ក្តីសប្បាយរីករាយដោយមានផ្ទះថ្មីរបស់ប្រជាជនតំបន់ព្រំដែន ណឹមប៉ូ

ក្តីសប្បាយរីករាយដោយមានផ្ទះថ្មីរបស់ប្រជាជនតំបន់ព្រំដែន ណឹមប៉ូ

ជាស្រុកព្រំដែនក្រីក្រនៃខេត្ត ដៀនបៀន ណឹមប៉ូ នៅមានក្រុមគ្រួសារជាង ១.០០០ គ្រួដែលមិនទាន់មានផ្ទះឬទើបតែមានផ្ទះនៅជាបណ្តោះអាសន្ន ធ្លុះធ្លាយទ្រុឌទ្រោមប៉ុណ្ណោះ។

កតសបបាយរករាយដោយមានផទះថមរបសបរជាជនតបនពរដែន ណមប hinh anh 1ផ្ទះថ្មីទាំងឡាយដែលបានសាងសង់ឡើងនៅស្រុក ណឹមប៉ូ ត្រូវធានាគ្រប់លក្ខណៈវិនិច្ឆ័យ "រឹងមាំ ៣ " រួមមាន៖ គ្រោងផ្ទះរឹងមាំ ដំបូលរឹងមាំនិងគ្រឹះរឹងមាំ

អនុវត្តគោលការណ៍ជួយឧបត្ថម្ភសាងសង់ជួសជុលលំនៅដ្ឋានជូនគ្រួសារក្រីក្រ នាពេលថ្មីៗ នេះ ស្រុក ណឹមប៉ូ បានចាត់ចែងជួសជុល សាងសង់ផ្ទះថ្មីចំនួន ៦១៥ ខ្នងដោយចំណាយថវិកាជិត ៣០ ពាន់លានដុងឧបត្ថម្ភដោយសាជីវកម្មអគ្គិសនីវៀតណាម។

កតសបបាយរករាយដោយមានផទះថមរបសបរជាជនតបនពរដែន ណមប hinh anh 2គោលការណ៍សាងសង់ ជួសជុលលំនៅដ្ឋានជូនក្រុមគ្រួសារក្រីក្រនៅស្រុក ណឹមប៉ូ (ខេត្ត ដៀនបៀន) ពោរពេញទៅដោយតម្លៃមនុស្សសាស្រ្តដ៏ថ្លៃថ្លា បង្ហាញពីការទទួលខុសត្រូវ ការយកចិត្តទុកដាក់ការគិតគូររបស់បក្ស រដ្ឋចំពោះប្រជាជនតំបន់ព្រំដែន

លោក ប៊ូយវ៉ាន់ល្វៀន ប្រធានគណៈកម្មាធិការប្រជាជនស្រុក ណឹមប៉ូចាត់ទុកថា៖ ការជួយឧបត្ថម្ភជួសជុល សាងសង់លំនៅដ្ឋានថ្មីជូនក្រុមគ្រួសារក្រីក្រគឺជាគោលការណ៍ដ៏ជាក់ស្តែងចំពោះបងប្អូនជនជាតិ ជាពិសេសចំពោះក្រុមគ្រួសារក្រីក្រទាំងឡាយនៅតំបន់ព្រំដែន។ នេះគឺជាគោលការណ៍ពោរពេញទៅដោយលក្ខណៈមនុស្សសាស្រ្ត បង្ហាញពីការយកចិត្តទុកដាក់ ការគិតគូរដល់ប្រជាជនរបស់បក្ស រដ្ឋ។

កតសបបាយរករាយដោយមានផទះថមរបសបរជាជនតបនពរដែន ណមប hinh anh 3កម្មាភិបាល យុទ្ធជនការពារព្រំដែនខេត្ត ដៀនបៀន រួមជាមួយនឹងបងប្អូនជនជាតិរុះរើផ្ទះបណ្តោះអាសន្ន ធ្លុះធ្លាយទ្រុឌទ្រោម ផ្លាស់មករស់នៅក្នុងផ្ទះថ្មីវិញ

ក្រុមគ្រួសារក្រីក្រទាំងអស់មានលំនៅដ្ឋានឋិតថេរនឹងរួមចំណែកក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រ បង្កនូវបុព្វបទអោយមូលដ្ឋាន ផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមសន្តិសុខ - ការពារជាតិ៕

អត្ថបទនិងរូបថត៖ ស៊ន់ទៀន - ទន់អាញ់


សំណើ