំណើ

Apple ​បញ្ចេញ​បន្ទះ​ឈីប​លឿន​ជាង​មុន កុំព្យូទ័រ​យួរដៃថ្មី MacBook Pro និងកាសឥតខ្សែ Airpods
Range Rover ​អគ្គិសនី​ចាប់ផ្តើម​បង្ហាញខ្លួន នឹង​ដាក់លក់​លើ​ទីផ្សារ​នៅ​ឆ្នាំ ​២០២៤
កិច្ចប្រជុំកំពូល អាស៊ាន ឆ្នាំ ២០២១ ឆ្នោះទៅរកតំបន់មួយប្រកបដោយវិបុលភាព រីកចម្រើន
អវកាសយានិក​កំពុង​យក​វាល​ខ្សាច់​ អ៊ីស្រាអែល ​ពិសោធន៍​ជីវិត​ពិត​លើ​ភព​ព្រះ​អង្គារ​
WHO ​ព្រមាន​ថា ប្រៀប​ឈ្នះ​ដែល​ទទួល​បាន​យ៉ាង​លំបាក​លើកូ​វីដ​-១៩​ កំពុង​ជួប​ហានិភ័យ ខណៈ​មេរោគ Delta​ ឆ្លង​រាលដាល​យ៉ាង​រហ័ស​
កុំ​លេងសើច​ជាមួយ​មេរោគ Delta អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​របស់​ អាម៉េរិក ​Pfizer/BioNTech, Moderna ឬ Johnson & Johnson ​រួចហើយក៏​ឆ្លង​ខ្លាំង​ដែរ​