ខាងក្រោមនេះ គឺកន្លែងអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ទើបមិនងាយឆ្លងកូរ៉ូណា។
ក្នុងជណ្តើរយន្តប្រអប់ជាកន្លែងដែលអ្នកគួរតែប្រយ័ត្ន ព្រោះក្នុងនោះ នៅពេលដែលទ្វារជណ្តើរយន្តបិទនឹងគ្មានខ្យល់អាកាសចេញចូលឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកងាយឆ្លងនៅពេលដែលមានបុគ្គលណាម្នាក់កណ្តាស់ឬក្អក។
ក្នុងកន្លែងធ្វើការក៏អ្នកគួរតែប្រយ័ត្នដែរព្រោះក្នុងនោះជាកន្លែងដែលអ្នកនៅយូរជាងគេ ហើយជាកន្លែងដែលអ្នកប្រាស្រ័យទាក់ទងគ្នាច្រើនជាងគេផងដែរ។

ដូចនេះ អ្នកគួរតែប្រយ័ត្នពីអនាម័យផ្ទាល់ខ្លួន ទើបអាចកាត់បន្ថយការឆ្លងមេរោគ។ ក្នុងភោជនីយដ្ឋានក៏ដូច្នេះដែរ ព្រោះជាកន្លែងដែលមានមនុស្សចេញចូលច្រើន។
រក្សាអនាម័យ ហើយចៀសពីចេញចូលកន្លែងដែលមានមនុស្សច្រើន ទើបអាចការពារសុខភាពអ្នកបានល្អ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សុគននីថា