ក្ដីសង្ឃឹមដ៏ធំធេងទៅលើការទម្លុះទម្លាយភាពទល់ច្រកពីទម្រង់រូបភាព "ទីក្រុងក្នុងទីក្រុង"

ទិដ្ឋភាពទីក្រុង ធូឌឹក សម្លឹងមើលពីទីកណ្ដាលទីក្រុង ហូជីមិញ ទិដ្ឋភាពទីក្រុង ធូឌឹក សម្លឹងមើលពីទីកណ្ដាលទីក្រុង ហូជីមិញ

ទីក្រុង ធូឌឹក ត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋាននៃការរៀបចំខណ្ឌលេខ ២ ខណ្ឌលេខ ៩ និងខណ្ឌ ធូឌឹក ដែលមានទីតាំងដ៏មានសារ សំខាន់នៅតំបន់ត្រីកោណទីក្រុង ហូជីមិញ - ដុងណាយ និង បារៀ - វុងតៅ ជាចំណុចប្រសព្វនៃខ្សែផ្លូវគមនាគមន៍មានលក្ខណៈសរសៃឈាមទាំងឡាយដែលតភ្ជាប់ទីក្រុង ហូជីមិញ ជាមួយនិងបណ្តាខេត្តនៅតំបន់ ដុងណាមបូ ឬហៅថាប៉ែកខាងកើតនៃភូមិភាគខាងត្បូង។

កដសងឃមដធធេងទៅលើការទមលះទមលាយភាពទលចរកពទមរងរបភាព "ទករងកនងទករង" hinh anh 1ទិដ្ឋភាពទីក្រុង ធូឌឹក សម្លឹងមើលពីទីកណ្ដាលទីក្រុង ហូជីមិញ

ជាគំរូ "ទីក្រុងក្នុងទីក្រុង" ដំបូងគេបង្អស់នៅប្រទេស ទីក្រុង ធូឌឹក មានផ្ទៃក្រឡាប្រមាណជា ២១.០០០ ហិកតា ដែលមានប្រជាជនចំនួន ១ លាននាក់ ដោយបែងចែកទៅជាសង្កាត់ចំនួន ៣៦។ ដោយមានមជ្ឈមណ្ឌលលេចធ្លោចំនួន ៨ កន្លែងរួមមាន៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ធូធៀម មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលបច្ចេកវិទ្យាអប់រំ មណ្ឌលកីឡានិងសុខភាព រ៉ាច់ជៀក មណ្ឌលបច្ចេកវិទ្យាអេកូឡូស៊ី តាមដា តំបន់បុរី ទ្រឿង-ថ មជ្ឈមណ្ឌលតភ្ជាប់តំបន់ ដុងណាមបូ និងកំពង់ផែអន្តរជាតិ កាតឡាយ ទីក្រុង ធូឌឹក ត្រូវបានផ្ដល់សេចក្ដីសង្ឃឹមដ៏ធំធេងថានឹងចូលរួមវិភាគទានប្រមាណជា ៧% ក្នុងផលិតផលសរុបនៃទូទាំងប្រទេស។

កដសងឃមដធធេងទៅលើការទមលះទមលាយភាពទលចរកពទមរងរបភាព "ទករងកនងទករង" hinh anh 2រោងអនុវត្តជាក់ស្តែងស្វ័យប្រវត្តិកម្មនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃ មណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុង ហូជីមិញ ចំណុះទីក្រុង ធូឌឹក
កដសងឃមដធធេងទៅលើការទមលះទមលាយភាពទលចរកពទមរងរបភាព "ទករងកនងទករង" hinh anh 3ទីក្រុង ធូឌឹក ត្រូវបានផ្ដល់ក្ដីសង្ឃឹមដ៏ធំធេងថា នឹងរួមវិភាគទានចូលផលិតផលសរុបនៃទូទាំងប្រទេសប្រមាណជា ៧% ក្នុងអនាគតកាល

ក្នុងដំណាក់កាលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ កន្លងទៅ កំណើនសេដ្ឋកិច្ចនៃខណ្ឌទាំង ៣ ចំណុះទីក្រុង ធូឌឹក សព្វថ្ងៃនេះតែងតែសម្រេចបានជាង ១០% បណ្ដាផ្នែកសេវាកម្ម ឧស្សាហកម្ម សំណង់បានរីកចម្រើនយ៉ាងខ្លាំង ហើយកំពុងផ្លាស់ប្តូរងាកទៅរកទិសដៅបង្កើនសមាមាត្រពីវិស័យឧស្សាហកម្ម សំណង់និងសេវាកម្ម៕

អត្ថបទ៖ ស៊ន់ទិញ

 រូបថត៖ អានហៀវ - គៀវអាញ់យុង


សំណើ