ការកាត់បន្ថយភាពក្រីក្រនៅតំបន់ "ស្នូល" ព្រំដែន មឿងតែ

ស្រុក មឿងតែ (ខេត្ត ឡាយចូវ) មានជនជាតិរស់នៅចំនួន ១៣ ក្រុម ជាង ៩០ ភាគរយជាជនជាតិភាគតិច នៅតំបន់ តីបាក់ ត្រូវបានស្គាល់ថាជាតំបន់ "ស្នូល" ក្រីក្រតាំងពីយូរយ៉ារណាស់មកហើយ។

ប៉ុន្មានឆ្នាំកន្លងទៅ ផ្តើមពីកម្មវិធី គម្រោងឧបត្ថម្ភទាំងឡាយរបស់បក្សនិងរដ្ឋដូចជាកម្មវិធី 30a កម្មវិធី ១៣៥ មុខមាត់ជនបទនៅតំបន់ភ្នំព្រំដែន មឿងតែ មានវឌ្ឍនភាពជាច្រើនហើយ។

ការកាតបនថយភាពករករនៅតបន "សនល" ពរដែន មឿងតែ hinh anh 1បងប្អូនជនជាតិនៅស្រុកព្រំដែន មឿងតែ (ខេត្ត ឡាយចូវ) ធ្វើបរិវត្តកម្មទម្រង់ចិញ្ចឹមសត្វខ្នាតតូចងាកមកចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មដោយប្រមូលផ្តុំពីមួយជំហានទៅមួយជំហាន

លោក កៀវ ហាយណាម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក មឿងតែ មានប្រសាសន៍ថា៖ ស្រុកបានផ្តោតលើការឃោសនាផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជននិងប្រជាជននៅលើភូមិសាស្រ្តក្នុងគោលបំណងបង្កភាពស្រុះស្រួលគ្នា ក្នុងដំណើរការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រលើកទឹកចិត្ត ចលនាក្រុមគ្រួសារក្រីក្រស្ម័គ្រចិត្តចុះឈ្មោះសន្យាឈោងឈានឡើងរួចផុតពីភាពក្រីក្រឆ្លៀតប្រើប្រាស់អស់ពីលទ្ធភាពប្រភពធនធានឧបត្ថម្ភពីមជ្ឈិមដើម្បីផ្តល់អាទិភាពដល់ការអភិវឌ្ឍគំរូសេដ្ឋកិច្ចថ្មី ផ្តោតលើការវិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ សាលារៀន មណ្ឌលសុខភាព។ល។

ការកាតបនថយភាពករករនៅតបន "សនល" ពរដែន មឿងតែ hinh anh 2ពូជរុក្ខជាតិថ្មីៗ ជាច្រើនដូចជាដើមម៉ាកាដាមៀរ ទេព្វិរូ ក្រកោ។ល។ ត្រូវបានបងប្អូនជនជាតិទាំងឡាយនៅស្រុក មឿងតែ (ខេត្ត ឡាយចូវ) ជំនួសដោយដំណាំប្រពៃណីផ្សេងៗ

អាស្រ័យហេតុដូច្នេះហើយ ដំណាក់កាល ២០១៦ - ២០២១ ស្រុក មឿងតែ កាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រពី ៥៤,៦៣ ភាគរយ ឆ្នាំ ២០១៦ ចុះមកនៅចំនួន ២៤,០៩ ភាគរយ នាចុងឆ្នាំ ២០២១ (តាមលក្ខណៈវិនិច្ឆ័យចាស់) ប្រាក់ចំណូលក្នុងមនុស្សម្នាក់ជាមធ្យមក្នុងឆ្នាំ ២០២១ សម្រេចបានចំនួន ២៤,៥ លានដុងក្នុងមួយឆ្នាំ។

ការកាតបនថយភាពករករនៅតបន "សនល" ពរដែន មឿងតែ hinh anh 3អាស្រ័យដោយមានប្រភពកម្លាំងវិនិយោគរបស់រដ្ឋបានជាផ្លូវគមនាគមន៍នៅតាមភូមិនិគមទាំងឡាយ
នៃស្រុក មឿងតែ (ខេត្ត ឡាយចូវ) ត្រូវបានចាក់បេតុង ក្រាលកៅស៊ូហើយ

នាពេលខាងមុខ ស្រុក មឿងតែ បន្តជំរុញយ៉ាងខ្លាំងក្លាការឃោសនាផ្សព្វផ្សាយបងប្អូនជនជាតិលើកកម្ពស់ការយល់ដឹងឈោងឈានឡើងដោយខ្លួនឯង សាមគ្គីភាព ជួយគ្នាទៅវិញទៅមក ប្រើប្រាស់ប្រភពធនធានវិនិយោគប្រកបដោយប្រសិទ្ធភាពជាពិសេសគឺការឧបត្ថម្ភកូនឈើ កូនពូជ សហការជាមួយមន្ទីរ ផ្នែកនៃខេត្តដើម្បីធ្វើបរិវត្តកម្មប្រភេទដំណាំមិនសូវប្រសិទ្ធភាពមួយចំនួនងាកមកដាំដំណាំដែលមានប្រសិទ្ធភាព ពាំនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់...៕

អត្ថបទ៖ វៀតហ្វាង
រូបថត៖ ឌិញធុយ
 
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់


សំណើ