កម្ពុជា រកឃើញអ្នកជំងឺឆ្លងវីរុស​បំប្លែងថ្មីគួរឲ្យព្រួយបារម្ភ​នៅខេត្ត ឧត្តរមានជ័យ និង ​បាត់ដំបង

យោងាមសារព័ត៌មានថ្មីៗ កាលពីល្ងាចថ្ងៃទី ៤ ខែ មិថុនា ក្រសួងសុខាភិបាល កម្ពុជា បានប្រកាសពីការរកឃើញប្រភេទវីរុសបំប្លែងថ្មី B.1.617 លើអ្នកជំងឺ ៣ រូបដែលជាពលករទើបត្រឡប់ពីប្រទេស ថៃ តាមច្រក អូរស្មាច់ ខេត្ត ឧត្តរមានជ័យ។

អ្នកជំងឺគឺជាស្ត្រីម្នាក់អាយុ ២៧ ឆ្នាំ នៅពេទ្យ ឧត្តរមានជ័យ បុរសអាយុ ៤៦ ឆ្នាំនៅពេទ្យ ឯកភ្នំនិងបុរសអាយុ ៤៣ ឆ្នាំនៅពេទ្យ មោងឫស្សី ខេត្ត បាត់ដំបង។

កមពជា រកឃើញអនកជងឆលងវរស​បបលែងថមគរឲយពរយបារមភ​នៅខេតត ឧតតរមានជយ នង ​បាតដបង hinh anh 1លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កម្ពុជា 

ក្រោយការស្រាវជ្រាវរកឃើញ ក្រសួងសុខាភិបាល កម្ពុជា បានណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្តពាក់ព័ន្ធឲ្យបង្កើនការយកចិត្តទុកដាក់និងពង្រឹងអនុវត្តគោលការណ៍សុខាភិបាលដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

វីរុសបំប្លែងថ្មីប្រភេទ B.1.617 (ដែលតា) ដែលរកឃើញមុនគេនៅ ឥណ្ឌា កំពុងបង្កព្រួយបារម្ភក្នុងពិភពលោក ក្នុងនោះប្រទេស ៧ នៅ អាស៊ាន ដែលបានរកឃើញវីរុសបំប្លែងថ្មីរួមមាន៖ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង កម្ពុជា៕

ដកស្រង់និងកែសម្រួលពីថ្មីៗ ដោយ៖  ទេវី


សំណើ