ការថែទាំនិងគ្រប់គ្រងហ្វូងត្រីចិញ្ចឹមក្នុងទ្រុងបែក្នុងរដូវភ្លៀងទឹកជំនន់

ដើម្បីកាត់បន្ថយហានិភ័យ មុនរដូវភ្លៀងទឹកជំនន់ម្តងៗ ជារៀងរាល់ឆ្នាំអ្នកចិញ្ចឹមត្រីនៅក្នុងទ្រុងបែតាមទន្លេនិងអាងស្តុកទឹកចាំបាច់ត្រូវពិនិត្យមើលទ្រុងចិញ្ចឹមត្រីជាប្រចាំ ជួសជុលកន្លែងអន់ខ្សោយ ងាយខូចខាតឡើងវិញអនាម័យលាងសម្អាតទ្រុងឱ្យស្អាតបាតដើម្បីធានាលំហូរទឹកបានលឿននិងបរិស្ថានទឹកថ្លាស្អាត ពង្រឹងខ្សែរូតពោង ទ្រុង សំណាញ់។ល។ ក្រៅពីនោះ អ្នកចិញ្ចឹមត្រីចាំបាច់អនុវត្តវិធានការផ្សេងៗ បន្ថែមដូចខាងក្រោម៖

- ដំឡើងសំណាញ់បាំងបន្ថែមនៅខាងលើផ្ទៃទ្រុងដើម្បីជៀសវាងត្រីលោតចេញក្រៅបណ្តាលឱ្យខាតបង់។

- បម្លាស់ទីទ្រុង បែចិញ្ចឹមចូលមកកន្លែងស្ងប់ខ្យល់ លំហូរទឹកខ្សោយដើម្បីជៀសវាងពេលព្យុះ ខ្យល់ធំធ្វើអោយបែកទ្រុង បែ។ ជាពិសេស ត្រូវយកចិត្តទុកដាក់ដល់ថានភាពស៊ុមទ្រុងដោយសារតែលំហូរទឹកជំនន់ ឬខ្យល់បក់បោកធ្វើបែកទ្រុង កួចរសាត់ទៅបណ្តាល អោយមានការបាត់បង់ផលិតផល។

ការថែទានងគរបគរងហវងតរចញចមកនងទរងបែកនងរដវភលៀងទកជនន hinh anh 1បងប្អូនជនរួមជាតិត្រូវយកចិត្តទុកដាក់ដល់ស៊ុមទ្រុង ជៀសវាងលំហូរទឹកជំនន់ឬខ្យល់ធ្វើអោយបែកស៊ុមទ្រុង កួចរសាត់ទៅបណ្តាលអោយមានការបាត់បង់ផលិតផល

- ចំពោះទ្រុងបែនៅតាមទន្លេ ត្រូវច្នៃផ្ទាំងបាំងរលកនៅផ្នែកខាងដើមប្រព័ន្ធបែ (ភ្ជាប់ជារាង អក្សរ V ដើម្បី បង្កើនទំហំផ្ទៃរំដោះទឹក លឿននិងកាត់បន្ថយសម្ពាធទឹក សំរាមកាកសំណល់ បន្ទោះលើប្រព័ន្ធទ្រុងបែ) បន្ថែម។

- ស្រង់ចាប់យកត្រីធំៗ លក់ឬរំលែករង្វើលកាត់បន្ថយដង់ស៊ីតេនៃការចិញ្ចឹមត្រីក្នុងទ្រុងចិញ្ចឹម តាមដានកម្រិតទឹក ពណ៌ទឹកទន្លេ ឬបឹងជាប្រចាំដើម្បីកែតម្រូវទាន់ពេលវេលា។

ការថែទានងគរបគរងហវងតរចញចមកនងទរងបែកនងរដវភលៀងទកជនន hinh anh 2ចាំបាច់បម្លាស់ទីទ្រុង បែចិញ្ចឹមចូលមកកន្លែងស្ងប់ខ្យល់ លំហូរទឹកខ្សោយដើម្បីជៀសវាងពេលព្យុះ ខ្យល់ធំធ្វើបែកទ្រុង បែ

- តាមដានធាតុអាកាស ជាពិសេសក្នុងប៉ុន្មានខែអាកាសធាតុផ្លាស់ប្តូររដូវនិងក្នុងប៉ុន្មានថ្ងៃមេឃមានធាតុអាកាសផ្លាស់ប្តូរមិនល្អដើម្បីកែតម្រូវ កាត់បន្ថយបរិមាណចំណីដោយទាន់ពេលវេលា ជៀសវាងមិនឱ្យនៅសល់ច្រើនហួសប្រមាណ ខ្ជះខ្ជាយអសារឥតការនិងបំពុលបរិស្ថានបាន។

- ក្នុងប៉ុន្មានថ្ងៃភ្លៀងព្យុះ មិនអោយត្រីស៊ីចំណី ឬកាត់បន្ថយបរិមាណចំណីចុះក្រោម ៥០ ភាគរយ។ ព្រមទាំងបន្ថែមប្រភេទវីតាមីន C ផ្សេងៗ អង់ហ្ស៊ីមរំលាយអាហារដើម្បីបង្កើនកម្លាំងការពាររាងកាយឲ្យត្រី។

- ពិនិត្យមើលបរិស្ថានទឹកក្នុងទ្រុងចិញ្ចឹមនិងបង្ការជំងឺអោយត្រីឱ្យបានទៀងទាត់៕

អត្ថបទ៖ ដាំង ស៊ន់ទ្រឿង 
រូបថត៖ ធៀនភុក
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖  អៀងថាន់


សំណើ