កម្មាភិបាលនារីក្នុងវិស័យសុខាភិបាលភូមិនិគមមួយរូបឧស្សាហ៍ព្យាយាមដើម្បីសុខភាពបងប្អូនជនជាតិ

អ្នកស្រី ដៀវ ធីគីមស៊ន់ គឺជាគំរូតួយ៉ាងក្នុងការងារចលនាបងប្អូនជនជាតិធ្វើអនាម័យបរិស្ថាន បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ អ្នកស្រី ដៀវ ធីគីមស៊ន់ គឺជាគំរូតួយ៉ាងក្នុងការងារចលនាបងប្អូនជនជាតិធ្វើអនាម័យបរិស្ថាន បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ

ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅ ប្រជាជនភូមិ ដាក់សន លេខ ១ ឃុំ ភូងៀ ស្រុកព្រំដែន ប៊ូយ៉ាម៉ឹប (ខេត្ត ប៊ិញភឿក) បានស្គាល់យ៉ាងទូលំទូលាយពីរូបភាពអ្នកស្រី ដៀវ ធីគីមស៊ន់ ដែលធ្វើដំណើរជារឿយៗ តាមច្រកល្ហកនីមួយៗ គោះទ្វារតាមផ្ទះនីមួយៗ ជួបមុខសញ្ញានីមួយៗ គ្រួសារនីមួយៗ សម្រាប់ឃោសនាផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់បងប្អូននារីក្នុងការថែទាំសុខភាពបន្តពូជ លុបបំបាត់ការរៀបអាពាហ៍ ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព អាពាហ៍ពិពាហ៍រវាងញាតិលោហិត សម្រាលកូនច្រើន។

កមមាភបាលនារកនងវសយសខាភបាលភមនគមមយរបឧសសាហពយាយាមដើមបសខភាពបងបអនជនជាត hinh anh 1អ្នកស្រី ដៀវ ធីគីមស៊ន់ ក្នុងដំណើរចុះមូលដ្ឋានឃោសនាផ្សព្វផ្សាយអំពីសុខភាពបន្តពូជជូនបងប្អូនជនជាតិ

ក្រៅពីការងារជំនាញ អ្នកស្រី ស៊ន់ ក៏ជាគំរូតួយ៉ាងក្នុងការងារចលនាបងប្អូនជនជាតិធ្វើអនាម័យបរិស្ថាន បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺពិសេសគឺការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩។

កមមាភបាលនារកនងវសយសខាភបាលភមនគមមយរបឧសសាហពយាយាមដើមបសខភាពបងបអនជនជាត hinh anh 2អ្នកស្រី ដៀវ ធីគីមស៊ន់ គឺជាគំរូតួយ៉ាងក្នុងការងារចលនាបងប្អូនជនជាតិធ្វើអនាម័យបរិស្ថាន បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ

ដោយមានរយៈពេលជាង ១៥ ឆ្នាំ ឧស្សាហ៍ព្យាយាមជាមួយនឹងការងារ បេសកកម្មនៅក្នុងភូមិមួយដែលមានចំនួនក្រុមគ្រួសារជាបងប្អូនជន ជាតិជាង ៩៥% នោះ បានជាអ្នកស្រី ស៊ន់ យល់ពីសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងនៃបងប្អូននារីអំពីបញ្ហាសុខភាពបន្តពូជ។

កមមាភបាលនារកនងវសយសខាភបាលភមនគមមយរបឧសសាហពយាយាមដើមបសខភាពបងបអនជនជាត hinh anh 3អ្នកស្រី ដៀវ ធីគីមស៊ន់ អញ្ចើញទៅដល់គ្រួសារនីមួយៗ ឃោសនាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់បងប្អូននារីក្នុងការថែទាំសុខភាពបន្តពូជ

ក្រោមទិសស្លោក "អ្វីៗ ទាំងអស់ដើម្បីមាមីងបងប្អូន ដើម្បីគុណភាពនៃជីវភាពរស់នៅរបស់កូនក្មួយ" អ្នកស្រី ស៊ន់ បានរួមចំណែកធ្វើអោយផ្លាស់ប្តូរការយល់ដឹងរបស់បងប្អូនជនជាតិក្នុងការអនុវត្តយ៉ាងល្អប្រសើរការ ងារប្រជាសាស្ដ្រ - ផែនការគ្រួសារនិងថែទាំសុខភាពបឋម៕

អត្ថបទនិងរូបថត៖ កាហ្គឿយហ៍
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ


សំណើ