"ក្បាលម៉ាស៊ីន" ធ្វើជាគំរូនៅភូមិ ក ឡយ

ចំពោះបងប្អូនជនជាតិ យ៉ាវ នៅភូមិ ក ឡយ ឃុំ មៅសឺន ស្រុក កាវឡុក (ខេត្ត ឡាងសឺន) លេខាសាខាបក្ស ប្រធានភូមិ យឿង ទ្រុងលី ជាអ្នកមានប្រជាប្រិយភាព តែងតែធ្វើជាគំរូនាំមុខគេ ឧស្សាហ៍ព្យាយាមនឹងការងារ។

បង លី ផ្សព្វផ្សាយយ៉ាងសកម្មជូនមាមីងបងប្អូននៅក្នុងភូមិបណ្តាគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជាពិសេសគឺចលនាកសាងជនបទថ្មីនិងអភិវឌ្ឍសេដ្ឋកិច្ច។

"កបាលមាសន" ធវើជាគរនៅភម ក ឡយ hinh anh 1ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារបង យឿង ទ្រុងលី បានត្រួសត្រាយនាំមុខគេក្នុងគំរូដាំដើមតែផ្កាលឿង

កាលពី ៣ ឆ្នាំមុន ដើម្បីបើកផ្លូវចរាចរណ៍ ក ឡយ - ថានយីវ បង លី បានរួមជាមួយនឹងកម្មាភិបាលអាជ្ញាធរផ្សព្វផ្សាយ ចលនាមាមីងបងប្អូនបរិច្ចាគដីជាង ៣.១០០ ម៉ែត្រការ៉េដាំដើមចន្ទន៍គ្រឿងទេសន៍កំពុងអោយប្រមូលផល ព្រមទាំងរួមចំណែករាប់រយថ្ងៃពលកម្មអូសខ្សែភ្លើង បោះបង្គោលភ្លើង បញ្ជូនអគ្គិសនីមកដល់ភូមិ ក ឡយ។

"កបាលមាសន" ធវើជាគរនៅភម ក ឡយ hinh anh 2ដោយមានការរួមចំណែកទាំងឡាយរបស់ខ្លួន បង យឿង ទ្រុងលី លេខាសាខាបក្ស ប្រធានភូមិ ក ឡយ ឃុំ មៅសឺន ទទួលបានជាច្រើនប័ណ្ណសរសើរ លិខិតសរសើរគ្រប់លំដាប់ថ្នាក់

ឆ្នាំ ២០២២ នៅពេលធ្វើអោយកំណាត់ផ្លូវតំណភា្ជប់ភូមិ បានយ៉ាញ់ ឃុំ ស៊ុតឡេ ជា មួយភូមិ ក ឡយ ឃុំ មៅសឺន ល្អប្រសើរឡើង បង លី បានផ្សព្វផ្សាយ ចលនាប្រជាជនបានចំនួន ៩ ក្រុមគ្រួសារបរិច្ចាគដី បើកទូលាយផ្លូវដោយមានផ្ទៃដីចំនួន ១.២០០ ម៉ែត្រការ៉េ ។ល។ ក៏ក្នុងឆ្នាំ ២០២២ ពេលមានគោលការណ៍កសាងទីស្នាក់ការនគរបាលឃុំ គ្រួសារបង លី បានបរិច្ចាគដីស្រែជាង ១.៨០០ ម៉ែត្រការ៉េដើម្បីបង្កើតធារកសាងទីស្នាក់ការ។

"កបាលមាសន" ធវើជាគរនៅភម ក ឡយ hinh anh 3ឆ្នាំ ២០២២ នៅពេលមានគោលការណ៍កសាងទីស្នាក់ការនគរបាលឃុំ គ្រួសារបង យឿង ទ្រុងលី បានបរិច្ចាគដីស្រែជាង ១.៨០០ ម៉ែត្រការ៉េដើម្បីបង្កើតធារកសាងទីស្នាក់ការ

ដោយមានតួនាទីនាំមុខ ធ្វើជាគំរូរបស់លេខាសាខាបក្ស ប្រធានភូមិ អ្នកមានប្រជាប្រិយភាពមួយ ឆ្នាំ ២០២២ បង លី ត្រូវបានគណៈកម្មការជនជាតិខេត្ត ឡាង សឺន ប្រគល់ជូនលិខិតសរសើរដោយសារមានស្នាដៃឆ្នើមក្នុងការ អនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅលើភូមិសាស្ត្រខេត្ត៕

អត្ថបទ៖ ហ្វាងតឹម
រូបថត៖ ង៉ុកឌឹក
បញ្ចូលទិន្នន័យដោយ៖ យ៉ាញ់លើយ


សំណើ