*ក្នុងអំឡុងពេលរីងស្ងួត ជ្រាបជាតិប្រៃ៖
- ប្រើប្រាស់វត្ថុធាតុមិនទាន់កែច្នៃសម្រាប់គ្របបាំងគល់ រក្សាសំណើមអោយដំណាំ។ ប្រសិនបើដើមកំពុងចេញផ្លែ អាចកាត់ចោលមួយភាគដើម្បីកុំអោយដើមងាប់ដោយសារខ្វះទឹក។

- ឧស្សាហ៍ពិនិត្យមើលប្រព័ន្ធទំនប់ទប់ ជ្រាបជាតិប្រៃ កម្រិតជាតិប្រៃ។ នៅ ពេលមានទឹកសាប (កម្រិតជាតិប្រៃ < ២% 0) គឺរួសរាន់បញ្ចូលទឹក ហើយអាចស្រោចស្រពចម្ការនិងស្តុកទឹកទុកបន្ថែម។
- ប្រសិនបើចម្ការដំណាំត្រូវជ្រាបជាតិប្រៃ ត្រូវរួសរាន់បង្ហូតទឹកប្រៃចេញពីចម្ការ។ ស្វែងរកប្រភពទឹកសាបដើម្បីលាងបន្សាបជាតិប្រៃក្នុងរយៈពេលឆាប់បំផុត។
- ត្រូវចំណាប់អារម្មណ៍លើការប្រើប្រាស់ប្រព័ន្ធស្រោចស្រពជាតំណក់ទឹក (ប្រើថាមពលពន្លឺព្រះអាទិត្យ ថាមពលអគ្គិសនី) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ទឹក។
- មិនដាក់ជី NPK ក្នុងដំណាក់កាលនេះ។ អាចបាញ់ជីអោយស្លឹក Hydrophos - Zn Canxi ឬសារធាតុជំនួយផ្សេងៗ ដើម្បីបង្កើនលក្ខណៈធន់នឹងភាពរាំងស្ងួត កាត់បន្ថយផលប៉ះពាល់នៃជាតិប្រៃចំពោះដំណាំ។
*ក្រោយអំឡុងពេលរាំងស្ងួត ជ្រាបជាតិប្រៃ៖
- បន្ទាប់ពីស្រោចស្រពបន្សាបជាតិប្រៃបាន ៣ ដល់ ៥ ថ្ងៃដាក់កំបោរ CaO CaCO 3 ដោយរង្វាល់ ៥០០ ដល់ ៨០០ គីឡូក្រាមក្នុងមួយហិកតា។ បន្តស្រោចស្រពបន្សាបជាតិប្រៃបន្ថែមពី ៣ ដល់ ៤ ថ្ងៃទៀត បន្ទាប់ពីនោះ ដាក់ជី DAP ដោយរង្វាល់ ១០០ ដល់ ១៥០ គីឡូក្រាម + ៥ គីឡូក្រាម super humic ក្នុងមួយហិកតា។

- បន្ទាប់ពីដើមលាស់ត្រួយហើយចាប់ផ្ដើមចាស់ដាក់ជីសរីរាង្គនិង NPK ដោយបរិមាណសមល្មម។
- ចាំបាច់ត្រូវកាត់តម្រឹមមែក បង្កអោយមែកបែកសាខានៅពេលដំណាំមានតុល្យភាពឡើងវិញ។ កាត់ចោលផ្កា ផ្លែខ្លះៗ ក្នុងចម្ការដំណាំដែលត្រូវរងឥទ្ធិពលដោយការជ្រាបជាតិប្រៃ។
- ចំពោះចម្ការដែលត្រៀមដាំថ្មីត្រូវយកចិត្តទុកដាក់ដល់ការ ប្រើគល់ផ្សាំដែលធន់នឹងជាតិប្រៃ។
- ផ្តោតការយកចិត្តទុកដាក់ទៅលើការតាមដាននិងចាត់វិធានការការពារកម្ចាត់ជំងឺសត្វល្អិតចង្រៃអោយបានទាន់ពេល...៕