តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា ភាគីវៀតណាមដឹកនាំដោយលោក ឡេហ្វាយទ្រុង អនុរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការព្រំដែនជាតិនៃក្រសួងការបរទេស ភាគីកម្ពុជាដឹកនាំដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា ។
![]() |
ទិដ្ឋភាពរួមនៃអង្គប្រជុំ។ រូបថត៖ ផាន មិញហ៊ឺង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំកម្ពុជា |
យោងសន្ធិសញ្ញារដ្ឋកំណត់ព្រំដែនឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ មកទល់បច្ចុប្បន្ននេះ កងកម្លាំងមានសមត្ថកិច្ចរបស់វៀតណាម និងកម្ពុជាបានសហប្រតិបត្តិការដំណើរការនិងសម្រេចបានប្រមាណ ៨៣% នៃការងារកំណត់ខណ្ឌសីមា បោះបង្គោលព្រំដែនលើដីជាក់ស្ដែង។
ដោយយល់ច្បាស់គោលការណ៍នៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាមួយនឹងការប្តេជ្ញាចិត្តឆាប់សម្រេចជាស្ថាពរនូវការងារកំណត់ខណ្ឌសីមា បោះបង្គោលព្រំដែនលើដីគោករវាងប្រទេសទាំងពីរ ទ្វេភាគីបានឯកភាព៖
- គោរពអោយបានត្រឹមត្រូវនូវសន្ធិសញ្ញាអំពីការកំណត់និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ រវាងប្រទេសទាំងពីរស្តីអំពីព្រំដែនសីមា។
- បន្តផ្លាស់ប្ដូរយោបល់គ្នាអំពីខ្លឹមសារទាក់ទងដល់ការអញ្ជើញអ្នកជំនាញពិគ្រោះយោយបល់អន្តរជាតិជួយ ដោះស្រាយដាច់ស្រេចនូវការកំណាត់ព្រំដែនដែលពុំទាន់កំណត់ខណ្ឌសីមា បោះបង្គោលព្រំដែន ដើម្បីសម្រេចលទ្ធផលប្រកបដោយសត្យានុម័ត មានលក្ខណៈវិទ្យាសាស្រ្ត ច្បាស់លាស់និងសមស្របជាមួយកិច្ចព្រមព្រៀងកំណត់ព្រំដែនប្រទេសទាំងពីរ។
- ផ្លាស់ប្តូរយោបលគ្នាក្នុងពេលឆាប់ៗខាងមុខ ឯកភាពលើវិធានការផ្តោះប្តូរតាមទម្រង់រូបភាព MOU សម្រាប់តំបន់ចំនួន ៥ នៅខេត្ត ឡុងអាន និង ១ តំបន់នៅខេត្ត ដាក់ឡាក់ ដើម្បីលំនឹងជីវភាពរស់នៅរបស់ប្រជាជននៅសង្ខាងតំបន់កំណាត់ព្រំដែនទាំងនេះ។
- សកម្មជម្រុញដំណើរការកសាងបង្គោលបន្ទាប់បន្សំ បង្គោលតម្រុយនិងបំពេញរួចរាល់ឯកសារកំណត់ខណ្ឌសីមា បោះបង្គោលព្រំដែននៃបន្ទាត់ព្រំដែនដីគោកវៀតណាម - កម្ពុជា ចំនួន ៨៣% ដែលត្រូវបានភាគីទាំងពីរកំណត់ខណ្ឌសីមាបោះបង្គោលព្រំដែនរួច។
![]() |
អនុរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការព្រំដែនជាតិក្រសួងការបរទេស |
នាឱកាសនេះ ប្រធានគណៈប្រតិភូវៀតណាម លោក ឡេ ហ្វាយទ្រុង បានអញ្ជើញមកជួបសម្តែងការគួរសមឯកឧត្តម ប្រាក់ សុខន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕