ការដាំដំណាំត្រឡាចជួយអោយប្រជាជនខេត្ត ឡាយចូវ បង្កើនប្រាក់ចំណូល

ដើម្បីអភិវឌ្ឍកសិកម្មទំនិញតាមទិសដៅចីរភាព ក្នុងរយៈពេលកន្លងទៅ ប្រជាជនជាច្រើនក្រុមគ្រួសារនៅខេត្ត ឡាយចូវ បានផ្លាស់ប្តូរផ្ទៃដីធ្វើស្រែមួយចំនួនងាកមកដាំដំណាំត្រឡាច ជំហានដំបូងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ច ជួយបង្កើនប្រាក់ចំណូល កែលម្អជីវភាពរស់នៅរបស់ប្រជាជន។

ការដាដណាតរឡាចជយអោយបរជាជនខេតត ឡាយចវ បងកើនបរាកចណល hinh anh 1ឆ្នាំ ២០២២ ប្រជាជនខេត្ត ឡាយចូវ ដាំដំណាំត្រឡាចអំណោយផល សោមនស្សរីករាយនៅពេលឈ្មួញប្រមូលទិញក្នុងតម្លៃខ្ពស់

ឆ្នាំ ២០២២ ស្រុក ថានអ្វៀន ចាប់ផ្តើមអនុវត្តសាកល្បងដាំដំណាំត្រឡាច ៦,៣ ហិកតា នៅបណ្តាឃុំ មឿងថាន មឿងគឹម និង ភុកថាន។ រហូតមកទល់ពេលនេះ ផ្ទៃដីទាំងអស់បានចាប់ផ្តើមអំណោយផលដោយមានទិន្នផល គុណភាព ហើយតម្លៃខ្ពស់។

ការដាដណាតរឡាចជយអោយបរជាជនខេតត ឡាយចវ បងកើនបរាកចណល hinh anh 2ប្រជាជននៅឃុំ មឿងថាន ស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) ថែទាំចម្ការត្រឡាចជំហានដំបូងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

យោងតាមលោក ង្វៀន វ៉ាន់ថាំង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ថានអ្វៀន បានឲ្យដឹងថា ឆ្លងតាមរយៈប្រសិទ្ធភាពនៃជំហានដំបូង ស្រុកកំពុងកំណត់ទិសដៅប្រជាជនដាំដំណាំត្រឡាចនៅលើដីស្រែមួយរដូវក្នុងគោលបំណងបង្កើនប្រាក់ចំណូលបន្ថែម មិនខ្ជះខ្ជាយទុកដីចោលទំនេរ ហើយមាមីងបងប្អូនមិនចាំបាច់ធ្វើការរកស៊ីឆ្ងាយពីផ្ទះឡើយ។ បច្ចុប្បន្ននេះតម្លៃត្រឡាចប្រែប្រួលចាប់ពី ៣.០០០ ទៅ ១០.០០០ ដុងក្នុងមួយគីឡូក្រាម ផាត់ចំណាយរួចរាល់ អ្នកដាំដំណាំអាចទទួលផលចំណេញបានប្រហែល ៤០ លានដុងក្នុងមួយហិកតា។

ការដាដណាតរឡាចជយអោយបរជាជនខេតត ឡាយចវ បងកើនបរាកចណល hinh anh 3កម្មាភិបាលកសិកម្មស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) អញ្ជើញចុះទៅមូលដ្ឋានសួរសុខទុក្ខនិងណែនាំប្រជាជននៅឃុំ មឿងថាន អំពីបច្ចេកទេសថែទាំ ដំណាំត្រឡាចដោយផ្ទាល់

សមស្របជាមួយលក្ខខណ្ឌអាកាសធាតុ ដីធ្លី ត្រឡាចផ្តល់ក្ដីសង្ឃឹមជាដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់ រួមចំណែកបង្កើនប្រាក់ចំណូល ពន្លឿនដំណើរការកសាងជនបទថ្មីនៅខេត្ត ឡាយចូវ៕

អត្ថបទ៖ ឌិញ ធុយ រូបថត៖ វៀតហ្វាង
បញ្ចូលទិន្នន័យដោយ៖ សិរីសួស្តី


សំណើ